ចុងសប្តាហ៍នេះ ! ឆ្នាំទាំង៥ល្អអស់ទាស់តែម្តងហើយ ធ្វើអ្វីក៏សមប្រកប
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មហាសំណាងណាស់ ! មនុស្សប្រុសស្រីណាដែលកើតឆ្នាំទាំង៥នេះ មានឆ្លូវ ម្សាញ់ មមី មមែ និងវក…
រាជធានីភ្នំពេញ ៖ មហាសំណាងណាស់ ! មនុស្សប្រុសស្រីណាដែលកើតឆ្នាំទាំង៥នេះ មានឆ្លូវ ម្សាញ់ មមី មមែ និងវក…
រាជធានីភ្នំពេញ ៖ មហាសំណាងណាស់ ! មនុស្សប្រុសស្រីណាដែលកើតឆ្នាំទាំង៥នេះ មានឆ្លូវ ម្សាញ់ មមី មមែ និងវក មានរាសីឡើងខ្ពស់ណាស់ ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ ដាក់ចុះដុះឡើងតាមដៃអាចឱ្យលោកអ្នកពង្រីកអាជីវកម្មធំបានថែមទៀត ។ រីឯបញ្ហាស្នេហា គឺគូស្នេហ៍រួមរស់នៅជាមួយគ្នាបានសេចក្តីសុខក្រៃលែង។
ឆ្នាំឆ្លូវ ៖ រាសីថ្ងៃនេះខ្ពស់ត្រដែត ។ លោកអ្នកនឹងមានលាភដោយការប្រើសម្ដីវោហារសាស្ត្រទោះជាបាននិយាយស្តីអ្វីក៏ដោយ ក៏មានការគាំទ្រពីអ្នកដទៃ ហើយបើមានបេសកកម្មត្រូវទៅបំពេញការងារនៅទីណានោះ ទោះជិតក្តីឆ្ងាយក្តីក៏នឹងជួបតែសុវត្ថិភាព ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ មានការរីកលូតលាស់ទៅមុខជាលំដាប់។ រីឯបញ្ហាស្នេហា គូស្នេហ៍ជួបតែការរីករាយរកគ្នា។
ឆ្នាំម្សាញ់ ៖ រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត ។ គ្រប់កិច្ចការទាំងអស់ដែលលោកអ្នកត្រូវធ្វើរមែងបានសម្រេចផលគួរជាទីពេញចិត្ត ព្រោះមានគេជួយចូកជួយចែវគ្រប់ជំហាន ហើយជាមួយគ្នានេះ ក៏អាចទទួលបាននូវលាភសក្ការៈដែលនឹកស្មានមិនដល់មកពីទិសឧត្តរ ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ ទោះបីជាលក់ដូរអ្វីក៏ដាច់ជាងពេលមុនៗដែរ ។ រីឯបញ្ហាស្នេហា ទទួលបាននូវសុភមង្គល គួរជាទីពេញចិត្ត។
ឆ្នាំមមី ៖ រាសីថ្ងៃនេះឡើងខ្ពស់ ។ គ្រប់កិច្ចការសព្វសារពើដែលលោកអ្នកត្រូវបំពេញនៅក្នុងថ្ងៃនេះគឺជួបតែលទ្ធផលល្អជានិច្ចគ្មានឧបសគ្គអ្វីមករារាំងធ្វើឱ្យមានការលំបាកលំបិនពេកនោះទ ដូច្នេះសូមលោកអ្នកកុំព្រួយបារម្ភ ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ ដាក់ចុះដុះឡើងតាមដៃអាចឱ្យលោកអ្នកពង្រីកអាជីវកម្មធំបានថែមទៀត ។ រីឯបញ្ហាស្នេហា គឺគូស្នេហ៍រួមរស់នៅជាមួយគ្នាបានសេចក្តីសុខក្រៃលែង។
ឆ្នាំមមែ ៖ រាសីថ្ងៃនេះឡើងខ្ពស់ ។ គ្រប់សកម្មភាពការងាររបស់លោកអ្នកនៅក្នុងថ្ងៃនេះ មានសភាពល្អប្រសើរ អាចឱ្យលោកអ្នកដណ្តើមបានស្នាដៃដ៏ធំធេងគ្មានអ្វីមករារាំងឡើយ ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ មានការរីកចំរើនកើតកាលវាលគុម្ពត្រជាក់ត្រជំប្រសើរពេកណាស់។ រីឯបញ្ហាស្នេហាលោកអ្នកអាចបានជួបនឹងគូស្នេហ៍មានរូបសម្បតិ្ត និងលក្ខណសម្បត្តិដ៏វិសេសវិសាល បើមិនទាន់រៀបការ ។
ឆ្នាំវក ៖ រាសីថ្ងៃនេះឡើងខ្ពស់ ។ លោកអ្នកឈានចូលមកដល់ថ្ងៃនេះ នឹងបានរួចចាកផុតពីសេចក្តីសៅហ្មងទាំងឡាយដែលធ្លាប់កើតមានពីពេលមុនមក ។ ខណៈនេះ លាភសំណាងរបស់លោកអ្នកក៏នឹងកើតមានឡើងវិញដែលធ្វើឱ្យលោកអ្នករីករាយ ។ បើជាអ្នកប្រកបមុខរបរ រកស៊ីវិញផលចំណេញដែលទទួលបានអាចនឹងសន្សំទុកដាក់បានច្រើន ។ រីឯបញ្ហាស្នេហាតែងមានចំណងមេត្រីគ្នាយ៉ាងស្អិតរមួត ៕
ចែករំលែកព័តមាននេះ