ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ក្ដៅ​ចិត្ត​​​​គេ​រិះគន់​ថា​​ក្បាល​ត្រងើល​, នារី​ម្នាក់​ដាំ​សក់ដូច​​ធម្មជាតិ​១០០%​​​​

11 ខែ មុន

ចក្រភព​អង់គ្លេស​៖ នារី​ម្នាក់​ក្ដៅ​ចិត្ត​គេ​សើច​ចម្អក​​ឱ្យ​ខ្លាំង​ពេក។​​ នាង​​ចំណាយ​លុយ​បណ្ដុះ​សក់​។​ ១​ឆ្នាំ​ក្រោយ​, មើល​សឹង​តែ​មិន​ស្គាល់​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ចក្រ​ភព​អង់គ្លេស​។ ​នាង​ខេលស៊ី (Kelsey) វ័យ​២៥​ឆ្នាំ​ មិន​ដែល​​នឹក​ស្រមៃ​ទាល់​តែ​សោះ​ថា​នារី​​ក៏​​អាច​ដាំ​សក់​បាន​ផង​ដែរ​​​។…

ចក្រភព​អង់គ្លេស​៖ នារី​ម្នាក់​ក្ដៅ​ចិត្ត​គេ​សើច​ចម្អក​​ឱ្យ​ខ្លាំង​ពេក។​​ នាង​​ចំណាយ​លុយ​បណ្ដុះ​សក់​។​ ១​ឆ្នាំ​ក្រោយ​, មើល​សឹង​តែ​មិន​ស្គាល់​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ចក្រ​ភព​អង់គ្លេស​។ ​នាង​ខេលស៊ី (Kelsey) វ័យ​២៥​ឆ្នាំ​ មិន​ដែល​​នឹក​ស្រមៃ​ទាល់​តែ​សោះ​ថា​នារី​​ក៏​​អាច​ដាំ​សក់​បាន​ផង​ដែរ​​​។ ​មុន​ដំបូង​, នាង​ស្មាន​ថា​ការ​ដាំ​សក់​​មាន​តែ​សម្រាប់​បុរស​ប៉ុណ្ណោះ​។ ប៉ុន្តែ​បន្ទាប់​ពី​មើល​ឃើញ​វីឌីអូ​ឃ្លីប​១​ឈុត​ជា​វីឌីអូ​​ផ្សាយ​ពាណិជ្ជកម្ម​​​, ​​នាង​ខេលស៊ី​ក៏​មាន​អារម្មណ៍​ចង់​ដាំ​សក់​ដូច​តារា​រូប​នេះ​ផង​ដែរ​។

នាង​ខេលស៊ី (Kelsey) បង្ហាញ​រូប​​ក្បាល​ត្រងើល មុន​ពេល​ដាំ​សក់​​

​កូន​​សិស្ស​ដែល​​រៀន​នៅ​សាលា​ជា​មួយ​គ្នា​និយាយ​ចម្អក​ឡក​ឡឺយ​មិន​ចេះ​ចប់​អំពី​បញ្ហា​ក្បាល​ឆក​​របស់​នាង។​ ​ពួក​គេ​ពេប​ជ្រាយ​ថា​​ក្បាល​របស់​នាង​ត្រងើល​ខ្លាំង​ណាស់​​​។​ ក្ដៅ​ចិត្ត​ពេក​, នាង​ខេលស៊ី​ក៏​​​បង្ហោះ​​វីឌីអូ​នៅ​លើ​បណ្ដាញ​ទីក​តុក​និយាយ​អំពី​​ការ​ដាំ​សក់​នៅ​ត្រង់​កន្លែង​ស្បែក​ក្បាល​ដែល​ឆក។ ​គ្រាន់​តែ​ធ្វើ​វីឌីអូ​ទាំង​នេះ​អាច​​មាន​​​អ្នក​តាម​ដាន​(follower) ​ជាង​៧ម៉ឺន​នាក់​​​។

​មួយ​ឆ្នាំ​ក្រោយ​ពេល​ដាំ​សក់​រួច,​ សក់​ចាប់​ផ្ដើម​ដុះ​​ពេញ​ក្បាល​ ធ្វើ​ឱ្យ​នាង​មាន​ទំនុក​ចិត្ត​ទៅ​លើ​រូប​សម្រស់​របស់​នាង​ឡើង​វិញ​។ នាង​​​និយាយ​នៅ​ក្នុ​ងទីក​តុក​ថា​ «​​១​​ឆ្នាំ​​មក​ហើយ​​, នាង​បាន​ធ្វើ​វីឌីអូ​និយាយ​​អំពី​ការ​ដាំ​សក់​។ ​​នេះ​ប្រហែល​ជា​វីឌីអូ​​អាប់​ដេត​ចុង​ក្រោយ​របស់​នាង។​​ ​​នៅ​សល់​តែ​១​អាទិត្យ​ទៀត​ប៉ុណ្ណោះ​ នាង​បាន​ទៅ​ដាំ​សក់​រយៈ​ពេល​១​ឆ្នាំ​គត់»​​។ ​នាង​បាន​និយាយ​រម្លឹក​​ថា​មូល​ហេតុ​ដែល​នាង​សម្រេច​ចិត្ត​ដាំ​សក់​គឺ​កើត​ចេញ​ពី​ការ​ចិញ្ចឹម​ចិត្ត​ពី​អនុស្សាវរីយ៍​ជូរ​ចត់​កាល​រៀន​នៅ​ថ្នាក់​វិទ្យាល័យ​។​

នាង​ខេលស៊ី បង្ហាញ​រូប​ក្រោយ​ពេល​ទៅ​គ្លីនិក​ដើម្បី​ដាំ​សក់​

​កូន​សិស្ស​​​​ដប់​នាក់​ដែល​រៀន​​នៅ​សាលា​ជា​មួយ​គ្នា​ឧស្សាហ៍​​និយាយ​ចម្អែ​ចម្អន់​​​​ចំពោះ​សក់​របស់​នាង​។​ ​​គិត​ទៅ​ ​ធ្មេច​បើក​ ធ្មេច​​បើក កន្លង​ផុត​ទៅ​ដប់​ឆ្នាំ​បាត់​ទៅ​ហើយ​​​។ រហូត​ដល់​​អាយុ​២៥​ឆ្នាំ​ទើប​នាង​ទៅ​ដាំ​សក់​។ ដូច្នេះ​ ​រឿង​រ៉ាវ​ពី​អតីត​កាល​​​នៅ​តែ​​តាម​លង​បន្លាច​រូប​នាង​​អស់​ជា​ច្រើន​ឆ្នាំ​។​ នាង​ថា​​នៅ​ពេល​មាន​ក្បាល​​ត្រងើល​បែប​នេះ​ធ្វើ​ឱ្យ​នាង​​មិន​ស្រណុក​ចិត្ត​ទាល់​តែ​សោះ​។​

ខេល​ស៊ី​ប្រាប់​ថា​​ថ្ងៃ​មួយ នាង​​មើល​វីឌីអូ​១​​ដោយ​ចៃដន្យ​និយាយ​ពី​តារា​ភាព​យន្ត​ស្ទេហ្វានី ដេវីស​(Stephanie Davis)​ដាំ​សក់​នៅគ្លីនិក​ប្រ៊ីត​ធីស ហ៊ែ​ គ្លីនិក (British Hair Clinic)។ ​កាល​ពី​មុន​នោះ​​, នាង​ខេលស៊ី​ពុំ​ដែល​នឹក​ស្មាន​ និង​ពុំដែល​ដឹង​ទាល់​តែ​សោះ​ថា​​ស្ត្រី​ក៏​​អាច​ដាំ​សក់​បាន​ផង​ដែរ​​។ ​​គ្រាន់​តែ​ឃើញ​វីឌីអូ​នោះ​​ភ្លាម,​ នាង​ខេលស៊ី​មិន​​អាច​នៅ​បង្អង់​យូរ​ត​ទៅ​ទៀត​ទេ​​។

នាង​ខេលស៊ី បង្ហាញ​លទ្ធផល​ក្រោយ​ពេល​ដាំ​សក់, សក់​ចាប់​ផ្ដើម​ដុះ​លូត​លាស់​​​ល្អ​​នៅ​​​កន្លែង​ដាំ​

នាង​​​ណាត់​ជួប​គ្រូ​ពេទ្យ​ និង​ចំណាយ​លុយ​៥​ពាន់​ផោន​ដើម្បី​ដាំ​សក់​។​ ​១​ឆ្នាំ​ក្រោយ​មក​,​ ​នាង​​គ្មាន​អ្វី​ដែល​ត្រូវ​ខ្វាយ​ខ្វល់​ត​ទៅ​ទៀត​អំពី​​បញ្ហា​​ក្បាល​ឆក​​​។ នាង​ប្រាប់​ថា​នៅ​ក្នុង​ការ​ដាំ​សក់​នេះ​, ​គ្រូ​ពេទ្យ​ត្រូវ​កាត់​សក់​ផ្នែក​ខាង​ក្រោយ​របស់​នាង​ដើម្បី​ដាំ​នៅ​លើ​​ស្នាម​សក់​ចាស់​មុន​ពេល​ជ្រុះ​។ ត្រឹម​តែ​១​ឆ្នាំ​ប៉ុណ្ណោះ​, សក់ដុះ​បាន​ល្អ​ណាស់​​។​ ដុះ​ឡើង​ពេញ​ក្បាល​របស់​នាង​​តែ​ម្ដង​។​

ទោះ​បី​នៅ​មាន​ចំណុច​ឃ្លាតគ្នា​រវាង​សក់​ដើម​ និង​សក់​ដាំ​,​ ​ប៉ុន្តែ​គ្លីនិក​ធានា​ដាំ​បន្ថែម​ទៀត​​ឱ្យ​ជិត​ក្បាល​​​។ នាង​ខេលស៊ី​ប្រាប់​ថា​នាង​មាន​ចិត្ត​ត្រេក​អរ​យ៉ាង​ខ្លាំង​​​។ ចាប់​ពី​ពេល​នេះ​​​ទៅ, នាង​លែង​​​ខ្វាយ​ខ្វល់​អំពី​បញ្ហា​សក់​ត​ទៅ​ទៀត​​។ ​នៅ​ពេល​ឃើញ​សក់​របស់​នាង​ខេលស៊ី​ដុះ​ជិត​ក្បាល​បែប​នេះ ​​អ្នក​​លេង​បណ្ដាញ​​​ទីកតុក​​​និយាយ​​សរសើរ​លទ្ធផល​នៃ​ការ​ដាំ​សក់​មិន​ដាច់​ពី​មាត់​​។

​​​នាង​ខេលស៊ី​ក្រោយ​ពេល​ដាំ​សក់​បាន​រយៈ​ពេល​ជិត១​​ឆ្នាំ​, មើល​ទៅ​ដូច​សក់​ធម្មជាតិ​១០០%​

​ពួក​គេ​​អរ​គុណ​ខេលស៊ី​​ដែល​ចូល​ចិត្ត​និយាយ​អាថ៌​កំបាំង​របស់​ខ្លួន​ដោយ​បើក​ទូលាយ​​។​ ប្រិយមិត្ត​ម្នាក់​បញ្ចេញ​មតិ​របស់​ខ្លួន​ថា​​នេះ​ជា​​លទ្ធផល​​ល្អ​ណាស់​​។ ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ​ទេ​ថា​សក់​ដាំ​អាច​ដុះ​បាន​ល្អ និង​ឆាប់​រហ័ស​បែប​នេះ​​។​ អ្នក​ខ្លះ​​បញ្ចេញ​ខំមឹន​របស់​ខ្លួន​ថា​​ឱ​ព្រះ​អើយ! ពិត​ជា​អស្ចារ្យ​ណាស់​! ​ប្រិយមិត្ត​ម្នាក់​​បញ្ចេញ​ខំ​មឹន​ថា​សក់​ដាំ​​​មើល​ទៅ​ដូច​សក់​ពី​កំណើត​១០០%​៕​​

ប្រភព៖ Daily Star

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ