អតីតអ្នកកាសែត១រូប មកបំភ្លឺនៅតុលាការរឿងលោកត្រាំ បំពា.ននាង
សហរដ្ឋអាមេរិក ៖ ជាអ្នកនិពន្ធនិងជាអតីតអ្នកកាសែតអាមេរិកម្នាក់ លោកស្រីE.JEAN
សហរដ្ឋអាមេរិក ៖ ជាអ្នកនិពន្ធនិងជាអតីតអ្នកកាសែតអាមេរិកម្នាក់ លោកស្រីE.JEAN
សហរដ្ឋអាមេរិក ៖ ជាអ្នកនិពន្ធនិងជាអតីតអ្នកកាសែតអាមេរិកម្នាក់ លោកស្រីE.JEAN CARROLL កាលពីថ្ងៃទី២៦មេសា បានមកកាន់តុលាការម៉ាន់ហាតាន់ ក្រុងញូវយ៉កដើម្បីដាក់ពាក្យបណ្ដឹង និងបំភ្លឺតុលាការ ប្រឆាំងអតីតប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ពីបទចាប់រំលោ.ភដែលលោកត្រាំបានបដិសេធក្នុងសវនាការស៊ីវិលដែល លោកស្រីទាមទារឲ្យចេញសងការខូចខាត។
លោកស្រីE.JEAN CARROLL និយាយថា ខ្ញុំមកកាន់ទីនេះមកប្ដឹងព្រោះលោកត្រាំចាប់រំលោ.ភខ្ញុំ។ នាថ្ងៃទី២នៃសវនានៅតុលាការសហព័ន្ធម៉ាន់ហាតាន់ អតីតស្ត្រីអ្នកកាសែតអាយុ៧៩ឆ្នាំរូបនេះបានបំភ្លឺក្នុងសម្ដីធ្ងន់ៗ នៅមុខចៅក្រម៩រូបដែលត្រូវកំណត់ថា តើលោកត្រាំពិតជាធ្លាប់ចាប់រំលោ.ភគាត់មែនឬយ៉ាងណា តាំងតែពីពាក់កណ្ដាលទសវត្សឆ្នាំ១៩៩០មកម៉្លេះ ក្នុងបន្ទប់លសម្លៀកបំពាក់ក្នុងហាងទំនើបក្រុងញូវយ៉កBERGDORF GOODMAN ។
លោកស្រីE.JEAN CARROLLនិយាយថា ខ្ញុំមកទីនេះព្រោះលោកត្រាំរំលោ.ភខ្ញុំ។ ពេលខ្ញុំសរសេររឿងនោះក្នុងសៀវភៅមួយកាលពីឆ្នាំ២០១៩ លោកត្រាំ ថាពុំមានរឿងបែបនេះទេ។ លោកត្រាំកុហកហើយបំផ្លាញភាពល្បីរបស់ខ្ញុំ។
ស្ត្រីអតីតអ្នកកាសែតនិងជាអ្នកនិពន្ធរូបនេះបានបំភ្លឺពីរឿងរ៉ាវនៃការចាប់រំលោ.ភ។ លោកស្រីថាបានជួបលោកត្រាំនៅច្រកចូលហាងធំមួយ បន្ទាប់មកយើងនិយាយលេងសើចតែវាក្លាយជាសុបិនអាក្រក់ ក្នុងបន្ទប់លសម្លៀកបំពាក់នៅជាន់ទី៦។
លោកត្រាំ បាននាំគាត់ថាមកឲ្យជ្រើសរើសកាដូមួយ។ នៅកន្លែងលក់សម្លៀកបំពាក់លោកត្រាំបានលូកដៃចាប់់អាវទ្រនាប់គាត់ ទាញគាត់ទៅផ្ទប់ជញ្ជាំង ហើយរំលោ.ភនាងនៅកន្លែងនោះមានរយៈពេលប៉ុន្មាននាទី ។ ពេលសួរថាតើហេតុអីបានជាជាង២០ឆ្នាំមកហើយ ទើបលោកស្រីមកប្ដឺងពីរឿងនោះ លោកស្រីថានេះជាកំហុសរបស់ខ្ញុំ ។ ខុំ្ញខ្លា.ចលោកត្រាំខ្លាំង ខុំ្ញមានការខ្មាស់អៀន។ នោះមិនមែនជារឿងក្ដីពីទឧក្រិដ្ឋ ដូច្នេះលោកត្រាំមិនមកកាន់តុលាការឡើយមានតែបណ្ដាមេធាវីលោក៕
ចែករំលែកព័តមាននេះ