ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​វៀតណាមកំំពុង​​រកមុខអ្នក​ណាឱ្យក្មេង​អាយុ៣ឆ្នាំ​ជក់គ្រឿ.ង​ញៀ.ន​​

1 ឆ្នាំ មុន

​ទីក្រុងហូជីមិញ, ប្រទេសវៀតណាម៖ សមត្ថកិច្ចនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កំពុងតាមរកមុខអ្នកណាឱ្យក្មេងអាយុ៣ឆ្នាំជក់គ្រឿងញៀន? វីឌីអូឃ្លីបដែលគេចែកចាយតគ្នាយ៉ាងគគ្រឹក​គគ្រេង(viral)បង្ហាញរូបកុមារតូចម្នាក់អាយុ៣ឆ្នាំជក់គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ឬម៉ាទឹក​កក។ នៅក្នុងវីឌីអូឃ្លីបនោះ, គេឮសំឡេងបុរសម្នាក់សម្លុតឱ្យកុមារនោះត្រូវតែជក់។ សមត្ថកិច្ច​កំពុង​​តាម​រក​មុខ​​​បុរស​​ដែល​​គេ​សង្ស័យ​ថា​​​ជា​​គូ​ស្នេហ៍​របស់​ម្ដាយ​កុមារ​តូច​​។​…

ទីក្រុងហូជីមិញ, ប្រទេសវៀតណាម៖ សមត្ថកិច្ចនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កំពុងតាមរកមុខអ្នកណាឱ្យក្មេងអាយុ៣ឆ្នាំជក់គ្រឿងញៀន? វីឌីអូឃ្លីបដែលគេចែកចាយតគ្នាយ៉ាងគគ្រឹក​គគ្រេង(viral)បង្ហាញរូបកុមារតូចម្នាក់អាយុ៣ឆ្នាំជក់គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ឬម៉ាទឹក​កក។ នៅក្នុងវីឌីអូឃ្លីបនោះ, គេឮសំឡេងបុរសម្នាក់សម្លុតឱ្យកុមារនោះត្រូវតែជក់។

សមត្ថកិច្ច​កំពុង​​តាម​រក​មុខ​​​បុរស​​ដែល​​គេ​សង្ស័យ​ថា​​​ជា​​គូ​ស្នេហ៍​របស់​ម្ដាយ​កុមារ​តូច​​។​ ​​​សំណុំ​រឿង​នេះ​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ស​សមត្ថ​កិច្ចតាម​រយៈ​​បុរស​ម្នាក់ឈ្មោះ​តៃ​(Tai)​​អាយុ​៣០​ឆ្នាំ​​។ គាត់​អះអាង​ថា​​​គាត់​​ជា​ឪ​ពុក​​បង្កើត​​របស់​កុមារ​​​នោះ។ តាម​រយៈ​វីឌីអូ​ឃ្លីប​រយៈ​ពេល​ម្ភៃ​វិនាទី​ដែល​បុរស​ឈ្មោះ​តៃ​យក​ទៅ​បង្ហាញ​សមត្ថកិច្ច​,​​ ​គេ​ឃើញ​​កុមារ​ម្នាក់​​ស្លៀក​​តែ​​កន្ទប​​​​​កូន​ង៉ែត​មួយ​ប៉ុណ្ណោះ​​។

កុមារ​នោះ​​​ហឺតយក​​​សារធាតុ​​ញៀន​តាម​​​ទុយោ​។ ​គេ​​​ឮ​សំឡេង​នារី​ម្នាក់​​​នៅ​ក្នុង​​វីឌីអូ​ឃ្លីប​ ​​សួរ​ទៅ​ក្មេង​នោះ​​ថា​ «​អូខេ​ទេ​?​»​ វីឌីអូ​ឃ្លីប​មិន​មែន​មាន​តែ​១​​ហ្នឹង​ទេ​។ នៅ​ក្នុង​វីឌីអូ​ឃ្លីប​ដទៃ​ទៀត​​​, គេ​ឃើញ​បុរស​ម្នាក់​ចាក់​សាក់​ពេញ​ខ្លួន​​ ស្លៀក​តែ​ខោ​ខ្លី​ត្រឹម​ជង្គង់​​ ​​និង​មាន​កាន់​​​ញញួរ និ​ងដង្កាប់​​នៅ​ក្នុង​ដៃ​។ ​គាត់​​ស្រែក​ខ្លាំង​​ៗ​ដាក់​កុមារ​​​​នោះ​។​ ​បុរស​ឈ្មោះ​តៃ​ប្រាប់ថា​​គាត់​រៀប​ការ​ជាមួយ​នារី​ដែល​ត្រូវ​ជា​ម្ដាយ​កុមារ​នេះ​កាល​ពី​ឆ្នាំ​២០១៨​ និង​មាន​កូន​២​នាក់​។ ​

កូន​​នៅ​ក្នុង​វីឌីអូ​ឃ្លីប​នេះ​ជា​កូន​ប្អូន​។ កាល​ពី​២​ឆ្នាំ​មុន​, ប្រពន្ធ​របស់​គាត់​​បែក​ចិត្ត​ពី​គាត់​ ហើយ​​យក​​ទាំង​កូន​​​២​​នាក់​ទៅ​ជា​មួយ​ផង​​​​។ នាង​ទៅ​​រស់​នៅ​ជាមួយ​បុរស​ដែល​មាន​រូប​នៅ​ក្នុង​វីឌីអូ​នោះ​។​លោក​តៃ​ប្រាប់​ថា​​គាត់​កំពុង​ខ្វាយ​ខ្វល់​ចិត្ត​យ៉ាង​ខ្លាំង​ មិន​ដឹង​ថា​ជោគ​វាសនា​របស់​កូន​ៗ​ទាំង​២​នាក់​នោះ​ទៅ​ជា​យ៉ាង​ណា​ទេ​ ព្រោះ​គាត់​ដឹង​​ថា​បុរស​ជា​គូ​ស្នេហ៍​របស់​​អតីត​ភរិយា​គាត់​​ជា​មនុស្ស​ប្រើ​ប្រាស់​គ្រឿង​ញៀន​។

​ក្រោយ​មក​, គាត់​ប្រទះ​ឃើញ​​វីឌីអូ​ឃ្លីប​កូន​​ជក់​ថ្នាំ​ញៀន​ដែល​​​បង្ហោះ​នៅ​លើ​​ហ្វេស​ប៊ុក​អតីត​ប្រពន្ធ​គាត់​​​។ ឃើញ​ដូច​នេះ,​​គាត់​ក៏​យក​ទៅ​រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង​។ ក្រុម​​អ្នក​ស៊ើប​អង្កេត​​​​ចុះ​ទៅ​ដល់​ផ្ទះ​ដែល​គេ​សង្ស័យ​​។ ប៉ុន្តែ​ទៅ​ដល់​អត់​មាន​ឃើញ​គូ​ស្នេហ៍​នោះ​រស់​នៅ​ទេ​។ ចំណែក​​កុមារ​តូច​អាយុ​៣​ឆ្នាំ​​ក៏​មិន​ឃើញ​​នៅ​ក្នុង​​នោះ​ដែរ​។

រូ​ប​ភាព​នៅ​ក្នុង​វីឌីអូ​នោះ​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ថា​តើ​កុមារ​រូប​នោះ​ពិត​ជា​ត្រូវ​គេ​បង្ខំ​ឱ្យ​ជក់​គ្រឿង​ញៀន​មែន​ឬ​មិន​មែន​ ឬ​ក៏​ថា​តើ​កុមារ​នោះ​ត្រូវ​គេ​ប្រើ​ប្រាស់​អំពើ​ហិង្សា​​លើ​​​គាត់​ដែរ​ឬ​ទេ​។ ​​​សមាគម​ការ​ពារ​សិទ្ធិ​កុមារ​ប្រចាំ​ទីក្រុង​ហូជីមិញ​ស្នើ​សុំ​ឱ្យ​សមត្ថ​កិច្ច​​ស្រាវ​ជ្រាវ​ជា​បន្ត​ទៀត​។ ​គេ​ចង់​ដឹង​ថា​តើ​កុមារ​នោះ​មាន​សុខ​ទុក្ខ​យ៉ាង​ណា​​ហើយ​ឥឡូវ​នេះ និង​​​​ទទួលរង​ការ​បៀត​បៀន​ដែរ​ឬ​ទេ​៕​

ប្រភព៖ Vietnam Express

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ