ឮសំឡេងផ្ទុះចេញពីផ្ទះលោកយាយវ័យជាង៨០ឆ្នាំ ស្រាប់តែរាលដាលឆេះអស់៥ខ្នង ផ្អើលសង្កាត់ស្ទឹងមានជ័យទី២
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋធ្វើអំពីថ្មក្រោម ឈើលើ បានរាលដាលអស់ចំនួន
រាជធានីភ្នំពេញ ៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋធ្វើអំពីថ្មក្រោម ឈើលើ បានរាលដាលអស់ចំនួន
រាជធានីភ្នំពេញ ៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋធ្វើអំពីថ្មក្រោម ឈើលើ បានរាលដាលអស់ចំនួន៥ខ្នង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ចំនុចផ្លូវលំ ភូមិឬស្សី ក្រុម១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះកើតហេតុឈ្មោះម៉ៅ ណាង ភេទស្រី អាយុ៨៤ឆ្នាំ មុខរបរនៅផ្ទះ។ ប្រភេទផ្ទះដែលឆេះជាប្រភេទសំណង់ធ្វើអំពីថ្មក្រោម ឈើលើ និងប្រក់ស័ង្កសី មានទំហំ១០ម៉ែត្រគុណ១០ម៉ែត្រ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់បានឮសំឡេងផ្ទុះចេញពីផ្ទះលោកយាយ ម៉ៅ ណាង ក៏មានការឆាបឆេះចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្តង ហើយពេលនោះពួកគាត់ជាប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បាននាំគ្នាស្រែកឆោឡោថាមានភ្លើងឆេះ និងបានជួយទៅគ្រាម្ចាស់ផ្ទះដែលជាមនុស្សចាស់ ចេញមកក្រៅ ហើយនាំគ្នាយកទឹកមកជះពន្លត់ តែភ្លើងនៅតែមិនរលត់ រឹតតែឆេះសន្ធោសន្ធៅខ្លាំងឡើងៗ រហូតរាលដាលពីផ្ទះមួយទៅផ្ទះមួយ អស់ចំនួន៤ខ្នងជាប់ៗគ្នា ទើបរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋានសុំជំនួយរថយន្ដពន្លត់អគ្គីភ័យចេញអន្តរាគមន៍មកជាច្រើនគ្រឿងដើម្បីជួយបាញ់ពន្លត់ ។
អគ្គីភ័យខាងលើនេះប្រើប្រាស់រថយន្តការិ.អគ្គិភ័យ ចំនួន១៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤៥ឡាន រថយន្តជំនួយអន្តរាគមន៍រថយន្តក្រសួងមហាផ្ទៃចំនួន ០២គ្រឿង ប្រើបាស់ទឹកអស់ចំនួន ២ឡាន រថយន្តក្រុមហ៊ុនស្រាបៀរចំនួន១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន១ឡាន រថយន្តទីក្រុងនរាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន ស្មើនឹង៤ម៉ែត្រគូប រថយន្តកងពលតូចលេខ៧០ចំនួន៤ គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តOCICទីក្រុងជ្រោយចង្វារចំនួន៦គ្រឿង ពុំបានប្រើប្រាស់ទឹក ។
ក្នុងហេតុការណ៍នេះដែរ មិនបង្ករអោយគ្រោះថ្នាក់ដល់មនុស្សនោះទេ គឺគ្រាន់តែខូចខាតសម្ភារៈក្នុងផ្ទះ ឆេះផ្ទះថ្មប្រក់សង្ក័សីអស់១ខ្នង នឹងផ្ទះឈើលើថ្មក្រោមចំនួន៤ខ្នងអស់ទាំងស្រុង ហើយឆេះរោលចំនួន២ខ្នងទៀតប្រហែល៣០%ភាគរយ។ ចំពោះមូលហេតុវិញ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ៕
ចែករំលែកព័តមាននេះ