ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយរងការរិះគន់ថា​ការតុបតែងខ្លួនមិនសូវស្អាត គ្រូអាគ្គីនេត្រក៏បានទម្លាយអារម្មណ៍ពិតបែបនេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ទស្សនៈ​ប្រាកដជា​បាន​ស្គាល់​ហើយ លោក វ៉ា​ន់ សុខ​សីហា ដែល​បងប្អូន​គ្រប់​គ្នា​តែង​ហៅ​លោក​ថា អា​គ្គី​នេត្រ ដោយ​កាលពី​ពេល​ថ្មី​នេះ មាន​បងប្អូន​មហាជន​ជា​ច្រើន​បាន​រិះគន់​ទៅ​លើ​រូបភាព​របស់​លោក​ដែល​បាន​ថត​តែង​ជា​ស្រី…

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ទស្សនៈ​ប្រាកដជា​បាន​ស្គាល់​ហើយ លោក វ៉ា​ន់ សុខ​សីហា ដែល​បងប្អូន​គ្រប់​គ្នា​តែង​ហៅ​លោក​ថា អា​គ្គី​នេត្រ ដោយ​កាលពី​ពេល​ថ្មី​នេះ មាន​បងប្អូន​មហាជន​ជា​ច្រើន​បាន​រិះគន់​ទៅ​លើ​រូបភាព​របស់​លោក​ដែល​បាន​ថត​តែង​ជា​ស្រី ដោយ​ខ្លះ​បាន​និយាយ​ថា ដូច​ជា ថតរូប​វេទមន្ត ខ្លះ​ទៀត​បាន​លើក​ឡើង​ថា រូបភាព​នេះ​ថត​ទៅ​ដូច​ជា​មិន​ស្អាត និង​ខ្លះ​ទៀត​បាន​និយាយ​ស្អាត​ហើយ ប៉ុន្តែ​ដូច​ជា​ខ្វះ​អ្វី​ម្យ៉ាង​។

ប្រាកដ​ណាស់ ទាក់ទង​ការ​រិះគន់​នេះ​លោក វ៉ា​ន់ សុខ​សីហា ហៅ​ថា អា​គ្គី​នេត្រ រូប​នេះ​ក៏​បាន​ទម្លាយ​អារម្មណ៍​របស់​ខ្លួន​ដោយ​តារា​រូប​នេះ​ក៏​ចង់​ទម្លាយ​មូលហេតុ ក៏​ដូច​ជា ហេតុផល​ចំនួន​នៅ​ក្រោយ​ការ​រិះគន់​នេះ​ផង​ដែរ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​កម្មវិធី 60Buzz នៃ​សារព័ត៌មាន​កោះសន្តិភាព ដោយ​តារា​រូប​នឹង​ទម្លាយ​មូលហេតុ​អោយ​មហាជន​បានដឹង ហើយ​ទាក់ទង​នឹង​ការ​រិះគន់​នេះ​ទៀត​សោត​លោក​ក៏​ទទួលយក​ទាំងអស់ ដោយ​លោក​ក៏​មិន​ខឹង​ជាមួយ​មហាជន​នោះ​ដែរ ព្រោះ​រាល់​ការ​រិះគន់​នេះ​សុទ្ធសឹងតែ​ជា​ការ​ស្ថា​នា ដើម្បី​ខ្លួន​លោក​អោយ​ល្អ​ប៉ុណ្ណោះ​។

ប្រាកដ​ណាស់ ទាក់​រូបភាព​ដែល​លោក​ថត​តែង​ជា​មនុស្ស​ស្រី​នោះ​ខ្លួន​លោក​ផ្ទាល់​ក៏​យល់​ឃើញ​ថា វា​នៅ​មាន​ចំណុច​ខ្វះខាត​ជា​ច្រើន​ផង​ដែរ តែ​លោក​នឹង​បំពេញ​វា​ម្តង​បន្តិច​ៗ​រហូត​លោក​មាន​រូបរាង​ក៏​ដូច​ជា​ដងខ្លួន​ជា​មនុស្ស​ស្រី​។

លោក វ៉ា​ន់ សុខ​សីហា ហៅ​ថា អា​គ្គី​នេត្រ​បាន​បន្ត​ថា កាលពី​លោក​ថត​តែង​អោយ​បងប្អូន​មហាជន​បានឃើញ​នោះ​លោក​ជា​អ្នក​ផាត់មុខ ក៏​ដូច​ជា​ការ​ធ្វើ​សក់ និង​ការ​តុបតែង​ខ្លួន ដោយ​ខ្លួន​របស់​លោក​ផ្ទាល់ ដូច្នេះ​ហើយ​ទើប​បានជា​មើលទៅ​មិនសូវ​ជា​មាន​ភាព​ជឿជាក់​បែប​នេះ​។ ត្រង់​ចំណុច​នេះ តារា​រូប​នេះ​ក៏​យល់​ដូច​ជា បងប្អូន​មហាជន​ដែរ​។

លោកគ្រូ អា​គ្គី​នេត្រ​ដែល​មាន​វ័យ ២៧​ឆ្នាំ រូប​នេះ​បាន​បន្ត​ថា ដោយសារ​លោក​មិនមែន​ជា​មនុស្ស​ស្រី ម្លោះ​ហើយ​ទើប​បានជា ខ្លួន​របស់​លោក​ផ្ទាល់​មិនសូវ​ជា​មានចំណេះ​ជំនាញ​ខាង​ផាត់មុខ ក៏​ដូច​ការ​រៀបចំ​ខ្លួន​អោយ​ដូច​ជា​មនុស្ស​ស្រី​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជុំវិញ​ការ​រិះគន់​នេះ តារា​រូប​នេះ​នឹង​ការ​ប្រែខ្លួន​របស់​ផ្ទាល់ ដោយ​លោក​បានឃើញ​បេក្ខភាព​ដែល​ប្រឡង​ជាមួយ​លោក មាន​ដើម​ទ្រូ​សឹងតែ​គ្រប់​គ្នា ដូច្នេះ​សម្រាប់​លោក​ផ្ទាល់​លោក​ក៏​កំពុង​តែ​គិតគូរ​ទាក់ទង​ជាមួយ​រឿង​នេះ ដោយ​លោក​បាន​លើក​ឡើង​ថា ប្រ​សិន បើ​លោក​មាន​ដើមទ្រូង នោះ​លោក​អាច​ស្លៀកពាក់​អ្វី​ក៏​សម​ដែរ​។

ជា​ចុង​ក្រោយ លោក វ៉ា​ន់ សុខ​សីហា ក៏​អរគុណ​ចំពោះ​បងប្អូន​មហាជន សម្រាប់​ការ​គាំទ្រ និង​ការ​រិះគន់​ក្នុង​ការ​ស្ថា​នា​ជាដើម ដោយ​លោក​មិន​មាន​អ្វី​ច្រើន​នោះ​ទេ លោក​មាន​តែ​អរគុណ និង​សូម​អោយ​មហាជន​ជួយ​តែ​សំណាងល្អ សុខភាព និង​ជួប​ប្រទះ​អ្វី​ដែល​ល្អ​ៗ​ក្នុង​ជីវិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ