ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយផ្ទុះបាន៣បទ ស្រាប់តែបុរសសង្ហា ផារិន ទម្លាយមហិច្ឆតាមួយ

1 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ផ្ទុះ​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក និង​Tik Tok ទៅ​លើ​ក្មេង​ប្រុស​ម្នាក់​ដែល​មាន​សំឡេង​ពិ​រោះ​អន្លង់​អ​ន្លូ​ច​មិនធម្មតា ដោយ​មាន​មហាជន​ជា​ច្រើន​បាន​កោតសរសើរ​នៅ​ទឹកដម​សំឡេង​ដ៏​ផ្អែម​ស្រទន់ តាម​រយៈ​បទ​ចម្រៀង​ដែល​ប្អូន​បាន​បកស្រាយ​ដូច​ជា​បទ​«​ដាក់​ទាន​ស្នេហ៍​បង​» «​ដំណាក់​ចង្អើរ​» និង​បទ…

ខេត្តកណ្តាល ៖ ផ្ទុះ​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក និង​Tik Tok ទៅ​លើ​ក្មេង​ប្រុស​ម្នាក់​ដែល​មាន​សំឡេង​ពិ​រោះ​អន្លង់​អ​ន្លូ​ច​មិនធម្មតា ដោយ​មាន​មហាជន​ជា​ច្រើន​បាន​កោតសរសើរ​នៅ​ទឹកដម​សំឡេង​ដ៏​ផ្អែម​ស្រទន់ តាម​រយៈ​បទ​ចម្រៀង​ដែល​ប្អូន​បាន​បកស្រាយ​ដូច​ជា​បទ​«​ដាក់​ទាន​ស្នេហ៍​បង​» «​ដំណាក់​ចង្អើរ​» និង​បទ «​និស្ស័យ​ស្នេហ៍​»​ជាដើម​។

ក្រោយ​ផ្ទុះ​នៅ​បទ​ដាក់​ទាន​ស្នេហ៍​បង ស្រាប់តែ​ផា​រិ​ន បាន​ទម្លាយ​ម​ហិ​ច្ច​តា​ដ៏​មុត​ស្រួត​របស់​ខ្លួន ដោយ​នា​ពេល​អនាគត​ចង់​ក្លាយជា​តារាចម្រៀង​ដ៏​ល្បី​ម្នាក់​ដែល​មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​មហាជន​។

ប្រាកដ​ណាស់ ជុំវិញ​ការ​ផ្ទុះ​នៅ​បទ​មួយ​នេះ​មាន​មហា​ន​ជន​ជា​ច្រើន​ចង់​ដឹង​ពី​ជីវិត​របស់​ប្អូន​រូប​នេះ​ថា តើ​សុខទុក្ខ​យ៉ាងណា​ជីវភាព​គ្រួសារ​យ៉ាងណា​ដែរ?

លើស​ពី​នេះ​ទៀត តើ​ក្រោយ​ការ​ផ្ទុះ​នៅ​បទ​មួយ​នេះ តើ​នរណា​គេ​ជា​អ្នក​ផ្តួចផ្តើម? តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​កម្មវិធី 60Buzz នៃ​សារព័ត៌មាន​កោះសន្តិភាព បានអោយ​ដឹង​ថា ផា​រិ​ន ជា​ក្មេង​ម្នាក់​ដែល​បាន​កើត​ចេញពី​គ្រួសារ​កសិករ ដែល​មាន​ទីលំនៅ ភូមិ​អំពៅព្រៃ ឃុំ​អំពៅព្រៃ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​ផា​រិ​ន​ជា​ក្មេង​ម្នាក់​ដែល​ឧស្សាហ៍​ព្យាយាម ដោយ​ក្រៅពី​ការ​សិក្សា ផា​រិ​ន បាន​ជួយ​ធ្វើការ​ឪពុក​ម្តាយ ដោយ​ជួនកាល​ត្រូវ​ជួយ​រក​ក្តាម ឬ​បះ​ស្តៅ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​របស់​ខ្លួន ក្រៅពី​របរ​ទាំងនេះ ផា​រិ​ន ក៏​ឆ្លៀតពេល​ទំនេរ​ខ្លះ​ៗ​ក្នុង​ការ Cover បទ​ចម្រៀង​ផង​ដែរ​។

បទ​ចម្រៀង​ដែល​ប្អូន​ផា​រិ​ន​បាន​បកស្រាយ​ក៏​ទទួល​បាន​នៅ​ការ​គាំទ្រ​នេះ គឺ​កើត​ចេញពី​ការ​ផ្តួចផ្តើម​របស់​បងប្រុស​ជីដូនមួយ​ខ្លួន​ដែល​មានឈ្មោះ​ថា រុំ តុលា ដែល​តែងតែ​ជួយ​ណែនាំ​ប្អូន និង​ការ​សម្រួល​ចង្វាក់ភ្លេង និង​ជួយ​ជ្រុំ​ជ្រែង​ដល់​ប្អូន​ជា​ច្រើន​ទៀត​ដែល​ទាក់ទង​ជាមួយ​ចម្រៀង​។

ក្រៅពី​នេះ ផា​រិ​ន ដែល​មាន​វ័យ​១៣​ឆ្នាំ​រូប​នេះ​បាន​ពោល​បន្ត​ថា នា​ពេល​អនាគត​ប្អូន​ចង់​ក្លាយជា​តារាចម្រៀង​មួយ​រូប​ដែល​មាន​មហាជន​ស្គាល់​ច្រើន​ដោយ​ផា​រិ​ន​ក៏​បាន​ទម្លាយ​អារម្មណ៍​ម​ហិ​ច្ច​តា និង​កូន​ចិត្ត​ដ៏​មុត​ស្រួច​ក្នុង​ការ​ប្រឡង​ចម្រៀង​នៅ​ក្នុង​កម្មវិធី​ផ្សេង​ៗ​ដោយ​នា​ពេល​នេះ ផា​រិ​ន បាន​នឹង​កំពុង​តែ​ហាត់ពត់​សំឡេង​បន្ថែម ដើម្បី​អោយ​សំឡេង​របស់​ខ្លួន​កាន់តែ​មាន​ភាពល្អ​ជាង​នេះ​បន្ថែម​ទៀត​។

ផា​រិ​ន​បាន​បន្ត​ថា នា​ពេល​បច្ចុប្បន្ន​នេះ ខ្លួន​ទើបតែ Cover បាន​៣​បទ​ប៉ុណ្ណោះ តាម​រយៈ​បទ​ដែល​ទទួល​បានការ​គាំទ្រ​ខាងលើ​បន្ថែម​ពី​នេះ ផា​រិ​ន បាន​បង្ហើប​ថា ខ្លួន​កំពុង​តែ Cover ពីរ​បី​បទ​បន្ថែម​ទៀត ដោយ​ប្អូនសុំ​ធ្វើការ​លាក់​ចំណងជើង​សិន ដោយពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​អាច​នឹង​មាន​បទ Cover ចេញ​ជា​បន្តបន្ទាប់​ទៀត ដើម្បី​បម្រើ​អារម្មណ៍​របស់​ប្រិ​យ​មិត្ត​ពុក​ម៉ែ​បងប្អូន​បន្ត​ទៀត​។

បើ​ងាក​មក​រឿង​ជីវភាព​គ្រួរ​សារ​វិញ ផា​រិ​ន បាន​និយាយ​រៀប​ថា សព្វ​ថ្ងៃនេះ ខ្លួន​មាន​បងប្អូន​រហូត​ដល់​ទៅ​៧​នាក់ ដោយ​ខ្លួន​ជា​កូនពៅ សម្រាប់​ជីវភាព​គ្រួសារ​ប្អូន​ក៏​មានការ​ខ្វះខាត​ដោយពេល​ខ្លះ​ត្រ​វ​ទៅ​បះ​ស្តៅ​ជា​ម្តាយ ឬ​រក​ក្តាម ដើម្បី​ជួយ​សម្រួល​ជីវភាព​នៅ​ក្នុង​គ្រួសារ​។

ជា​ចុង​ក្រោយ ពន្លក​សិល្បៈ​ដែល​ទើបនឹង​រះ​ប្អូន ផា​រិ​ន​សូម​អរគុណ​ជា​អនេក​សម្រាប់​បងប្អូន​មហាជន​ដែល​បាន​គាំទ្រ​ប្អូន​តាម​រយៈ​ចម្រៀង​ខាងលើ ដោយ​ប្អូន​មានការ​គោរព​ពី​ចម្ងាយ សូម​អោយ​បងប្អូន​ជួប​ប្រទះ​តែ​ភាព​សុខ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​៕ ដោយ ៖ ឆៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ