ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រង្វាន់​ម៉ូតូ ​២៩ ​គ្រឿង​ពី Cambodia Beer ត្រូវ​បាន​អ្នកឧកញ៉ា លាង ឃុន​ ផ្តល់​កិត្តិយស​ចុះ​ចែក​ផ្ទាល់

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ អ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ បាន​ផ្តល់​កិត្តិយស​អញ្ជើញ…

រាជធានី​ភ្នំពេញ​៖ អ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ បាន​ផ្តល់​កិត្តិយស​អញ្ជើញ ​ទៅ​ប្រគល់​ផ្ទាល់​ដល់​អតិថិជន​របស់ Cambodia Beer ចំនួន ២៩ រូប​មក​ពី ១១ ខេត្ត​ក្រុង​ទូ​ទាំង​ប្រទេស​កម្ពុជា ​។

កម្មវិធី​ប្រគល់​រង្វាន់​ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​ក្នុង​កម្មវិធី​ប្រដាល់ Masfight Cambodia នៅ​ស្ថានីយទូរទស្សន៍​ថោ​ន ​ដោយ​មានការ​ចែក​ជូន​ម៉ូតូ Honda Click ស៊េរី​ថ្មី​ចំនួន ​២៩ ​គ្រឿង​ជូន​ដល់​អតិថិជន​២៩​នាក់​ក្នុង​នោះ​រួម​មាន​៖ ភ្នំពេញ ១១ នាក់ កំពង់ស្ពឺ ៤ នាក់ តាកែវ ២ នាក់ ព្រៃវែង ២ នាក់ កណ្តាល ១ នាក់ កោះកុង ១ នាក់ កំពង់ចាម ១ នាក់ ត្បូងឃ្មុំ ១ នាក់ បន្ទាយ​មាន​ជ័យ ១ នាក់ បាត់ដំបង ១ នាក់ ព្រះ​វិហា ១ នាក់ និង​សៀមរាប ១ នាក់ ​។

អ្នកឧកញ៉ា លាង ឃុន បាន​ថ្លែងអំណរគុណ ​ដល់​អតិថិជន​ដែល​បាន​ជឿជាក់​លើ Cambodia Beer និង​តែងតែ​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង ។

Cambodia Beer ត្រូវ​បាន​ផលិត​ចេញពី​រោងចក្ រ​បំពាក់​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​បំផុត ​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ ប្រើ​គ្រឿងផ្សំ​ល្អ​ឥត​ខ្ចោះ​ពី​អឺរ៉ុប និង​ទទួល​បាន​វិញ្ញាបនបត្រ​ស្ដង់ដារ​អន្តរជាតិ ISO 14001:2015 ស្ដី​ពី​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន និង​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព​លំដាប់​អន្តរជាតិ ISO 9001:2015 ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ រោងចក្រ​ផលិត Cambodia Beer គឺជា​រោងចក្រ​ដំបូង​ ដែល​មាន​អ្នកជំនាញ​ពី​ស្ថាប័ន​ដ៏​ល្បី ​នៅ​សហគមន៍​អឺរ៉ុប​ចុះ​មក​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ តឹង​រឹង​បំផុត និង​សម្រេច​ផ្តល់​វិញ្ញាបនបត្រ​ ការ​គ្រប់គ្រង​ប្រតិបត្តិការ​អាជីវកម្ម​ល្អ​ លំដាប់​ពិភពលោក World Class Operation Management ដំបូង​បង្អស់​នៅ​កម្ពុជា ​។

Cambodia Beer មាន​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ​ក្នុង​នោះ​រួម​មាន​៖ រង្វាន់​ធំ ​២​ ម៉ឺន​ដុល្លារ រង្វាន់​ម៉ូតូ Honda Click ស៊េរី​ថ្មី​សរុប​ចំនួន ២០២៣ ​គ្រឿង និង​រង្វាន់​ជា​ច្រើន​ផ្សេង​ទៀត ​។
ពិសា​ដោយ​ការ​ទទួលខុសត្រូវ ​! ៕ អត្ថបទសហការ