បិទការនេសាទត្រីកាម៉ុង ពីថ្ងៃទី១៥មករា-ថ្ងៃ៣១មីនា
- ភ្នំពេញ
ភ្នំពេញ៖ រដ្ឋបាលជលផល បានប្រកាសបិទការធ្វើនេសាទត្រីកាម៉ុង សម្រាប់រដូវនេសាទ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា។ ក្នុងរយៈពេលនេះ…
ភ្នំពេញ៖ រដ្ឋបាលជលផល បានប្រកាសបិទការធ្វើនេសាទត្រីកាម៉ុង សម្រាប់រដូវនេសាទ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា។ ក្នុងរយៈពេលនេះ…
ភ្នំពេញ៖ រដ្ឋបាលជលផល បានប្រកាសបិទការធ្វើនេសាទត្រីកាម៉ុង សម្រាប់រដូវនេសាទ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា។ ក្នុងរយៈពេលនេះ ជារដូវបន្តពូជ និងពងកូនរបស់ត្រីកាម៉ុង «ប្លាធូ» ក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះដើម្បីធានាបាននិរន្តរភាពផលស្តុកក្នុងធម្មជាតិ សូមប្រជាពលរដ្ឋ ដែលប្រកបរបរនេសាទត្រីកាម៉ុង «ប្លាធូ» ទាំងអស់ សូមផ្អាកសកម្មភាពការនេសាទត្រីការម៉ុង «ប្លាធូ» ចាប់ពីថ្ងៃទី១៥មករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
រដ្ឋបាលជលផល បានបញ្ជាក់ថា ការបិទការធ្វើនេសាទត្រីកាម៉ុង ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដើម្បីរួមចំណែកថែរក្សា និងការពារធនធានជលផលសមុទ្រឱ្យមាននិរន្តរភាព៕
ចែករំលែកព័តមាននេះ