លោក ខេមរៈ សិរីមន្ត ប្រកាសចូលសិល្បៈពេញលេញឡើងវិញហើយ ក្រោយខកខានមួយរយៈ
- ភ្នំពេញ
លោក ខេមរៈ សិរីមន្ត បានប្រកាសចូលអុកឡុកអាជីពសិល្បៈចម្រៀងរបស់លោកអោយពេញលេញជាថ្មីឡើងវិញ បន្ទាប់ពី
លោក ខេមរៈ សិរីមន្ត បានប្រកាសចូលអុកឡុកអាជីពសិល្បៈចម្រៀងរបស់លោកអោយពេញលេញជាថ្មីឡើងវិញ បន្ទាប់ពី
រាជធានីភ្នំពេញ ៖ លោក ខេមរៈ សិរីមន្ត បានប្រកាសចូលអុកឡុកអាជីពសិល្បៈចម្រៀងរបស់លោកអោយពេញលេញជាថ្មីឡើងវិញ បន្ទាប់ពីខកខានមួយរយៈ ក្រោយទទួលបានងារជាឧកញ៉ាពីព្រះមហាក្សត្រ។
ខេមរៈ សិរីមន្ត បានចាប់ផ្តើមងាកចេញពីអាជីពសិល្បៈអស់រយៈពេលប៉ុន្មានខែចុងក្រោយនេះដោយលោកខនខានមិនបានចេញបទចម្រៀងថ្មី និងឡើងច្រៀងតាមបណ្តាខុនសឺតនានាដូចជាពេលមុនឡើយ។ ក្រោយខកខាននោះ តារាចម្រៀងរូបនេះបានងាកទៅចាប់ជំនួញធំៗផ្ទាល់ខ្លួន ដោយលោកបានបោះទុនយ៉ាងច្រើនសន្ធឹកសន្ធាប់លើវិស័យអចលនទ្រព្យ ម្ហូបអាហារ និងជំនួញ២ផ្សេងទៀត។
យ៉ាងណា ក្រោយជាប់ដៃលើជំនួយអចលនទ្រព្យដីធ្លីនៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាបមួយរយៈមក ពេលនេះលោក ខេមរៈ សិរីមន្ត បានសម្រេចចូលមកចាប់អាជីពសិល្បៈអោយពេញដៃវិញហើយ ដើម្បីឆ្លើយតបតាមការចង់បានពីទស្សនិក ជាពិសេសបណ្តាអ្នកគាំទ្រ។
លោក ខេមរៈ សិរីមន្ត បានប្រកាសតាមសំណេរបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកថា លោកនឹងត្រឡប់មកចូលរួមការប្រគំតន្ត្រីអោយសកម្មដូចមុនវិញហើយ ដោយនៅក្នុងនោះលោកក៏បានបង្ហាញការគម្រោងនៃការចេញច្រៀងជាថ្មីឡើងវិញនាពេលនេះផងដែរ។
តាមរយៈការប្រកាសរបស់លោក ខេមរៈ សិរីមន្ត ខាងលើនេះ បានធ្វើអោយទស្សនិកជន ជាពិសេសបណ្តាអ្នកគាំទ្ររូបលោកជាច្រើនបានសម្តែងការអបអរ និងគាំទ្រចំពោះការវិលត្រឡប់ជាថ្មីឡើងវិញ ពីកំពូលតារាចម្រៀងរូបនេះ។
ជាការកត់សម្គាល់ តារាចម្រៀងលោក ខេមរៈ សិរីមន្ត ត្រូវបានព្រះមហាក្សត្រផ្តល់ងារជាឧកញ៉ា កាលពីអំឡុងដើមខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ បន្ទាប់ពីលោកបានចូលរួមជួយការងារសង្គម និងឧបត្ថម្ភថវិកាយ៉ាងច្រើនសម្រាប់ចូលរួមការអភិវឌ្ឍសង្គមជាតិ។ ចាប់តាំងពីឡើងងារឧកញ៉ានោះមក លោកក៏បានដកឃ្លាពីការងារសិល្បៈនេះ ប៉ុន្តែយ៉ាងណា តារារូបនេះនៅតែបញ្ជាក់អះអាងថា លោកនឹងមិនទៅណាឆ្ងាយពីអាជីពសិល្បៈនេះដែរ ដោយសារលោកមានថ្ងៃនេះ ក៏ដោយសារអាជីពមួយនេះ។
លោក ខេមរៈ សិរីមន្ត ធ្លាប់បានលើកឡើងថា លោកនឹងចូលការងារសិល្បៈនេះឡើយ ប៉ុន្តែមួយរយៈនេះលោកបានដកឃ្លាមួយរយៈ ដោយសារលោកត្រូវយកពេលទៅធ្វើការងារលើជំនួញអចលនទ្រព្យអោយបានរឹងមាំ និងរីកចម្រើនសិន។ លោកបញ្ជាក់ថា មិនត្រឹមតែមិនចោលការងារសិល្បៈនេះទេ ប៉ុន្តែលោកនឹងទៅចាប់អាជីពនេះអោយបានធំជាងមុនថែមទៀត ដោយសារលោកបានខិតខំធ្វើការងារនេះបានដល់គោលដៅ៕
ចែករំលែកព័តមាននេះ