រាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) កំពុងបន្តភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេរបស់កម្ពុជា គឺរោងភាពយន្ត Major Platinum Cineplex ដែលមានការចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ នៅរោងភាពយន្ត Major Cineplex Aeon Mall Sen Sok ដើម្បីបន្តភាពជាដៃគូផ្គត់ផ្គង់ភេសជ្ជៈរបស់ក្រុមហ៊ុនកូកា-កូឡា ជូនដល់អ្នកចូលទស្សនាភាពយន្ដ រយៈពេល 5 ឆ្នាំ បន្តទៀត ។
អ្នកចូលទស្សនាភាពយន្តអាចបន្តទទួលបានភាពរីករាយស្រស់ស្រាយជាមួយភេសជ្ជៈដែលផ្តល់ដោយក្រុមហ៊ុនកូកា-កូឡាកម្ពុជា នៅពេលដែលពួកគេទៅទស្សនាភាពយន្តនៅគ្រប់សាខាទាំង 5 នៃរោងភាពយន្ត Major Cineplex ៖ 1) រោងភាពយន្ត Major ផ្សារទំនើបអ៉ីអនម៉លភ្នំពេញ 2) រោងភាពយន្ត Major ផ្សារទំនើបអ៉ីអន ២ 3) រោងភាពយន្ត Major សូរិយា រាជធានីភ្នំពេញ 4) រោងភាពយន្ត Major ផ្លាទីនីមខេត្តសៀមរាប 5) រោងភាពយន្ត Major BIG C ខេត្តប៉ោយប៉ែត អ្នកដែលចូលទស្សនានៅរោងភាពយន្ត Major Cineplex ញឹកញាប់ប្រាកដជាបានដឹងហើយថា កូកា-កូឡាដែលជាភេសជ្ជៈពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ 1960 មកនោះ គឺជាដៃគូរបស់រោងភាពយន្ត Major Cineplex ។
ដោយសារតែទទួលបាននូវភាពជោគជ័យចំពោះកិច្ចសហប្រតិបត្តការនាពេលកន្លងមក ភាគីទាំងពីរមានសេចក្តីសោមនស្សរីករាយក្នុងការបន្តកិច្ចព្រមព្រៀងសម្រាប់រយៈពេល 5 ឆ្នាំបន្ថែមទៀត ដើម្បីបន្តផ្តល់នូវភេសជ្ជៈពេញនិយមលំដាប់ពិភពលោកនេះ ទៅកាន់អ្នកទស្សនាភាពយន្តទាំងអស់គ្នា។ ភាពជាដៃគូនេះ គឺជាការចាប់ដៃគូឈ្នះឈ្នះរយៈពេលវែងទៅមុខទៀត ។
លោក David Wigglesworth នាយកប្រតិបត្តិនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានមានប្រសាសន៍ថា «អស់ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា បានពាំនាំមកនូវភាពរីករាយ និងភាពស្រស់ស្រាយដល់មនុស្សគ្រប់គ្នានៅក្នុងប្រទេសកម្ពុជា ហើយយើងពិតជារំភើបក្នុងការបន្តផ្ដល់ភាពស្រស់ស្រាយនេះ តាមរយៈការបន្តកិច្ចសហប្រតិបត្តិការរបស់យើងជាមួយរោងភាពយន្ត Major Cineplex» ។
លោក David បានពន្យល់បន្ថែមថា «ក្នុងនាមជាក្រុមហ៊ុនដែលបានឈរជើងនៅកម្ពុជា ជាង ៦០ ឆ្នាំមកហើយ យើងតែងតែចូលរួមចំណែកធ្វើឱ្យសហគមន៍នេះកាន់តែប្រសើរឡើង តាមរយៈគំនិតផ្តួចផ្តើមពិភពលោកគ្មានសំរាម ការផ្តល់ទឹកស្អាតជូនសហគមន៍ ការកាត់បន្ថយបំភាយកាបូន និងការចូលរួមជាផ្នែកមួយក្នុងសេដ្ឋកិច្ចឌីជីថល ដែលទាំងនេះសុទ្ធតែជាការចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍនៃព្រះរាជាណាចក្រកម្ពុជា ។ ការចូលរួមរបស់យើងនឹងបន្តទៅមុខទៀត ព្រោះនេះជាមហិច្ចតាដែលយើងបានកំណត់រួចមកហើយ» ។
ការបន្តភាពជាដៃគូនេះ បើយោងតាមលោក ជី សិលា ដែលជានាយកក្រុមហ៊ុន Major Cineplex គឺជាការអភិវឌ្ឍដ៏ល្អមួយ ហើយលោកបានសម្តែងនូវក្តីរំភើបរីករាយដែលបានធ្វើការជាមួយក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ដើម្បីធ្វើឲ្យអ្នកទស្សនាភាពយន្ដ ទទួលបានអារម្មណ៍កាន់តែស្រស់ស្រាយ ជាមួយ បទពិសោធន៍មើលភាពយន្តកាន់តែល្អប្រសើរ ។
យោងទៅតាមសម្តីរបស់ លោក ជី សិលា «យើងមានសេចក្តីសោមនស្សរីករាយក្នុងការបន្តភាពជាដៃគូជាមួយក្រុមហ៊ុនភេសជ្ជៈដែលជាអ្នកផ្គត់ផ្គង់ភេសជ្ជៈលំដាប់ពិភពលោក ។ អ្វីកាន់តែពិសេសគឺក្រុមហ៊ុននេះបានយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ចំពោះនិរន្តរភាព និងអនាគតជារួម» ។
គាត់បន្ថែមថា «កូកា-កូឡា គឺជាភេសជ្ជៈដែលពេញនិយមរបស់ប្រជាជនកម្ពុជា ចាប់តាំងពីទសវត្សរ៍ឆ្នាំ 1960 ។ យើងជឿជាក់ថាកិច្ចសហការរបស់យើងនឹងផ្តល់ឱ្យអតិថិជនទាំងអស់នូវបទពិសោធន៍កម្សាន្តដ៏ល្អបំផុត និងស្រស់ស្រាយរាល់ពេលដែលពួកគាត់មកមើលកុន» ។ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) មិនត្រឹមតែផ្គត់ផ្គង់ភេសជ្ជៈកូកា-កូឡាប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏នៅមានភេសជ្ជៈដ៏ពេញនិយមជាច្រើនទៀតដូចជា Sprite, Fanta, Schweppes, Dasani, Fuzetea, Samurai, Predator និង Aquarius ផងដែរ ។
អំពីក្រុមហ៊ុនកូកា-កូឡាកម្ពុជា ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹង ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាដៃគូផលិតភេសជ្ជៈរបស់ ក្រុមហ៊ុន កូកា-កូឡា នៅកម្ពុជា និងជាតំណាងចែកចាយតែមួយគត់សម្រាប់ផលិតផលរបស់ក្រុមហ៊ុន Monster Energy ។ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ 100% របស់ Bottling Investments Group (BIG) នៃ The Coca-Cola Company ។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ផ្តល់ការងារប្រមាណ 850 កន្លែង និងការងារប្រយោលប្រមាណជាង 8000 កន្លែងនៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន ។ ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈមួយ ក្រុមហ៊ុនកំពុងបន្តវិនិយោគលើការបង្កើតផលិតផលថ្មី ជម្រើសសំបកវេចខ្ចប់ និងជម្រើសភេសជ្ជៈប្រកបដោយគុណភាព ដែលរួមមាន ភេសជ្ជៈមានជាតិស្ករតិច និងមិនមានជាតិស្ករផងដែរ ។ កូកា-កូឡាកម្ពុជា មានផលិតផលដូចជា ៖ Coca-Cola, Coca-Cola Zero, Sprite, Fanta, Schweppes, Fuzetea, Dasani, Samurai, Predator និង Aquarius ។
ក្រុមហ៊ុនប្តេជ្ញាចិត្ត ក្នុងការបង្កើតគុណតម្លៃរួមគ្នាក្នុងសហគមន៍ដែលក្រុមហ៊ុនកំពុងមានប្រតិបត្តិការអាជីវកម្ម ដោយធានាថា ចីរភាពគឺជាស្នូលនៃប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុន ។ កូកា-កូឡាកម្ពុជា នៅតែកំពុងបន្តកសាងសហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិអាជីវកម្មឱ្យកាន់តែប្រសើរ និងប្រកបដោយចីរភាព ។ តាំងពីឆ្នាំ 1993 មក ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់លានដុល្លារលើគម្រោងសហគមន៍ជាច្រើនក្នុងប្រទេសកម្ពុជា ។ គម្រោងនោះរួមមាន ពិភពលោកគ្មានសំរាម (World Without Waste) ការផ្តល់ទឹកស្អាតដល់សហគមន៍វិញ (Water Replenishment) ការផ្តល់សិទ្ធអំណាចដល់ស្ត្រី (Women Empowerment) និងការឧបត្ថម្ភជំនួយក្នុងគ្រាអាសន្ន (Emergency Relief) ជាដើម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.cbcl.com.kh ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង ៖ facebook.com/CambodiaBeverageCompanyLtd ទំនាក់ទំនង ៖ Media: Sambath Munyvorleak | smunyvorleak@coca-cola.com.kh
អំពីរោងភាពយន្ត Major Cineplex Cambodia Major Cineplex Group Pcl គឺជាប្រតិបត្តិកររោងកុនធំជាងគេបំផុតក្នុងតំបន់ ដែលបានចាប់ផ្តើមពង្រីកប្រតិបត្តិការ និងសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ 2014 ។ ជាមួយនឹងជំនាញរយៈពេល 28 ឆ្នាំក្នុងប្រតិបត្តិការភាពយន្ត Major Cineplex បាននាំមកនូវបទពិសោធន៍ភាពយន្ត និងសេវាកម្មអតិថិជនលំដាប់ពិភពលោក តាមរយៈទម្រង់ភាពយន្តជាច្រើនរួមមាន IMAX, 4DX, laser ក៏ដូចជាផ្តល់ជូននូវបន្ទប់វីអាយភីដែលមានគ្រឿងបរិក្ខារប្រណិតៗទៀតផង ។ រោងភាពយន្ត Major Cineplex Cambodia បច្ចុប្បន្នមានសាខាចំនួន 3 សាខានៅក្នុងរាជធានីភ្នំពេញ មួយសាខានៅខេត្តសៀមរាប និងមួយសាខាទៀតនៅក្រុងប៉ោយប៉ែត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ