ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​ផ្ទុះ​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​ឃើញ ថុ​ល សុ​ភិ​ទិ និង ទុំ សុវត្ថិ ប៉ះ​គ្នា​លើក​ដំបូង

1 ឆ្នាំ មុន
  • ភ្នំពេញ

ជា​ការ​ពិត​ណាស់ ជឿជាក់​ថា ប្រិ​យ​មិត្ត​ពុក​ម៉ែ​បងប្អូន ក៏​ដូច​ជា​អ្នកគាំទ្រ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodia idol រដូវ​កាល​ទី​៤ ប្រាកដជា​បាន​ស្គាល់​យ៉ាង​ច្បាស់ នៅ​តារាចម្រៀង​ប្រុស​លោក ថុ​ល សុ​ភិ​ទិ និង​បេក្ខភាព​ប្រឡង​ចម្រៀង

រាជធានី​ភ្នំពេញ ៖ ជា​ការ​ពិត​ណាស់ ជឿជាក់​ថា ប្រិ​យ​មិត្ត​ពុក​ម៉ែ​បងប្អូន ក៏​ដូច​ជា​អ្នកគាំទ្រ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodia idol រដូវ​កាល​ទី​៤ ប្រាកដជា​បាន​ស្គាល់​យ៉ាង​ច្បាស់ នៅ​តារាចម្រៀង​ប្រុស​លោក ថុ​ល សុ​ភិ​ទិ និង​បេក្ខភាព​ប្រឡង​ចម្រៀង លោក ទុំ សុវត្ថិ ដែល​អ្នក​ទាំង​ពីរ​សុទ្ធតែ​មាន​កេរ្តិ៍​ខ្លាំង​ដូច​គ្នា ទោះបី​មួយ​ជា​តារាចម្រៀង​អាជីព និង​មួយទៀត​បាន​ធ្លាក់​ពី​កម្មវិធី​ក្ដី តែ​អ្នក​ទាំង​ពីរ​នៅ​តែ​ជា​អាយ​ដល​ក្នុង​បេះដូង​មហាជន និង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​។

យ៉ាងណាមិញ កាលពី​ថ្មី​ៗ​នេះ មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ក៏​ដូច​ជា​អ្នកគាំទ្រ​ផ្ទុះ​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​ឃើញ​តារាចម្រៀង​ប្រុស លោក ថុ​ល សុ​ភិ​ទិ និង​លោក ទុំ សុវត្ថិ បាន​ពញ្ញាក់​អារម្មណ៍​អ្នកគាំទ្រ ដោយ​បាន​ប៉ះ​គ្នា​ជា​លើ​ដំបូង​លើ​ឆាក​ប្រគំ​តន្ត្រី​មួយ រួច​លើកយក​បទ​ចម្រៀង​ពីរ​បទ​មាន​ចំណងជើង​ថា «​មិន​អាច​ឃាត់​ទេ​» និង​បទ «​ស្រលាញ់​ស្ទើរ​លេប​» មក​បកស្រាយ​រួម​គ្នា ស្រែកច្រៀង​ផ្លាស់​ប្ដូរ​គ្នា​បាន​យ៉ាង​ពីរោះ និង​ដាក់​ម៉ូ​ផ្លាស់​ប្ដូរ​គ្នា​ច្រៀង​បាន​យ៉ាង​រលូន គ្មាន​កន្លែង​ទាស់​ឡើយ ពោល​គឺ​ចូល​ធ្លុង​មួយ សម្លេង​មួយ តាម​សង្វា​ក់​គ្នា​បាន​ល្អ​តែ​ម្ដង​។

បទ​ចម្រៀង​មួយ​បទ ចម្រៀង​រួម​គ្នា​របស់​អ្នក​ទាំង​ពីរ ត្រូវ​បាន​អ្នកលេង​បណ្ដាញ​សង្គម ក៏​ដូច​ជា​អ្នកគាំទ្រ​ធ្វើការ​ចែ​កេំ​លែ​ក​យ៉ាង​ផុសផុល​នៅ​លើ​បណ្ដាញ​សង្គម ដោយ​បាន​ភ្ជាប់​ជាមួយ​ពាក្យពេចន៍​លើក​សរសើរ​ពី​សមត្ថភាព​របស់​អ្នក​ទាំង​ពីរ និង​បង្ហាញ​ការ​ពេញ​ចិត្តជា​ខ្លាំង​សម្រាប់​ការ​ប៉ះ​គ្នា​ជា​លើក​ដំបូង​លើក​ឆាក​ប្រគំ​តន្ត្រី​របស់​អ្នក​ទាំង​ពីរ​។

ដោយឡែក នេះ​បើ​យោង​តាម​ការ​បញ្ចេញមតិ​របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ទៅ​កាន់​អាយ​ដល​តាម​រយៈ​ការ​ខ​មិន​ថា «​អីយ៉ា ពិតជា​រំភើប​ខ្លាំង​ណាស់ ពេល​បានឃើញ​អាយ​ដល​ទាំង​ពីរ​ប៉ះ​គ្នា​លើ​ឆាក​»​។ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត​បាន​លើក​ឡើង​ថា «​សម្លេង​មិន​ចាញ់​គ្នា​ឡើយ អាយ​ដល​ក្នុង​ដូង​ចិត្ត​ទាំង​ពីរ​»​។ អ្នកគាំទ្រ​ផ្សេង​ទៀត​បាន​ខ​មិន​ថា «​ស្នាមញញឹម​អាយ​ដល​ទាំង​ពីរ​នាក់ ធ្វើ​អោយ​ហ្វេ​ន​ៗ​សប្បាយ​ចិត្តជា​ខ្លាំង​»​។ អ្នកគាំទ្រ​ខ្លះ​ទៀត​បាន​ខ​មិន​ថា «​ប៉ះ​គ្នា​លើក​ដំបូង​ក៏​ពិតមែន តែ​បង​ទាំង​ពីរ​នាក់ ពិតជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់ គាំទ្រ​អោយ​មាន​ពេ​លេ​ជួប​គ្នា​បែប​នេះ​ទៀត​»​។ ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​មាន​ពាក្យពេចន៍​ជា​ច្រើន​ទៀត ដែល​យើង​មិន​អាច​រៀបរាប់​អស់​បាន​ឡើយ​។

សូម​រំលឹក​ផង​ដែរ​ថា តារាចម្រៀង​ប្រុស​មាន​មន្ត​ស្នេហ៍ ថុ​ល សុ​ភិ​ទិ ជា​បេក្ខភាព​ជើង​ខ្លាំង​មួយ​រូប​ក្នុង​ចំណោម​បេក្ខភាព​៤​រូប​ទៀត ឬ​ហៅ​ថា Top 4 ក្នុង​កម្មវិធី Cambodia Idol រដូវ​កាល​ទី​៤ ទោះ​លោក​មិនមែន​ជា​ម្ចាស់​ជ័យ​លា​ភី​លើក​ពាន​ក្ដី តែ​តារាចម្រៀង​ប្រុស​រូប​នេះ អាច​ឆក់​យក​បេះដូង​អ្នកគាំទ្រ​បាន​ទូ​ទាំង​ប្រទេស អោយ​គោរព​ស្រលាញ់ និង​គាំទ្រ​រូប​លោក រហូត​មក​ទល់​បច្ចុប្បន្ន​នេះ តាម​រយៈ​សមត្ថភាព​ដ៏​លេចធ្លោ​របស់​លោក​ក្នុង​ការ​បកស្រាយ​បទ​ចម្រៀង​បាន​យ៉ាង​ល្អ រហូត​ប្រជាប្រិយភាព​លោក​កាន់តែ​កើនឡើង​ទ្វេ​ដង​។

សូម​រំលឹក​ទៀត​ថា គ្រប់​សកម្មភាព​ការងារ សកម្មភាព​លេងសើច​បែប​កំប្លែង និង​សកម្មភាព​ផ្សេង​ៗ​ជា​ច្រើន​ទៀត​របស់​លោក តែងតែ​ត្រូវ​បាន​អ្នកគាំទ្រ​ថត​បង្ហោះ​ធ្វើការ​ចែករំលែក​យ៉ាង​ផុសផុល​លើ​បណ្ដាញ​សង្គម មិន​ថា Facebook Tik Tok និង instargrm នោះ​ឡើយ​។ បើ​ក្រឡេក​មក​មើល តារាចម្រៀង​​ប្រុស​លោក ទុំ សុវត្ថិ ថ្វី​ត្បិត​ថា ខ្លួន​មិនមែន​ជា​តារាចម្រៀង​អាជីព​មិន​បាន​ជ្រក​ក្រោម​ផលិតកម្ម​ណាមួយ​ក្ដី តែ​លោក​អាច​ឆក់​យក​បេះដូង​មហាជន​ទូ​ទាំង​ប្រទេស​អោយ​គោរព​ស្រលាញ់ និង​គាំទ្រ​រូប​លោក​តាំងពី​ធ្លាក់​ពី​កម្មវិធី​ប្រឡង​ចម្រៀង រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ តាម​រយៈ​សមត្ថភាព និង​ទេព​កោសល្យ​របស់​លោក​ក្នុង​ការ​បកស្រាយ​បទ​ចម្រៀង​នីមួយ​ៗ​បាន​យ៉ាង​ពីរោះ​។

ប្រជាប្រិយភាព​របស់​លោក​ហាក់​គ្មាន​ការ​ធ្លាក់​ចុះ ឬ​ថមថយ​នោះ​ឡើយ​។ ជា​ពិសេស​នោះ តារាចម្រៀង​ប្រុស​ឯករាជ​កំពុង​ដើរតួរ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​មិន​ជ្រក​ក្រោម​ផលិតកម្ម​ណាមួយ​រូប​នេះ កំពុង​ក្ដោប​ក្ដាប់​ទីផ្សារ​ការងារ​ពេញដៃ និង​ធ្វើ​ជា​អ្នកតំណាង​អោយ​ក្រុមហ៊ុន​ធំ​ៗ​ព្រមទាំង​ធ្វើ​ជា​អ្នក​ប្រ​ម៉ូត​ផលិតផល​អោយ​ម្ចាស់​ប្រេ​ន​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​។ មួយវិញទៀត ក្នុង​គ្រា​ដែល ទុំ សុវត្ថិ ធ្លាក់​ពី​កម្មវិធី​ប្រឡង​ចម្រៀង​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឧ​ប​ត្ថ​ម​ថវិកា​ចំនួន​៥​ពាន់​ដុល្លារ​ដល់​រូប​លោក​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ