លោកជំទាវ ហ៊ុន ស៊ីណាត លាតត្រដាងការពិតរឿងប្តីនាងចោម ក្វាន់ និងតារាប្រុស សាយ សៀរ៉ា
- ភ្នំពេញ
រាជធានីភ្នំពេញ៖ លោកជំទាវ ហ៊ុន ស៊ីណាត នារាត្រីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២២ នេះបានលាតត្រដាងការពិតបន្ថែមទៀតពាក់ព័ន្ធលោក ឆែម…
រាជធានីភ្នំពេញ៖ លោកជំទាវ ហ៊ុន ស៊ីណាត នារាត្រីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២២ នេះបានលាតត្រដាងការពិតបន្ថែមទៀតពាក់ព័ន្ធលោក ឆែម…
រាជធានីភ្នំពេញ៖ លោកជំទាវ ហ៊ុន ស៊ីណាត នារាត្រីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២២ នេះបានលាតត្រដាងការពិតបន្ថែមទៀតពាក់ព័ន្ធលោក ឆែម ជីវ័ន្ត ដែលបានប្រកាសលាងខ្លួនថា «មិនមែនជាប្តីអ្នកនាង ចោម ក្វាន់» គឺលោកត្រឹមតែជាអ្នកធ្វើការស៊ីប្រាក់ខែតែប៉ុណ្ណោះ ដែលការលើកឡើងរបស់លោកត្រូវបានមហាជនធ្វើការរិះគន់យ៉ាងចាស់ដៃថា «រួមតែសុខ មិនរួមទុក្ខ» ពេលស្រីស្រស់មានបញ្ហាគេប្តឹងចោទរឿងបោកប្រាស់លុយកាក់ បែរជាដោះដៃថាមិនជាប់ពាក់ព័ន្ធនឹងគ្នា។
យ៉ាងណាមិញ លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលរូបលោកជំទាវត្រូវបានអ្នកសិល្បៈ និងអ្នកគាំទ្រដាក់រហ័សនាមថា «អ្នកម៉ែចិត្តធម៌» បានសម្តែងនូវការហួសចិត្តចំពោះលោក លោកឆែម ជីវ័ន្ត ដែលធ្លាប់អះអាងប្រាប់រូបលោកជំទាវកន្លងមកថា ជាប្តីរបស់អ្នកនាងចោម ក្វាន់ នោះ។
បន្ថែមពីលើនេ លោកជំទាវ ក៏បានបញ្ជាក់ថា រឿងរ៉ាវរបស់អ្នកនាងចោម ក្វាន់ មិនមែនពាក់ព័ន្ធត្រឹមតែលោក ឆែម ជីវ័ន្ត ដែលមន្ត្រីកងរាជអាវុធហត្ថនោះទេ (PM) តែក៏ជាប់ពាក់ព័ន្ធនឹងតារាសម្តែងប្រុស លោក សាយ សៀរ៉ា ផងដែរ ព្រោះកន្លងមកអ្នកទាំងបី ធ្លាប់ប៉ះជាមួយលោកជំទាវផ្ទាល់ ពេលពលរដ្ឋរងគ្រោះសុំការជួយសង្រ្គោះពីលោកជំទាវ ពាក់ព័ន្ធនឹងអ្នកទាំង៣នោះ។
លោកជំទាវ ហ៊ុន ស៊ីណាត បានចែកចាយវីដេអូដែលផ្សព្វផ្សាយអំពីលោក ឆែម ជីវ័ន្ត ដែលបុគ្គលរូបនេះបានលើកឡើងថា លោកមិនមែនជាប្តីរបស់អ្នកចោម ក្វាន់ បើទោះបីជាកន្លងមកលោកនិងនាងចោម ក្វាន់ ផ្អែមល្អែម ហៅគ្នាជាសាធារណៈ ប្តីៗប្រពន្ធ ពេញៗមាត់នោះ។
លោកជំទាវ ហ៊ុន ស៊ីណាត បានសម្តែងការហួសចិត្តតាមរយៈសំណេរដែលមានខ្លឹមសារទាំងស្រុងថា «អុញ! លោកឆែម ជីវ័ន្ត បែបខ្លាចអស់តំណែង PM ទេដឹងបានជានិយាយថាចោមក្វាន់មិនមែនជាប្រពន្ធ ហាស ហា ពេលខ្ញុំឡាយនិយាយថាចោមក្វាន់រកស៊ីបោកគេ លោកឆែម ជីវ័ន្ដ បាននិយាយតាម Telegram មកខ្ញុំថា ប្រពន្ធគាត់ចង់ជួបខ្ញុំ ដល់ពេលនេះបែរជាថាគាត់ត្រឹមតែធ្វើការស៊ីប្រាក់ខែទៅវិញ អាគាត់នេះចេះដុះកន្ទុយហើយ»។
លោកជំទាវក៏បានបន្តលាតត្រដាងបន្ថែមថា «សូមជម្រាបថា ៣នាក់ហ្នឹងឯងដូចតែគ្នាទេពីព្រោះតារាម្នាក់ (លោក សាយ សៀវរ៉ា) ក៏រួមការងារជាមួយ ចោម ក្វាន់ ដែរ ប៉ះជាមួយខ្ញុំពេលពួកគាត់បោករាស្ត្រខាងបាត់ដំបងដែលប្រជាជនមករកខ្ញុំជួយពេលនោះ»។
សូមបញ្ជាក់ថា លោក ឆែម ជីវ័ន្ត បានប្រើប្រាស់ហ្វេសប៊ុករបស់លោក ប្រកាសថា «ខ្ញុំបាទឈ្មោះឆែម ជីវន្ត័ ខ្ញុំសូមបញ្ជាក់ ខ្ញុំនឹងអ្នកនាង ចោម ក្វាន់ មិនបានពាក់ព័ន្ធគ្នាជាប្តីប្រពន្ធទេ រឿងកន្លងមក ខ្ញុំគឺជាអ្នកធ្វើការស៊ីប្រាក់ខែតែប៉ុណ្ណោះ សូមតំណាងក្រុមហ៊ុនហាងមាសពេជ្រចំរើនសុវត្ថិភាព សូមកុំយល់ច្រឡំថា ខ្ញុំជាប្តីប្រពន្ធ»។ ការប្រកាសរបស់លោក ថាខ្លួនលោកមិនមែនជាប្តីរបស់អ្នកនាង ចោម ក្វាន់ ធ្វើឡើងក្រោយពីម្ចាស់ហាងលក់មាស ពេជ្រ និងផលិតផលរក្សាសម្រស់ ចោម ក្វាន់ កំពុងមានបញ្ហាត្រូវបានគេចោទប្រកាន់ថាបោកប្រាស់លុយគេរាប់សិបម៉ឺនដុល្លារនោះ។
ក្រោយពីបានឃើញលោកនិយាយបែបនេះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាំគ្នាចូលទៅបញ្ចេញមតិ រិះគន់ខ្លាំងៗថា បុរសរូបនេះ គឺត្រឹម «រួមសុខ តែមិនអាចរួមទុក្ខជាមួយអូនបានទេ» ស៊ីទាំងប្រាក់ខែស៊ីទាំងថៅកែ» ដែលការធ្វើបែបនេះបែបចង់លាងខ្លួនមិនឱ្យជាប់ពាក់ព័ន្ធ៕
ចែករំលែកព័តមាននេះ