ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ម្ចាស់​រថយន្ត​ជិត​មួយ​រយ​នាក់​ ចូលរួមកម្មវិធី​សម្ពោធ​ជា​ផ្លូវការ HONGQI CLUB

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ថ្ងៃ​ទី 18 ខែមិថុនា ឆ្នាំ 2022 កម្មវិធី​សម្ពោ​ធ​ជា​ផ្លូវការ HONGQI CLUB ត្រូវ​បាន​ប្រារព្ធ​ឡើង…

រាជធានី​ភ្នំពេញ​៖ ថ្ងៃ​ទី 18 ខែមិថុនា ឆ្នាំ 2022 កម្មវិធី​សម្ពោ​ធ​ជា​ផ្លូវការ HONGQI CLUB ត្រូវ​បាន​ប្រារព្ធ​ឡើង ​យ៉ាង​អធិកអធម ​នៅមជ្ឈមណ្ឌល​កម្សាន្ត ព្រី​ន​ស៍ ម៉ា​ណ័​រ​ ។ ឯកឧត្តម អ៊ុ​ក កំពូល អគ្គនាយករង​ព័ត៌មាន​ និង​សោត​ទស្សន៍​ក្រសួង​ព័ត៌មាន និង​លោក ជូ សយ (ZHU SHUAI) Mingyang Gouji CEO បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ ។ លើស​ពី​នេះ ក្រុមហ៊ុន ព្រី​ន ហ័ន យូ រៀល​អ៊ី​សេ្ទ​ត និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង Civil Safe Insurance ក៏​បាន​ផ្តល់​ឧបត្ថម្ភ ​សម្រាប់​ព្រឹត្តិការណ៍​នេះ​ផង​ដែរ !

នៅ​ថ្ងៃ​ប្រារព្ធ​កម្មវិធី ម្ចាស់​រថយន្ត​បាន​មក​ដល់​នឹង​កន្លែង ម្នាក់​ៗ​នាំ​គ្នា​ថតរូប ចែករំលែក​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ដែល​រថយន្ត ហុង​ឈី ​(HongQi) នាំ​មក​ជូន​ម្ចាស់​រថយន្ត ទេសភាព អាហារ ពន្លឺភ្លើង និង​តន្ត្រី​គឺ​ជាប់​គ្នា​តែ​ម្តង ពិតជា​អស្ចារ្យ​ណាស់​ ។

ម្ចាស់​រថយន្ត Hongqi ជិត 100 នាក់​បាន​ប្រមូលផ្តុំ​គ្នា ​នៅ​ក្នុង​កម្មវិធី ហើយ​ជួរ​រថយន្ត​ ហុង​ឈី​(HongQi) ត្រូវ​បាន​ចត​យ៉ាង​ស្អាត ។

តំណាង​ម្ចាស់​រថយន្ត​ម្នាក់​ឡើង​ឆាក​និយាយ​ថា គាត់​គឺជា​ម្ចាស់​រថយន្ត​ទី 5 នៃ​ក្រុមហ៊ុន​ហុង​ឈី​(HongQi) នៅ​កម្ពុជា រថយន្ត​ហុង​ឈី​(HongQi)​បាន​អមដំណើរ​គាត់ ទទួលយក​បទ​ពិសោធន៍ អស្ចារ្យ​នៅ​ប្រទេស​កម្ពុជា ​។

លោក ជូ សយ (ZHU SHUAI) Mingyang Gouji CEO បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​របស់​គាត់​ថា រថយន្ត​ហុង​ឈី ​(HongQi)​ គឺជា​ម៉ាក​រថយន្ត​ប្រណីត​តែ​មួយ​គត់​ នៅ​ក្នុង​ប្រទេស​ចិន ដែល​ជា​រថយន្ត​របស់​មេដឹកនាំ​ចិន និង​ជា​រថយន្ត​ប្រភេទ ​Concierge របស់​ប្រទេស​ចិន ​។ ចាប់តាំងពី​រថយន្ត​ ហុង​ឈី​(HongQi) ត្រូវ​បាន​នាំ​ចូល​មក​ទីផ្សារ​កម្ពុជា​ ដោយក្រុមហ៊ុន មីង​យ៉ាង គួ​ជី (Mingyang Gouji) ក្នុង​ឆ្នាំ​២០២០​មក ត្រូវ​បាន​ទទួលស្គាល់​ដោយ​អ្នក​ប្រើប្រាស់​យ៉ាងច្រើន ហើយ​បាន​បង្កើត​ជា​ស្ទីល​ចិន ​បែប​ហុង​ឈី ​(HongQi) ​នៅ​កម្ពុជា​យ៉ាង​ឆាប់រហ័ស​ ។

លោក​បាន​មាន​ប្រសាសន៍​ថា ការ​បង្កើត​ HONGQI CLUB មាន​សារៈសំខាន់​ណាស់​ សម្រាប់​ក្រុមហ៊ុន មីង​យ៉ាង គួ​ជី (Mingyang Gouji) ហើយ​នៅ​ពេល​អនាគត កម្មវិធី​ជា​ច្រើន​ទៀត ​សម្រាប់​ម្ចាស់​រថយន្ត​នឹង​ត្រូវ​បាន​រៀបចំ​ឡើង ហើយ​ម្ចាស់​រថយន្ត​ហុង​ឈី ​(HongQi) ក៏​នឹង​ត្រូវ​បាន​នាំ​ទៅ​ចូលរួម​កម្មវិធី​សប្បុរសធម៌ នាំ​ឱ្យ HONGQI CLUB ក្លាយជា​គ្រួសារ​ដ៏​កក់ក្តៅ​មួយ​ ។

ឯកឧត្តម អ៊ុ​ក កំពូល អគ្គនាយករង​ព័ត៌មាន​ និង​សោត​ទស្សន៍​ក្រសួង​ព័ត៌មាន​កម្ពុជា បាន​មាន​ប្រសាសន៍​ នៅ​ក្នុង​សុន្ទរកថា​ថា ក្នុង​នាម​ជា​រថយន្ត​របស់​មេដឹកនាំ​ចិន រថយន្ត​ហុង​ឈី ​(HongQi)​ មាន​ប្រវត្តិ​តាំងពី​ឆ្នាំ 1958 ជាមួយនឹង​សកលភាវូបនីយកម្ម និង​ការ​ទាក់ទាញ​ជា​បន្តបន្ទាប់ ​របស់​កម្ពុជា​ក្នុង​ការ​វិនិយោគ​អន្តរជាតិ រថយន្ត​ម៉ាក​ ហុង​ឈី ក៏​បាន​ចាប់ផ្តើម​ដំណើរការ នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ​។ ​លើស​ពី​នេះ ក្រុមហ៊ុន​ហុង​ឈី ក៏​បាន​ឧបត្ថម្ភ​រថយន្ត​មួយ​គ្រឿង ​សម្រាប់​កម្មវិធី​ប្រឡង​សំនៀង​ជន​ពិការ​កម្ពុជា ពានរង្វាន់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​ ២ នេះ​បង្ហាញ​ថា ក្រុមហ៊ុន​ មីង​យ៉ាង គួ​ជី គឺជា​ក្រុមហ៊ុន​ដែល​យកចិត្តទុកដាក់ ​ចំពោះ​ប្រជាជន​កម្ពុជា​យ៉ាង​ពិតប្រាកដ ជា​ពិសេស​ជន​ពិការ គាត់​សូម​សរសើរ​យ៉ាង​ខ្លាំង ​!

បន្ទាប់​មក ឯកឧត្តម អ៊ុ​ក កំពូល បាន​ចូល​រូ​ម​អបអរសាទរ និង​ប្រកាស​បើក​ជា​ផ្លូវការ​នៃ ​HONGQI CLUB ចាប់ពី​ពេល​នេះ​តទៅ ហើយ​ឯកឧត្តម​បាន​ចូលរួម​ទស្សនា​ទិដ្ឋភាព​ដ៏​រំភើប​នេះ ​ជាមួយ​ម្ចាស់​រថយន្ត និង​ភ្ញៀវ​ទាំងអស់​គ្នា ​។

នៅ​កន្លែង​កម្ម​វី​ធី ក្រុមហ៊ុន​រថយន្ត​ហុង​ឈី ​(HongQi) ក៏​បាន​រៀបចំ​អាហារ និង​ស្រា​ដ៏​ឈ្ងុយ​ឆ្ងាញ់​សម្រាប់​ម្ចាស់​រថយន្ត និង​ភ្ញៀវ ហើយ​មានការ​ច្រៀង និង​រាំ​ដ៏​អស្ចារ្យ​បាន​ជំរុញ​បរិយាកាស នៃ​ទិដ្ឋភាព​ទៅ​កាន់​កម្រិត​កំពូល​ ។

លើស​ពី​នេះ ថែម​ទាំង​មាន​វគ្គ​ចាប់​រង្វាន់​ដ៏​រំភើប​មួយ ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ហើយ​ទឹកមុខ​ម្ចាស់​រថយន្ត ​ដែល​បាន​ឈ្នះ​រង្វាន់​ក៏​ពោរពេញ​ ទៅ​ដោយ​ស្នាមញញឹម​ផង​ដែរ​ ។ ម្យ៉ាងទៀត​ពេល​ដែល​ក្លាយជា​សមាជិក VIP នៃ HONGQI CLUB អ្នក​នឹង​ទ​ទួល​បាន​អត្ថប្រយោជន៍​សមាជិក​ជា​ច្រើន​ដូច​ខាងក្រោម ​៖

អត្ថប្រយោជន៍​នៃ​កាត​សមាជិក​របស់ HONGQI CLUB
Ⅰ សម្រាប់​អតិថិជន ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី ​618
•​ ​មាន​តែ​អតិថិជន ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ 618 ​តែ​ប៉ុណ្ណោះ ​ដែល​ទទួល​បាន ​5000​ ពិន្ទុ​ ក្នុង​កាត​សមាជិក​នេះ ហើយ​សម្រាប់​រាល់​ការ​ចំណាយ ​$1 នឹង​ទទួល​បាន ​1​ ពិន្ទុ​នៅ​ក្នុង​កាត​សមាជិក (​លើកលែងតែ​ការ​ទិញ​រថយន្ត​ថ្មី​)​ ។
•​ ​សមាជិក HONGQI CLUB អាច​រីករាយ​ជាមួយ​កញ្ចប់​កាដូ​ផ្ដាច់មុខ ​និង​គូ​ប៉ុង​សម្រាប់​ការ​ទិញ​ផ្ទះ​ដោយ Prince Huanyu Real Estate ពិន្ទុ​10000​ នឹង​ត្រូវ​បាន​ផ្ដល់​ជូន​អតិថិជន​ សម្រាប់​ការ​ទិញ​ផ្ទះ​ដោយ​ជោគជ័យ​ ។
•​ ​សមាជិក HONGQI CLUB អាច​រីករាយ​ជាមួយ​ប័ណ្ណធានា​រ៉ាប់រង​រថយន្ត​ ដែល​ផ្ដល់​ដោយ Civil Safe Insurance ​។

Ⅱ អត្ថប្រយោជន៍​កាត​សមាជិក​ប្រចាំ​ថ្ងៃ
•​ ​ចូលរួម​ជា​សមាជិក ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​ 10%​ លើ​ការ​ថែទាំ បញ្ចុះតម្លៃ ​10%​ លើ​ការ​តោន​ដែក​រថយន្ត និង​ការ​បញ្ចុះតម្លៃ ​30% លើ​មុខទំនិញ​ថែទាំ​សម្រស់​រថយន្ត (​លើកលែងតែ​មុខទំនិញ​ពិសេស​) និង​មាន​សិទ្ធ​កក់​ទុក​មុន ​ក្នុង​ការ​មក​ថែទាំ​រថយន្ត ថែម​ទាំង​ទទួល​បាន​សេវា​ 24​ ម៉ោង​ទូ​ទាំង​ប្រទេស​កម្ពុជា​ ។
•​ ​សមាជិក HONGQI CLUB មាន​សិទ្ធ​ចូលរួម ​ក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន​ ដោយ​​ឥត​គិតថ្លៃ​ ។
•​ ​ការ​ខួបកំណើត​សមាជិក​ក្រុម HONGQI CLUB (​អ្នក​អាច​មក​ហាង​របស់​យើងខ្ញុំ​ ដើម្បី​ទទួល​បាន​កាដូ និង​ក្នុង​ខែ​ខួបកំណើត អតិថិជន​អាច​រីករាយ​ជាមួយនឹង​ការ​ផ្ដល់​ជូន​ពិន្ទុ​ទ្វេ​ដង​)​ ។
•​ ​ផ្ដល់​ជូន​សមាជិក​នូវ​សេវាកម្ម​ធានា​រ៉ាប់រង ការ​ទិញ​ពន្ធ​ផ្លូវ ការ​ត្រួតពិនិត្យ​យានយន្ត​ប្រចាំឆ្នាំ និង​បណ្តាញ VIP ​សម្រាប់​ការ​ទាមទារ​ធានា​រ៉ាប់រង​រថយន្ត​រហ័ស​ ។
•​ ​អតិថិជន​ចាស់​ដែល​ណែនាំ​អតិថិជន​ថ្មី​ ដើម្បី​អោយ​ទិញ​រថយន្ត ក្នុង​ករណី​ដែល​ធ្វើការ​ទិញ​បាន​សម្រេច​នោះ​អតិថិជន​ចាស់​នឹង​ទទួល​បាន​ 20000​ ពិន្ទុ​នៅ​ក្នុង​កាត​សមាជិក ​។
•​ ​អតិថិជន​ចាស់​ដែល​ណែនាំ​អតិថិជន​ក្រៅពី​រថយន្ត HONGQI មក​កាន់​ហាង​យើង​ ដើម្បី​ថែទាំ នោះ​អតិថិជន​ចាស់​នឹង​ទទួល​បាន​ពិន្ទុ​ទ្វេ​ដង ​នៃ​តម្លៃ​ការ​ថែទាំ​ឬ​ជួសជុល​រថយន្ត​ ។

*​ ​ពិន្ទុ​អាច​ត្រូវ​បាន​ប្រើ​ក្នុង​ការ​ប្ដូរ​យក​ទំនិញ​ក្នុង​ហាង ​MINGYANG GUOJI ហើយ​ក្នុង​ការ​ប្ដូរ​ពិន្ទុ​គឺ​100 ​ពិន្ទុ​អាច​ប្ដូរ​បាន $1​នៃ​ទំនិញ​ ។
*​ ​លេខ​ទំនាក់ទំនង​សេវា​សមាជិក ​24​ ម៉ោង 095 77 3088 / 086 898 128 SERA ៕ ដោយ​សហការ