រថយន្ត REV 4 បើកបុកបង្គោលដងគោមបំភ្លឺផ្លូវធ្លាក់អំពូលបែកខ្ចាយ
រាជធានីភ្នំពេញ ៖ រថយន្ត REV 4 ពណ៌ស្លែ រេចង្កូតឡើងទៅលើចិញ្ចើមផ្លូវខាងស្តាំជ្រុលទៅបុកកៀបកង់មុខជាប់នឹងបង្គោលដងគោមបំភ្លឺផ្លូវ បណ្តាលឱ្យធ្លាក់អំពូលភ្លើងបំភ្លឺផ្លូវបែកខ្ចាយ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៧ មករា នៅខាងជើងស្ថានទូតវៀតណាម តាមមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ចែករំលែកព័តមាននេះ