ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាកំពូលសំណាង ! រាសីម្ចាស់​ឆ្នាំទាំង៤នេះ ដឹងធ្វើអ្វីចម្រើន មានលាភចូល​មកច្រើនៗ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំពូល​ឆ្នាំ​ទាំង​៤​នេះ ច រោង ជូត រកា មានសំណាង​ល្អ​ផុស​លុយ​ពេញ​១​ឆ្នាំ​២០២២ យោង​តាម​តម្រា​មហា​សុរិយគតិ​បាន​ទស្សន៍​ទាយ​ថា បើ​និយាយ​ពី​ទ្រព្យសម្បត្តិ…

រាជធានី​ភ្នំពេញ ៖ កំពូល​ឆ្នាំ​ទាំង​៤​នេះ ច រោង ជូត រកា មានសំណាង​ល្អ​ផុស​លុយ​ពេញ​១​ឆ្នាំ​២០២២ យោង​តាម​តម្រា​មហា​សុរិយគតិ​បាន​ទស្សន៍​ទាយ​ថា បើ​និយាយ​ពី​ទ្រព្យសម្បត្តិ មនុស្ស​ឆ្នាំ​ទាំង​បួន​មាន​ជំនាញ​ដ៏​អស្ចារ្យ​ក្នុង​ការ​រក​លុយ​ក្នុង​ឆ្នាំ​២០២២​នេះ ។ ពួក​គេ​អាច​ទទួល​បាន​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ដ៏​ច្រើន​លើសលប់​ពេញ​មួយ​ឆ្នាំ​នេះ ។

តែ​ទោះជា​យ៉ាងណា​ក៏​គួរ​ប្រយ័ត្ន​អំពី​ការ​ជ្រៀតជ្រែករ​បស់ដៃ​គូប្រជែង​ផង​ដែរ ពួក​គេ​នឹង​ងាយ​ទទួល​រង​ការ​ខាតបង់​ផ្នែក​ហិរញ្ញវត្ថុ​ខ្លះ​ដោយ​ការ​លួច ឬ​បោកប្រាស់ ដូច្នេះ​គួរតែ​ថែរក្សា​សម្បត្តិទ្រព្យ​ផ្ទាល់ខ្លួន​ឱ្យ​ម៉ត់ចត់ ពិសេស​កុំ​ឲ្យ​គេ​ខ្ចី​លុយ​ឱ្យ​សោះ ។

ស្ថានភាព​សុខភាព​របស់​ពួក​គេ ជា​ទូទៅ គឺ​ល្អ​ជាង​កាលពី​ឆ្នាំ​មុន ។ ទោះបីជា​មាន​រោគ​សញ្ញា​មិន​ស្រួល​ម្ដងម្កាល នឹង​មិន​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ទេ ។ ជា​ការ​ប្រសើរ​ក្នុង​ការ​ពាក់​ខ្សែដៃ​ពណ៌​ខ្មៅ ឬ​អលង្ការ​ត្បូង​ខៀវ ដើម្បី​ទទួល​បាន​ពរ​ជ័យ​ដោយ​សុភមង្គល និង​សំណាង​ល្អជា​និច្ច​នៅ​ក្នុង​ឆ្នាំ​២០២២ ។

អាជីព​មនុស្ស​ឆ្នាំ​ទាំង​៤ ​នឹង​មានសំណាង​ខ្ពស់​ ក្នុង​ការងារ​នៅ​ក្នុង​ឆ្នាំ​២០២២ ហើយ​ពួក​គេ​នឹង​រីក​ចម្រើន​យ៉ាង​ខ្លាំង​ផ្នែក​បុណ្យស័ក្តិ​ឋានៈ តួនាទី​ដោយ​ផ្អែក​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ នៅ​កន្លែងធ្វើការ ឬ​អាជីវកម្ម​ការងារ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ពួក​គេ​ក៏​គួរតែ​បន្ទាបខ្លួន និង​និយាយ​ស្តី​សុភាព​រាបសា​ផង​ដែរ ទើប​បើក​រាសី​អំណាច​ខ្លាំងក្លា​បាន ។ អ្នក​កើត​ឆ្នាំ​បួន​ងាយ​បង្ក​ការ​ច្រណែន​អំពី​អ្នក​ដទៃ​តាំងពី​កំណើត​មក ដូច្នេះ​ដើម្បី​បង្កើន​សំណាង​របស់​អ្នក​ក្នុង​អាជីព​នៅ​ឆ្នាំ​២០២២​នេះ សូម​ពាក់​ខ្សែដៃ​ត្បូង​ពណ៌​ខ្មៅ​ជា​ប្រចាំ​ទើប​ជា​ការ​ប្រសើរ ។

សំណាង​ក្នុង​រឿង​ស្នេហា និង​ទំនាក់ទំនង​ល្អ​ខ្លាំង​ នៅ​ឆ្នាំ​២០២២ ។ ដោយសារ​តែ​មាន​តារា​សំណាង​ស្នេហ៍​តាំងពី​កំណើត​មក គូ​ស្វាមីភរិយា គូស្នេហ៍​នឹង​មាន​ទស្សនៈ​ដូច​គ្នា​ច្រើន​លើ​រឿង​ជីវិត ។ លើស​ពី​នេះ​ទៀត​អ្នក​ឆ្នាំ​ទាំង​បួន​នឹង​មាន​ភាព​មមាញឹក​យ៉ាង​ខ្លាំង​ជាមួយនឹង​ការងារ​នៅ​ឆ្នាំ​នេះ ដូច្នេះ​ពួក​គេ​គួរតែ​យកចិត្តទុកដាក់ ជា​ពិសេស​ដើម្បី​រក្សា​តុល្យភាព​រវាង​ការងារ និង​ពេល​សម្រាក​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ដោយសារ​ការងារ​មមាញឹក ។

ជីវិត​ប្រចាំ​ថ្ងៃ គួរ​គោរព​អ្នក​មានគុណ ជំនាងផ្ទះ និង​ព្រះ​ភូមិ​មុន​ចេញ​ដើរ គោរព​ជីដូន​ជីតា គ្រូបាធ្យាយ​មុន​ចូល​ដំណេក ។ ជូន​បាយ​សម្ល​ឪពុក​ម្ដាយ និង​រៀមច្បង ចាស់ព្រឹទ្ធាចារ្យ​ដើម្បី​បង្កើន​អំណាច​បុណ្យ​ច​ក្រា​មហាលាភ​សំណាង​ដ៏​ពិសេស​ពេញ​មួយ​ឆ្នាំ​២០២២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ