ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Top3 កំពុង​ក្លាយជា​ផ្ទាំង​ស៊ី​ប​ឆ្ពោះទៅ​ដណ្តើម​មកុដ​ចក្រ​វា​ឡ​កម្ពុជា​២០២២​នេះ​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

បេ​ក្ខ​នារី​៣​រូប​ដែល​កំពុង​ព្យាយាម​យក​ភាព​លេចធ្លោ​ក្នុង​ការ​ប្រកួត ត្រូវ​បាន ម្នាក់​ៗ​ព្យាយាម​យក​អស់​លទ្ធភាព​តែ​ម្តង​។ ក្នុង​នោះ​ហ្វេ​ន​ៗ​ជា​ច្រើន​កំពុង​តាម​ដានមើលថា

រាជធានី​ភ្នំពេញ ៖ បេ​ក្ខ​នារី​៣​រូប​ដែល​កំពុង​ព្យាយាម​យក​ភាព​លេចធ្លោ​ក្នុង​ការ​ប្រកួត ត្រូវ​បាន ម្នាក់​ៗ​ព្យាយាម​យក​អស់​លទ្ធភាព​តែ​ម្តង​។ ក្នុង​នោះ​ហ្វេ​ន​ៗ​ជា​ច្រើន​កំពុង​តាមដាន នាង ហង្ស ម៉ា​នី​តា​, ពក ស្រី​លក្ខណ៍ និង ហង្ស សុ​រិ​យ៉ា​ន់ ព្រោះ​ពួក​គេ​ក៏​មានបទពិសោធន៍​ប្រឡង​មិន​ចាញ់​គ្នា​នោះ​ឡើយ​។ រាល់ពេល​ចេញ​មក​លើ​ឆាក​ម្តង​ៗ គឺ​មាន​គេ​តាម​ឃ្លាំមើល​មិន​ដាក់​ភ្នែក​។

មិន​ទាន់​បាន​បង្ហាញខ្លួន​ដល់​វគ្គ​សំខាន់​ៗ​ច្រើន​ដង​ផង ពេល​នេះ កញ្ញា ហង្ស ម៉ា​នី​តា ដែល​ជា​កូន​ខ្មែរ​កាត់​បារាំង កំពុង​ឆក់​បានការ​តាមដាន​ណាស់ សម្រាប់​ការ​ប្រកួត​បវរកញ្ញា​ចក្រ​វា​ឡ​២០២២ របស់​កម្ពុជា​។ ហើយ​ក៏​មាន​មតិ​ខ្លះ​លើក​ឡើង​ថា ម៉ា​នី​តា នឹង​ឈរ​អោយ​រៀមច្បង ងិ​ន ម៉ា​រ៉ា​ឌី បំពាក់​មកុដ​អោយ នា​ពេល​ចូល​ដល់​ថ្ងៃ​ផ្តាច់ព្រ័ត្រ​ដែល​នឹង​មក​ដល់​នា​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២២​ខាង​មុខ​នេះ​។

តាម​ការ​បង្ហោះ​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ថៃ​មួយ បាន​លើក​ឡើង​ថា ៖ « 1 នៅ​ក្នុង​ចំណោម​បេក្ខភាព​បវរកញ្ញា Miss Universe Combodia 2022 គឺ Manita Hang (​ហង្ស ម៉ា​នី​តា​) កូន​ខ្មែរ​កាត់​បារាំង រូប​សម្រស់​ស្អាត​ដូច​ជា​ហង្ស ទៅ​តាម​ឈ្មោះ​ណាស់​នេះ​»​។

បវរកញ្ញា ហង្ស ម៉ា​នី​តា នៅ​ពេល​ដែល​ជ័យ​លា​ភី​រង​ទី​២ Miss Tourism Metropolitan 2016 ហើយ​នាង​មានមុខមាត់​ស្រ​ដៀង​គ្នា​ខ្លាំង​នឹង Miss World 2013 នាង Megan Young ដែល​ជា​ជនជាតិ​ហ្វី​លី​ពី​ន​ផង​ដែរ​។

អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដាក់​ការ​ព្យាករណ៍​ទុក​មុន​ថា មកុដ​បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ​២០២២ ឬ Miss Universe Cambodia 2022 អាច​នឹង​បាន​ទៅ​លើ​បវរកញ្ញា​កូន​ខ្មែរ​កាត់​បារាំង ហង្ស ម៉ា​នី​តា ខណៈ​អ្នក​មក​ប៉ែង​ជើងមាន​២ រូប​គឺ ពក ស្រី​ល័​ក្ខ និង ហង្ស សុ​រិ​យ៉ា​ន់ ក៏​ដោយសារ​តែ​មើលឃើញ​លើ​រូប​សម្រស់ និង​សមត្ថភាព​ពួក​គេ​ដែរ​។

ស្រី​ស្អាត ពក ស្រី​លក្ខណ៍ បាន​ចូលរួម​ប្រកួត​ក្នុង​វិស័យ​បវរកញ្ញា​ចំនួន​៤​លើក​មក​ហើយ ។ នាង​ប្រឡង​អស់ហើយ​កម្មវិធី​ល្បី​ៗ​។ ដោយសារ​ស្វែង​យល់​អនាគត​ពិតប្រាកដ និង​ចង់បាន​កេរ្តិ៍ឈ្មោះ ស្រី​លក្ខណ៍ មិន​ចោល​ឡើយ ហើយ​នៅ​តែ​ចូលរួម​ប្រកួត​យក​មកុដ​ម្តងទៀត​។

នេះ​ជា​លើក​ទី​៤​ហើយ​ដែរ ដែល​ស្រី​ស្អាត ពក ស្រី​ល័​ក្ខ ធ្វើការ​ត្រឡប់​មក​កាន់​វិស័យ​ប្រកួត​សម្រស់​ម្ដង​ហើយ​ម្ដងទៀត ព្រោះ​កញ្ញា​ចង់​សម្រេច​ក្ដី​ស្រមៃ​ដែល​ខ្លួន​ចង់​ក្លាយជា​បវរកញ្ញា​តំណាង​ប្រទេស​នៅ​លើ​ឆាក​អន្ដរជាតិ​ម្នាក់​។ ហើយ​កញ្ញា​ក៏​បាន​ផ្លាស់​ប្ដូរ និង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ៗ​ជា​ច្រើន​ពី​វិស័យ​ប្រកួត​កញ្ញាឯក​នេះ​ផង​ដែរ ។ កញ្ញា​នឹង​បង្ហាញ​វត្ដមាន​ម្ដងទៀត ជា​បេ​ក្ខ​នារី Top 20 ចុង​ក្រោយ​របស់ Miss Universe Cambodia 2022 ។ ហើយ​ក៏​មាន​អ្វី​ដែល​ចង់​ស្នើ​សុំ​អោយ​គាត់​ផ្លាស់​ប្ដូរ​ផង​ដែរ គឺ​ត្រង់​សក់​នឹង ព្រោះ​អី បើ​គាត់​ដាក់​សក់​វែង គឺ​មុខ​ចេញ​មក​មាន​អំណាច​តែ​ម្ដង តែបើ​គាត់​ដាក់​សក់​ខ្លី មើលទៅ​រៀង​សុភាព​ពេក ។ គាត់​នឹង​ធ្វើការ​ផ្លាស់​ប្ដូរ​ត្រង់​ចំណុច​នេះ​ផង​ចុះ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ពេល​នេះ​អតីត​បវរកញ្ញា Miss Global Cambodia 2018 គឺ​ស្រី​ស្អាត ហង្ស សុ​រិ​យ៉ា​ន់ ក៏​បាន​វិល​មក​ជា​ថ្មី​ជាមួយ​ជំនាញ​ដ៏​ខ្លាំង​ពេញ​ខ្លួន នាង​មាន​ទឹកមុខ​សិច​ស៊ី ដូច​កូនកាត់​ចិន​ហុងកុង ហើយ​តែង​តួ​អ្វី​ក៏​មើលទៅ​សាក​សម​។ នាង​ក៏​ជា​បេក្ខភាព​មួយ​ដែល​ល្អ ក្នុង​ការ​តាមដាន​គ្រប់​សកម្មភាព​មិន​អាច​មើល​រំលង​បាន​ទេ ហើយ​រឹតតែ​នាំ​អោយ​ការ​ប្រឡង​មួយ​នេះ​កក្រើក​ទៀត​។

យ៉ាងណា​ក៏​ដោយ នេះ​ជា​ការ​ស្មាន​តាម​មតិ​រៀង​ៗ​ខ្លួន​តែ​ប៉ុណ្ណោះ ព្រោះ​ឆ្នាំ​នេះ នៅ​មាន​នារី​វ័យឆ្លាត​ជា​ច្រើន​រូប​ទៀត ក៏​កំពុង​វាយ​.​លុក​បង្ហាញ​សមត្ថភាព​ដូច​គ្នា ហើយ​ពេញ​ដោយ​បទ​ពិសោធន៍​ម្យ៉ាង​ម្នាក់​។ មាន​តែ​គណៈ​ក​ម្មា​ការ​តែ​ប៉ុណ្ណោះ ដែល​ជា​អ្នក​តាមដាន​គ្រប់​ជំហាន​ថា​តើ​ជា​ម៉ា​នី​តា ឬ​ជា​អ្នក​ផ្សេង​សម្រាប់​ក្លាយជា​ម្ចាស់​មកុដ​ថ្មី​នេះ?​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ