ប៉ៃលិន រៀបចំ និងតុបតែងផ្កាភ្ញី ទទួលទេវតាឆ្នាំថ្មី និងស្វាគមន៍ភ្ញៀវទេសចរ
- ប៉ៃលិន
ខេត្តប៉ៃលិន៖ រហូតមកដល់យប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នេះ ខេត្តប៉ៃលិន បានរៀបចំតាំងផ្កាភ្ញី ភ្លើងលម្អតាមដងផ្លូវសាធារណ: ដោយបំពាក់ភ្លើងអគ្គិសនី ក៏ដូចជា…
ខេត្តប៉ៃលិន៖ រហូតមកដល់យប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នេះ ខេត្តប៉ៃលិន បានរៀបចំតាំងផ្កាភ្ញី ភ្លើងលម្អតាមដងផ្លូវសាធារណ: ដោយបំពាក់ភ្លើងអគ្គិសនី ក៏ដូចជា…
ខេត្តប៉ៃលិន៖ រហូតមកដល់យប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នេះ ខេត្តប៉ៃលិន បានរៀបចំតាំងផ្កាភ្ញី ភ្លើងលម្អតាមដងផ្លូវសាធារណ: ដោយបំពាក់ភ្លើងអគ្គិសនី ក៏ដូចជា រៀបចំច្នៃភ្លើង ជាក្បាច់ផ្ការំដួល បញ្ចេញពណ៌ចម្រុះ មានលឿង ក្រហម និងពណ៌ស្វាយ ជាដើម ដើម្បីទទួលទេវតាឆ្នាំថ្មី ព្រមទាំងបង្កើតឱ្យមានភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែច្រើន ចូលមកលេង ក្នុងខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។
តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺការតុបតែងកន្លែងសួនកុមារ នៅមុខសាលាខេត្តប៉ៃលិនយ៉ាងស្រស់បំព្រង។ មន្រ្តីសាលាខេត្តម្នាក់ បានឱ្យដឹងថា នៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងឆ្នាំ២០២២នេះ ពិតជាមានការប្លែកអារម្មណ៍ជាងឆ្នាំមុនៗ ខណ:ដែលរដ្ឋបាលខេត្តប៉ៃលិន នឹងធ្វើសង្ក្រាន្តសម្រាប់ខេត្តរបស់ខ្លួន ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ឱ្យនាំគ្នាដើរលេងតាមវត្តអារាមផងដែរ។
ប្រភពបន្តទៀតថា មិនត្រឹមតែប៉ុណ្ណោះ ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ចាប់តាំងពីដើមខែមេសា ឆ្នាំ២០២២ នេះភ្លាម គឺមន្រ្តីម្នាក់ៗ មមារញឹក ក្នុងការតុបតែង កែលម្អកន្លែងលេងកម្សាន្តនានា ដូចជា រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដើម្បីទាក់ទាញភ្ញៀវ ឱ្យចូលមកលេងកម្សាន្ត ក្នុងខេត្តប៉ៃលិន កាន់តែច្រើនកុះករ ព្រោះខេត្តនេះ នឹងរៀចំធ្វើសង្ក្រាន្ត ដែលបង្កលក្ខណ:សប្បាយៗ។
ម្យ៉ាងវិញទៀត នៅពេលដែលព្រះអាទិត្យអស្តង្គត់ ហើយស្បៃរាត្រី ឈានចូលមកដល់ បើគេក្រឡេកមើលទៅតាមដងផ្លូវនានា ក្នុងក្រុងប៉ៃលិន ស្ទើរតែគ្រប់ទិសទី លម្អទៅដោយអំពូលភ្លើង ជាក្បាច់ផ្កាចម្រុះពណ៌ ភ្លឺចាំងចែងព្រោងព្រាតពេញផ្លូវតែម្តង។ រីឯនៅលើសួនកុមារ ជាកន្លែងកម្សាន្ត ទល់មុខនឹងសាលាខេត្ត មានអ្នកលក់ដូរយ៉ាងច្រើន ព្រមទាំងមានភ្ញៀវប្លែកមុខ ចូលនាំគ្នាទិញនំចំណីពិសាជួបជុំមិត្តភក្តិ និងក្រុមគ្រួសារ ដែលបានធ្វើដំណើរមកពីតាមបណ្តាខេត្តមួយចំនួនផងដែរ៕ ដោយ៖ នីយ៉ា
ចែករំលែកព័តមាននេះ