អ៊ុយក្រែនថា កងទ័ពរុស្ស៊ីបំផ្លាញមន្ទីរពិសោធន៍ខ្លួននៅរោងចក្រនុយក្លេអ៊ែរ Chernobyl
អ៊ុយក្រែន ៖ មន្ត្រីអ៊ុយក្រែនបានឲ្យដឹងនៅថ្ងៃពុធ ទី ២៣ ខែមីនានេះថា កងទ័ពរុស្ស៊ីដែលបានកាន់កា.ប់រោងចក្រ
អ៊ុយក្រែន ៖ មន្ត្រីអ៊ុយក្រែនបានឲ្យដឹងនៅថ្ងៃពុធ ទី ២៣ ខែមីនានេះថា កងទ័ពរុស្ស៊ីដែលបានកាន់កា.ប់រោងចក្រ
អ៊ុយក្រែន ៖ មន្ត្រីអ៊ុយក្រែនបានឲ្យដឹងនៅថ្ងៃពុធ ទី ២៣ ខែមីនានេះថា កងទ័ពរុស្ស៊ីដែលបានកាន់កាប់រោងចក្រដើរដោយថាមពលនុយក្លេអ៊ែរ Chernobyl បានធ្វើការបំផ្លាញមន្ទីរពិសោធន៍នៅទីនោះ។
ទីភ្នាក់ងាររដ្ឋអ៊ុយក្រែនសម្រាប់គ្រប់គ្រងតំបន់បាននិយាយថា កងទ័ពរុស្សីបានបំផ្លាញមន្ទីរពិសោធន៍វិភាគកណ្តាល ដែលជាកន្លែងកែច្នៃកាកសំណង់វិទ្យុសកម្មជាច្រើន។
ទីភ្នាក់ងារនេះបានធ្វើការបង្ហោះនៅលើបណ្តាញសង្គម Facebook ថាមន្ទីរពិសោធន៍របស់ខ្លួនមានសំណាកវិទ្យុសកម្មខ្ពស់ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងកណ្តាប់ដៃរបស់សត្រូវ។
មន្ទីរពិសោធន៍នោះដែលចំណាយប្រាក់ប្រហែល ៦លានអ៊ឺរូដើម្បីសាងសង់ ក៏មានឧបករណ៍វិភាគដ៏មានតម្លៃផងដែរដែលឧបករណ៍នេះមិនមាននៅកន្លែងផ្សេងឡើយក្នុងតំបន់អ៊ឺរ៉ុប។
សូមបញ្ជាក់ថា កងទ័ពរុស្សីបានវា.យ និងដណ្តើមបានរោងចក្រដើរដោយថាមពលនុយក្លេអ៊ែរ Chernobyl តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពេលប្រធានាធិបតីរុស្សី Vladimir Putin បញ្ជាឲ្យមានប្រតិបត្តិការឈ្លានពានលើអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ។ កងទ័ពរុស្សីបានឃុំខ្លួនបុគ្គលជាច្រើននៅទីនោះអស់រយៈពេលជាច្រើនថ្ងៃ មុនពេលពួកគេត្រូវបានដោះលែង៕ (យោងតាមប្រភព៖ BBC)
ចែករំលែកព័តមាននេះ