ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឹកស្មានមិនដល់! ក្រោយឆ្លងកូវីដ-១៩ ទំហំខួរក្បាលរបស់អ្នកមានការ​ផ្លាស់ប្តូរខ្លាំង

2 ឆ្នាំ មុន

ស្រាវជ្រាវ ៖ ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ឆ្លង​កូ​វី​ដ​អាច​នឹង​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ខួរក្បាល​របស់​អ្នក​។ អ្នក​

ស្រាវជ្រាវ ៖ ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ឆ្លង​កូ​វី​ដ​អាច​នឹង​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ខួរក្បាល​របស់​អ្នក​។ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ពី​ភាព​ខុស​គ្នា​ដ៏​សំខាន់​នេះ​នៅ​ក្នុង​ការ​ស្កេ​ន MRI មុន​ពេល និង​ក្រោយ​ពេល​ឆ្លង​កូ​វី​ដ​។

ទោះបី​មាន​រោគ​សញ្ញា​ស្រាល​ក្តី ទំហំ​ទាំងមូល​របស់​ខួរក្បាល​បាន​ថយ​ចុះ​បន្តិច ដោយសារ​តែ​សារធាតុ​ពណ៌​ប្រផេះ​តិច​នៅ​ក្នុង​ផែ្ន​ក​ខួរក្បាល​ដែល​មានមុខ​ងារ​ទាក់ទង​នឹង​ក្លិន និង​ការ​ចង​ចាំ​។

អ្នក​វិទ្យាសាស្ត្រ​មិន​បានដឹង​ទេ​ថា​តើ​ការ​ផ្លាស់​ប្តូរ​នោះ​វា​អចិន្ត្រៃយ៍​ឬ​យ៉ាងណា​ទេ ប៉ុន្តែ​ពួក​គេ​បាន​បញ្ជាក់​ថា​ខួរក្បាល​អាច​ជា​សះស្បើយ​វិញ​បាន​។

លោកស្រី Gwenaelle Douaud សា​ស្រា​ចា​រ្យ​មក​ពី​ម​ជ្ឍ​មណ្ឌល Wellcom For Integrative Neuroimaging នៃ​សកល​វិទ្យាល័យ Oxford បាន​និយាយ​ថា «យើង​កំពុង​ពិនិត្យ​មើល​ការ​ឆ្លង​រោគ​កម្រិត​ស្រាល ដូច្នេះ​ដើម្បី​ដឹង​ថា​យើង​អាច​ឃើញ​ពី​ភាគ​ខុស​ប្លែក​គ្នា​ពិតប្រាកដ​នៅ​ក្នុង​ខួរក្បាល​របស់​ពួក​គេ និង​តើ​ទំហំ​ប៉ុណ្ណា​ដែល​ខួរក្បាល​ផ្លាស់​ប្តូរ​បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​មិន​មានការ​ឆ្លង​កូ​វី​ដ​»​។

គម្រោង UK Biobank បាន​ដាន​តាម​សុខភាព​របស់​មនុស្ស ៥០០.០០០​នាក់​សម្រាប់​រយៈពេល​ប្រហែល ១៥​ឆ្នាំ និង​មាន​ទិន្នន័យ​មូលដ្ឋាន​នៃ​ការ​ស្កេ​ន​មុន​ពេល​មានការ​ផ្ទុះ​រាតត្បាត​វីរុស ដូច្នេះ​វា​បាន​ផ្តល់​ឱកាស​សម្រាប់​ការ​សិក្សា​ផល​ប៉ះពាល់​លើ​សុខភាព​រយៈពេល​វែង​នៃ​វីរុស​។

អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើការ​ស្កេ​ន​ឡើង​វិញ​នូវ​ខួរក្បាល​របស់​អ្នកចូលរួម​ចំនួន ៤០១​នាក់ រយៈពេល ៤​ខែ​កន្លះ​ក្រោយ​ពេល​ពួក​គេ​ឆ្លង​កូ​វី​ដ ដែល​ចំណោម​ពួក​គេ មាន ៩៦​ភាគរយ​មាន​រោគ​សញ្ញា​កម្រិត​ស្រាល និង​ស្កេ​ន​ខួរក្បាល​អ្នកចូលរួម​ចំនួន ៣៨៤​នាក់​ផ្សេង​ទៀត​ដែល​មិន​មាន​ឆ្លង​កូ​វី​ដ​។

ជា​លទ្ធផល ពួក​គេ​បាន​រក​ឃើញ​ថា ទំហំ​ខួរក្បាល​ទាំងមូល​របស់​អ្នក​ឆ្លង​កូ​វី​ដ​បាន​ធ្លាក់​ចុះ​ចន្លោះ ០,២ និង ២​ភាគរយ​។ មានការ​បាត់បង់​សារធាតុ​ប្រផេះ​នៅ​ក្នុង​តំបន់​អារម្មណ៍​ក្លិន និង​តំបន់​ពាក់ព័ន្ធ​នឹង​ការ​ចង​ចាំ​។

អ្នក​ដែល​ទើបនឹង​ជា​សះ​ស្បាយ​ពី​កូ​វី​ដ មាន​បញ្ហា​លំបាក​បន្តិច​ក្នុង​ការ​ប្រើ​ខួរក្បាល​គិត​។

ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​មិនដឹង​ថា​តើ​ការ​ផ្លាស់​ប្តូរ​នោះ​អាច​វិល​ត្រឡប់​មក​វិញ ឬ​ពិតជា​មាន​បញ្ហា​ដល់​សុខភាព និង​សុខមាលភាព​នោះ​ឬ​យ៉ាងណា​ទេ​។

លោកស្រី​សាស្ត្រាចារ្យ Gwenaelle Douaud និយាយ​ថា «​យើង​ត្រូវ​ចាំ​ថា​ខួរក្បាល​វា​អាច​ផ្លាស់​ប្តូរ​បាន ដោយ​យើង​មាន​ន័យ​ថា​វា​អាច​ព្យាបាល​ខ្លួនឯង​វា​បាន ដូច្នេះ​វា​មានឱកាស​ដែល​ថា​យូរ​ៗ​ទៅ ការ​ប៉ះពាល់​ដ៏​គ្រោះថ្នាក់​នោះ​នឹង​បាន​ធូរស្រាល»៕​ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ