ហាងឆេងលុយរៀលចាញ់ប្រៀបដុល្លារអូស្ត្រាលី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អត្រាប្រាក់រៀលខ្មែរខ្សោយកម្លាំងជាងដុល្លារអូស្ត្រាលី ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២…
រាជធានីភ្នំពេញ ៖ អត្រាប្រាក់រៀលខ្មែរខ្សោយកម្លាំងជាងដុល្លារអូស្ត្រាលី ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២…
រាជធានីភ្នំពេញ ៖ អត្រាប្រាក់រៀលខ្មែរខ្សោយកម្លាំងជាងដុល្លារអូស្ត្រាលី ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២ នេះឱ្យដឹងថា ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៦៥ រៀល និងលក់ចេញរហូតដល់ទៅ ២៩៩៤ រៀល ខណៈថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ២៩៥០ រៀល ហើយលក់ចេញតែ ២៩៧៩ រៀលប៉ុណ្ណោះ ។
សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀតរួមមាន ៖ ១ ដុល្លាអាមេរិក ស្មើនឹង ៤០៦៥ រៀល, ១ អឺរ៉ូ ទិញចូល ៤៥១៨ រៀល លក់ចេញ ៤៥៦៣ រៀល និង ១ យន់ចិន ទិញចូល ៦៤៣ រៀល លក់ចេញ ៦៥០ រៀល ។
ទន្ទឹមនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៥១៩ រៀល លក់ចេញ ៣៥៥៥ រៀល ហើយ ១០០ វុនកូរ៉េ ទិញចូល ៣៣៧ រៀល លក់ចេញ ៣៤០ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០០១ រៀល លក់ចេញ ៣០៣១ រៀល ។ ដោយឡែក ១ បាតថៃ ទិញចូល ១២៥ រៀល លក់ចេញ ១២៦ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៨ រៀល លក់ចេញ ១៨០ រៀល ៕
ចែករំលែកព័តមាននេះ