ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិនិយោគ​ពី​ជប៉ុន នៅ​កម្ពុជា​កើនឡើង​ជិត ៣ ​ពាន់​លាន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភាគច្រើន​គម្រោង​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា លើ​វិស័យ​សំណង់ អចលនទ្រព្យ និងធនាគារ ។ ទុន​វិនិយោគ​របស់​ជប៉ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា គិត​ត្រឹម​ដំណាច់​ខែមករា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ភាគច្រើន​គម្រោង​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា លើ​វិស័យ​សំណង់ អចលនទ្រព្យ និងធនាគារ ។ ទុន​វិនិយោគ​របស់​ជប៉ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា គិត​ត្រឹម​ដំណាច់​ខែមករា ឆ្នាំ ២០២២ បាន​កើនឡើង​ដល់់​ជិត ៣ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានឱ្យ​ដឹង​ថា គិត​ត្រឹម​ដំណាច់​ខែមករា ឆ្នាំ ២០២២ នេះ ការ​ចុះបញ្ជី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​មាន​ចំនួន ១៤៧ គម្រោង បើ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​សរុប​ប្រមាណ​២,៩ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក ​សុខ ចិន្តា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​កាលពី​ពេល​ថ្មីៗ​នេះក្នុងជំនួបជាមួយលោក ម៉ាសា​ហ៊ី​រ៉ូ មី​កា​មី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា ច្បាប់​វិនិយោគ​ថ្មី ជា​មូលដ្ឋាន​គតិយុត្តិ​ដ៏​រឹង​មាំ​មួយទៀត​របស់​កម្ពុជា សម្រាប់​ទាក់ទាញ​ការ​វិនិយោគ​នឹង​ជួយ​ជំរុញ​ដល់​ការ​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​កូ​វី​ដ​ ១៩ ។ លោក​ថា សកម្មភាព​វិនិយោគិន​ជប៉ុន​ទាំងអស់​ក្នុង​វិស័យ​កម្មន្តសាល​មិនមែន​វាយ​ន​ភណ្ឌ ដែល​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​ដល​ការ​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ច​កម្ពុជា និង​ការ​អភិវឌ្ឍ​ធនធាន​នុស្ស​នៅ​កម្ពុជា ។

លោក ​ច្រឹ​ក សុខ​នី​ម ​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ជប៉ុន​ជា​វិនិយោគិន​ដែល​មាន​ភាព​ស្មោះត្រង់ ​។ លោក​ថា ​ប្រទេស​ជា​ច្រើន​ក៏​ចង់បាន​ជប៉ុន​ទៅ​បណ្ដាក់ទុន​វិនិយោគ​ក្នុង​ប្រទេស​គេ​ដែរ ។ សម្រាប់​ការ​វិនិយោគ​របស់​ជប៉ុន​ក្នុង​ប្រទេស​កម្ពុជា​ឃើញ​ថា ​មិន​មាន​គម្រោង​ណាមួយ​គាំង ​ឬ​ពន្យារ​ទេ មាន​ន័យ​ថា បើ​គេ​បណ្ដាក់ទុន​វិនិយោគ​អ្វី​ហើយ​គេ​នឹង​ធ្វើ​ឱ្យដូច​ជា​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន គម្រោង​វិនិយោគ​ផ្សារ​ទំនើប ហិរញ្ញវត្ថុ​ជាដើម ។

លោក ម៉ាសា​ហ៊ី​រ៉ូ មី​កា​មី បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​ចូលរួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ច​ជំរុញ និង​ទាក់ទាញ​វិនិយោគ​ផ្ទាល់ពី​ជប៉ុន​មក​កម្ពុជា ដើម្បី​ឆ្ពោះទៅ​រក​វឌ្ឍនភាព​ និង​វិបុលភាព​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ