ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រ​សួង​ការងារ​ពង្រឹង​សុវត្ថិភាព​ការពារ​កូ​វី​ដ-​១៩ តាម​រោងចក្រ សហគ្រាស

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ផ្តើម​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​ស្តី​ពី ដំណើរការ​ និង​ការ​គ្រប់គ្រង​រោងចក្រ សហគ្រាស តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ការ​ការពារ​សុវត្ថិភាព​កម្មករនិយោជិត​ចាប់ពី​ដើម​ខែមករា​ឆ្នាំ…

រាជធានី​ភ្នំពេញ ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ផ្តើម​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​ស្តី​ពី ដំណើរការ​ និង​ការ​គ្រប់គ្រង​រោងចក្រ សហគ្រាស តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ការ​ការពារ​សុវត្ថិភាព​កម្មករនិយោជិត​ចាប់ពី​ដើម​ខែមករា​ឆ្នាំ ​២០២២ ​នេះ​ទៅ​ ។

គោលការណ៍​ប្រតិបត្តិ​ស្តង់ដារក្នុង​បរិបទ​កូ​វី​ដ ​១៩ ​នេះ នេះ​មាន​ ៥​ ចំណុច​ជា​សំខាន់ មាន​យន្តការ​ដំណើរការ និង​ការ​គ្រប់គ្រង វិធានការ​ដំណើរការ​ការងារ​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី (​មុន​ចាប់ផ្តើម​ដំណើរការ​ការងារ​ប្រចាំ​ថ្ងៃ អំឡុង​ពេល​ដំណើរការ​ការងារ​ប្រចាំ​ថ្ងៃ និង​ក្រោយ​បញ្ចប់​ដំណើរការ​ការងារ​ប្រចាំ​ថ្ងៃ ការ​គ្រប់គ្រង​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ការ​វាយតម្លៃ​ហានិភ័យ និង​យន្តការ​អធិការកិច្ច ត្រួតពិនិត្យ​តាមដាន និង​វាយតម្លៃ​ ។

លោក​ អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ថា ​មុន​នឹង​សម្រេច​បាន​នូវ​សេចក្តី​ព្រាង​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ គឺ​មន្ត្រី​ជំនាញ​របស់​ក្រសួង​បាន​ពិនិត្យ​ដកស្រង់​យក​នូវ​វិធានការ​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កន្លែងធ្វើការ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តី​ពី​ការងារ លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នានា រួម​ជាមួយនឹង​វិធានការ​សុខាភិ បាល និង​ឯកសារ​ដែល​បាន​ចេញផ្សាយ​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​អង្គការ​សុខភាព​ពិភពលោក (WHO) យក​មក​រៀបចំ​ឱ្យទៅ​ជា​ឯកសារ​គោលការណ៍​ណែនាំ​រួម​មួយ​ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ សំដៅ​ធ្វើ​យ៉ាងណា​អាច​ធានា​បាន​នូវ​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់​ក្នុង​ការ​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ជំងឺឆ្លង​គ្រប់​ប្រភេទ​»​ ។

លោក អាត់ ​ធន់ ប្រធាន​សម្ព័ន្ធ​ស​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ​បាន​គាំទ្រ​ដល់​ការ​អនុវត្ត​គោលការណ៍​ប្រ​តិ​បត្ត​ស្តង់ដា​នោះ​ពីព្រោះ​វា​ស្រប​ពេល​ដែល ជំងឺ​កូ​វី​ដ ​១៩ ​កំពុង​មានការ​ប្រឈម​នៅ​ជុំវិញ​ពិភពលោក ​។​ លោក​បាន​បញ្ជាក់ ខ្ញុំ​គិត​ថា ​ក្រុមហ៊ុន សហគ្រាស​គ្រឹះស្ថាន​ប្រហែលជា​មានការ​ព្រួយបារម្ភ​ច្រើន​ជាង​មុន ហើយ​វិធានការ​ថ្មី​របស់​ក្រសួង​ការងារ​នេះ​គួរតែ​ជំរុញ​ឱ្យ​មានការ​អនុវត្ត​ខ្លាំង​ជាង​នេះ បើសិនជា​ក្រុមហ៊ុន​មិន​អនុវត្ត ខ្ញុំ​គិត​ថា ​វា​នឹង​អាច​មានការ​អន្តរាយ​ធ្ងន់ធ្ងរ​ ។​ ខ្ញុំ​គិត​ថា ​គោលការ ណ៍​នេះ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​រក្សា​បាន​ស្ថិរភាព​ និង​កាត់​បន្ថយ​ការ​ឆ្លង​នៅ​ជំងឺ​នេះ​ និង​អាច​គេច​ផុត​ពី​បញ្ហា​ប្រឈម​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ