សហគមន៍ទេសចរណ៍នៅខេត្តសៀមរាបពង្រឹងគុណភាពសេវាកម្ម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ដើម្បីពង្រឹងសេវាកម្មទេសចរណ៍ អ្នកធ្វើការនៅក្នុងសហគមន៍ទេសចរណ៍ចំនួន ៤ សរុបមានគ្នាចំនួន ៣២ នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលមួយរយៈពេលពេញ ៥…
រាជធានីភ្នំពេញ ៖ ដើម្បីពង្រឹងសេវាកម្មទេសចរណ៍ អ្នកធ្វើការនៅក្នុងសហគមន៍ទេសចរណ៍ចំនួន ៤ សរុបមានគ្នាចំនួន ៣២ នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលមួយរយៈពេលពេញ ៥…
រាជធានីភ្នំពេញ ៖ ដើម្បីពង្រឹងសេវាកម្មទេសចរណ៍ អ្នកធ្វើការនៅក្នុងសហគមន៍ទេសចរណ៍ចំនួន ៤ សរុបមានគ្នាចំនួន ៣២ នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលមួយរយៈពេលពេញ ៥ ថ្ងៃ មានចំណេះការខាងគ្រប់គ្រងសហគមន៍ ចំណេះសេវាកម្មដូចជាការចម្អិតម្ហូបអាហារជាដើម ។ វគ្គបណ្តុះបណ្តាលនេះ ចាប់ពីថ្ងៃទី ០១-០៥ ខែធ្នូ ឆ្នាំ ២០២១ ដោយមានសិក្ខាកាមចូលរួមមកពីសហគមន៍ អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ សហគមន៍ទេសចរណ៍ត្រាវកុដ្ឋ សហគមន៍អេកូទេសចរណ៍ចាន់សជើង និងសហគមន៍អេកូទេសចរណ៍ចាន់សត្បូង ។
វគ្គបណ្តុះបណ្តាលបែងចែកជា ២ ទី ១ វគ្គបណ្តុះបណ្តាលស្តីពី «សហគ្រិនភាព ការគ្រប់គ្រងសហគមន៍ ទេសចរណ៍ និងបដិសណ្ឋារ កិច្ច» ។ ទី ២ វគ្គបណ្តុះបណ្តាលស្តីពី «ជំនាញចុងភៅ និងចម្អិនម្ហូបអាហារ» ក្រោមការបង្ហាត់បង្រៀនពីលោកគ្រូចុងភៅ លី ជិនជាមេចុងភៅមកពីសមាគមចុងភៅកម្ពុជា ព្រមជាមួយការសិក្សាអំពីចំណុចគន្លឹះសំខាន់ៗក្នុងមេរៀន គ្រូឧទ្ទេសក៏បានរៀបចំឲ្យមានការលេងល្បែងល្បងប្រាជ្ញាបណ្តុះគំនិតសាមគ្គីជាក្រុម (Team Building) ការបំផុសគំនិត (Brainstorming) និងការកំដៅសាច់ ដុំ (Warm up) រួមជាមួយការចុះអនុវត្តផ្ទាល់ទៅតាមមុខវិជ្ជាផងដែរ ។
វគ្គបណ្តុះបណ្តាលនេះរៀបចំដោយក្រសួងទេសចរណ៍ លេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសច រណ៍ និងអេកូទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តសៀមរាប និងសហគ្រិនខ្មែរ ។
លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងរបស់ប្រជាសហគមន៍ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាកម្ម និងផលិតផលក្នុងសហគមន៍ ពិសេសក្នុងបរិបទដែលវិស័យទេសចរណ៍កម្ពុជា បានកំពុងមានការងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ ៕
ចែករំលែកព័តមាននេះ