ធ្វើសកម្មភាពតាមចេតិយក្នុងវត្តម្តងបាន៤០ម៉ឺនរៀល ញ៉ាមមកម្តងទៀតចប់
- កណ្តាល
ខេត្តកណ្តាល ៖ ក្រុមជនសង្ស័យពីនាក់បានធ្វើសកម្មភាពចូលគាស់ទ្វារដែកចេតិយ ក្នុងវត្ត ត្រូវសមត្ថកិច្ចឡោមព័ទ្ធចាប់បាន
ខេត្តកណ្តាល ៖ ក្រុមជនសង្ស័យពីនាក់បានធ្វើសកម្មភាពចូលគាស់ទ្វារដែកចេតិយ ក្នុងវត្ត ត្រូវសមត្ថកិច្ចឡោមព័ទ្ធចាប់បាន
ខេត្តកណ្តាល ៖ ក្រុមជនសង្ស័យពីនាក់បានធ្វើសកម្មភាពចូលគាស់ទ្វារដែកចេតិយ ក្នុងវត្ត ត្រូវសមត្ថកិច្ចឡោមព័ទ្ធចាប់បានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួន ។
ហេតុការណ៌ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចវត្តព្រៃរោងភូមិ ត្បូងក្តី ឃុំបារគូ ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនសង្ស័យ២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះ ម៉ៅ ព្រឹក ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ភូមិ សង្កាត់ ចោមចៅ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ អូន មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ។
នគរបាលបានអោយដឹងទៀតថា វេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២១ ជនសង្ស័យខាងលើ បានបើកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងចេញពីផ្ទះជួលស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិ៣ សំដៅមកកន្លែងកើតហេតុ ហើយបានបើកម៉ូតូសណ្តោងរ៉ឺម៉កចូលទៅក្នុងវត្តព្រៃរោង លុះពេលទៅដល់ចំនុចកើតហេតុ ជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាពលួចគាស់ទ្វារដែកចេតិយបានចំនួន៣ផ្ទាំង រួចលើកដាក់រ៉ឺម៉ក បើកចេញតាមក្រោយវត្ត ដើម្បីយកទ្វារដែកចេតិយទៅលក់នៅឃ្លាំងអេតចាយមួយកន្លែងស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានតម្លៃ៤០០.០០០រៀល ។
តាមប្រភពដដែលបានបន្តថា លុះព្រឹកថ្ងៃទី២ ខែធ្នូ ជនសង្ស័យទាំង២នាក់ខាងលើ បានបើកម៉ូតូសណ្តោងរ៉ឺម៉ក ចូលក្នុងវត្តម្តងទៀត បម្រុងធ្វើសកម្មភាពលួចគាស់ទ្វារដែកចេតិយដែរ ប៉ុន្តែត្រូវព្រះសង្ឃក្នុងវត្តបានឃើញហើយរាយការណ៍ជូនសមត្ថកិច្ច ភ្លាមនោះជនសង្ស័យទាំង២នាក់ខាងបានបើកម៉ូតូសណ្តោងរ៉ឺម៉ករត់គេខ្លួន តែត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបារគូ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអន្លង់រមៀត ឃាត់ខ្លួនជនសង្ស័យបានម្នាក់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ