ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​សីហ​នុ កំពត និង​សៀមរាប ពលរដ្ឋ​ដើរ​លេង​ច្រើន​ជាងគេ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ នា​ឱកាស​ថ្ងៃ​ឈប់​សម្រាក​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​នេះ មាន​ខេត្ត ៦ ដែល​ពលរដ្ឋ​ដើរ​លេង​ច្រើន​ជាងគេ គឺ​ខេត្ត​ព្រះ​សីហ​នុ ខេត្តសៀមរាប…

រាជធានី​ភ្នំពេញ​៖ នា​ឱកាស​ថ្ងៃ​ឈប់​សម្រាក​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​នេះ មាន​ខេត្ត ៦ ដែល​ពលរដ្ឋ​ដើរ​លេង​ច្រើន​ជាងគេ គឺ​ខេត្ត​ព្រះ​សីហ​នុ ខេត្តសៀមរាប និង​ខេត្ត​កែប ។ លោក ថោ​ង ខុន រដ្ឋមន្ត្រីក្រសួង​ទេ​ចរណ៍ បាន​ឲ្យ​ដឹង​ថា​ថ្ងៃ​ទី ១ នៃ​អុំទូក មាន​ភ្ញៀវ​ទេសចរ​ចេញ​ដើរ​លេង​កម្សាន្ត​សរុប ១៣២,០១៣ នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិ ១៣០,០០២​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ២,០១១ នាក់ ។

យោង​តាម លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់​ថា ខេត្ត​ព្រះ​សីហ​នុ ១៨,០៧៣ នាក់​ខេត្តកំពត ១៥,៨៤០ នាក់ ខេត្តសៀមរាប ១៥,២៦០ នាក់ ខេត្ត​កែប ១២,៨៨០ នាក់ ខេត្តមណ្ឌលគិរី ១០,០១០ នាក់​និង ខេត្តពោធិ៍សាត់ ៩,៥៦៨ នាក់​។

រដ្ឋាភិបាល​ពុំ​អនុញ្ញាត​ឲ្យ​មាន ការ​រៀបចំ​បុណ្យអុំទូក​នៅ​ភ្នំពេញ​នោះ​ទេ ដោយសារ​កូ​វី​ដ ១៩ ប៉ុន្តែ​ស្រប​ពេល​កម្ពុជា​ទើប​បើក​ប្រទេស​គ្រប់​វិស័យ​ឡើង​វិញ ការ​ដើរ​កម្សាន្ត​ត្រូវ​បាន​លើកទឹកចិត្ត ជាមួយ​ការ​ណែនាំ​ឲ្យ​គោរព​យ៉ាង​ហ្មត់ចត់​នៃ​វិធានការ​សុខាភិបាល ។

លោក រដ្ឋមន្ត្រី ថោ​ង ខុន បាន​បង្ហាញ​ការ​កត់​សម្គាល់ថា ចរន្ត​ភ្ញៀវ​ទេសចរ​មាន​ភាព​ផុសផុល នៅ​គ្រប់​គោលដៅ​ទេសចរណ៍​ទាំងអស់​ទូ​ទាំង​ប្រទេស រាប់​ទាំង​គោលដៅ​ទេសចរណ៍វប្បធម៌ តំបន់ឆ្នេរ អេកូ​ទេសចរណ៍ ក​សិ​-​ទេសចរណ៍ និង​រមណីយដ្ឋាន​កែ​ច្នៃ​បែប​លក្ខណៈ​គ្រួសារ ជាដើម ។ តាម​ការ​វាយតម្លៃ​បឋម ភ្ញៀវ​ទេសចរ​នឹង​មាន​ចំនួន​កាន់តែ​ច្រើន នៅ​ថ្ងៃ​ទី​២ និង​ទី​៣ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ ។

បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ខាងលើ​៖ «​បើ​ទោះបីជា​ពុំ​មានការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក នៅ​រាជធានី​ភ្នំពេញ ក៏​ប្រជាពលរដ្ឋ​នៅ​តែ​ដើរ​កម្សាន្ត​ច្រើន នៅ​មុខ​ព្រះ​បរមរាជវាំង ខណៈ​ដែល​កន្លែង​ខ្លះ​ក៏​មានការ​រៀបចំ​ការ​ប្រណាំងទូក​ខ្នាត​តូច ដូច​ជា​នៅ​កោះ​ប្រាក់ ស្រុក​កៀនស្វាយក្នុង ខេត្តកណ្តាល និង​នៅ​បន្ទាយឆ្មារ ក្នុង​ខេត្តបន្ទាយមានជ័យ​ជាដើម ស្រប​ពេល​ដែល​រដ្ឋបាល​រាជធានី​-​ខេត្ត បាន​តុបតែង​លម្អ​ទីរួមខេត្ត និង​ទីប្រជុំជន​នានា​ឲ្យ​មាន​សោភ័ណ​ភាព ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពី​ធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក មាន​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​១៩ ខែវិច្ឆិកា ពលរដ្ឋ​អាច​ដើរ​កម្សាន្ត​រហូត​ដល់​ថ្ងៃ​ទ​អាទិត្យ ទី​២០ ខែវិច្ឆិកា ទើប​ចូល​ធ្វើការ​ជា​ធម្មតា​វិញ នៅ​ថ្ងៃ​ចន្ទ​ទី ២១ វិច្ឆិកា ៕

អត្ថបទសរសេរ ដោយ