រាជធានីភ្នំពេញ ៖ តាមការសង្កេត និងការសិក្សាស្រាវជ្រាវរបស់លោក ង៉ែត ជូ អ្នកប្រឹក្សាហិរញ្ញវត្ថុឯករាជ្យ យល់ឃើញថា ក្នុងយុគសម័យបច្ចេកវិទ្យា យុគសម័យជោគជ័យនិយម និងយុគសម័យសេដ្ឋកិច្ចចាយលុយនេះ ដើម្បីអោយក្លាយជាបុគ្គលជោគជ័យ និងមានគុណតម្លៃ យុវជនគួរមានចំណេះ និងជំនាញដូចខាងក្រោម ៖
១) ចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល (Digital Literacy) ៖ ចេះស្រូបយក វិភាគ និងសាបព្រួសតែព័ត៌មានដែលមានផលវិជ្ជមានដល់ខ្លួនឯង និងមានប្រយោជន៍ដល់សង្គម ។ ចៀសវាងការផ្តោតការយកចិត្តទុកដាក់លើព័ត៌មានបំពុលសង្គមដែលឥតប្រយោជន៍ ។
២) ចំណេះដឹងហិរញ្ញវត្ថុ (Financial Literacy) ៖ ចេះប្រើប្រាក់ខែ ឬចំណូលពីប្រភពនានាដើម្បីបង្កើតជាទ្រព្យសម្បត្តិដែលមានតម្លៃសម្រាប់អនាគត ។
៣) ជំនាញក្នុងការវិភាគគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ (Critical Thinking Skills) ៖ ចេះគិតវែងឆ្ងាយ យល់ពីហេតុ និងផលនៃទង្វើរដែលខ្លួនធ្វើ ក្រុមខ្លួនធ្វើ និងអ្នកដទៃធ្វើ ។
៤) ចំណេះដឹងសីលធម៌ និងក្រមសីលធម៌ល្អ (Moral Literary and Ethics) ៖ ឈរលើគោលការណ៍នៃក្រមសីលធម៌ដោយគោរពសិទ្ធិអ្នកដទៃ មិនបៀតបៀន និងតម្កល់ផលប្រយោជន៍រួមជាធំ ៕
ចែករំលែកព័តមាននេះ