ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ ២០២២ ការចំណាយ និងកំណើនសេដ្ឋកិច្ចរបស់រដ្ឋកើនព្រមគ្នា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២២ រដ្ឋាភិបាលកម្ពុជាគ្រោងកំណត់ចំណាយចំនួន ៣៤,៧ ទ្រីលានរៀល ស្មើប្រមាណ ៨,៥ ពាន់…

រាជធានីភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២២ រដ្ឋាភិបាលកម្ពុជាគ្រោងកំណត់ចំណាយចំនួន ៣៤,៧ ទ្រីលានរៀល ស្មើប្រមាណ ៨,៥ ពាន់ លានដុល្លារ កើនឡើង ៨,៤% នឹងច្បាប់ថវិកាឆ្នាំ ២០២១ ។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ដែលត្រូវបានឆ្លងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី ២២ ខែតុលានេះ ។ 

ជាមួយគ្នានេះរដ្ឋាភិបាលកម្ពុជាក៍បានព្យាករនូវកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ ២០២១ នេះ ក្នុងរង្វង់ ២,៤ ភាគរយ និងឆ្នាំ ២០២២ ខាងមុខ ៤,៨ ភាគរយ ។ ការប៉ានស្មានអត្រាកំណើននេះ គឺមាននិន្នាការស្រដៀងទៅនឹងការវាយតម្លៃរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗក្នុងរង្វង់ប្រមាណ ២,០ ភាគរយ ។ សម្រាប់ឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានក្នុងកំណើននៃអត្រា ៤,៨ ភាគរយដែលធ្វើឱ្យ ផ.ស.ស ថ្លៃបច្ចុប្បន្នស្ថិតនៅក្នុងរង្វង់ ៣០,៥៤ ពាន់លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ ២០២១ ដែលមាន ១.៧៣០ លានដុល្លារអាមេរិក ។ កំណើនេះនឹងគាំទ្រដោយការបន្តកើនឡើងនៃវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជាវិស័យឧស្សាហកម្ម បានព្យាករណ៍ថា នឹងកើនឡើងក្នុងអត្រា ៧,៧ ភាគរយក្នុងឆ្នាំ ២០២២ វិស័យសេវាកម្ម ត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើងក្នុងអត្រា ៤,១ ភាគរយក្នុងឆ្នាំ ២០២២ វិស័យកសិកម្ម ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងអត្រាទាប ១,១ ភាគរយក្នុងឆ្នាំ ២០២២ ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរដ្ឋាភិបាលបញ្ជាក់ថា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងឆ្នាំ ២០២១ នេះ ការចំណាយរបស់រដ្ឋាភិបាលកម្ពុជាអាចនឹងកើនឡើងប្រមាណ ១ ពាន់លានដុល្លារ ធៀបទៅនឹងការគ្រោងពីដើមឆ្នាំត្រឹមតែ ៣០ លានដុល្លារ មិនទាន់គិតពីការទិញវ៉ាក់សាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ