ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត កុស​ម៉ា លី​ន​ដា ជួប​គ្រោះថ្នាក់​របួសធ្ងន់​តែ​លាក់បាំង ព្រោះ​ហេតុផល​មួយ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង កុស​ម៉ា លី​ន​ដា បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​អោយ​រូប​នាងរង​របួស​ធ្ងន់ធ្ងរ​គួរសម​កាលពី​ពេល​ថ្មី​ៗ​នេះ​។ យ៉ាងណា ហេតុការណ៍​ដ៏​ភ័យរន្ធត់​ដែល​នាង​ទើបនឹង

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង កុស​ម៉ា លី​ន​ដា បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​អោយ​រូប​នាងរង​របួស​ធ្ងន់ធ្ងរ​គួរសម​កាលពី​ពេល​ថ្មី​ៗ​នេះ​។ យ៉ាងណា ហេតុការណ៍​ដ៏​ភ័យរន្ធត់​ដែល​នាង​ទើបនឹង​បាន​ជួប​លើក​ដំបូង​ក្នុង​ឆាកជីវិត​នា​ពេល​នេះ ត្រូវ​បាន​តារា​រូប​នេះ​ព្យាយាម​លាក់បាំង ពោល​គឺ​មិន​បាន​បញ្ចេញ​អោយ​មានការ​ដឹង​លឺជា​សា​ធា​ណៈ​ច្រើន​នោះ​ឡើយ​។

មាន​ហេតុផល​មួយ​ដែល កុស​ម៉ា លី​ន​ដា មិន​បញ្ចេញ​រឿង​នេះ​ប្រាប់​ដល់​បណ្តាញសារព័ត៌មាន​ដោយសារ​នាង​យល់​ថា នាង​មិន​ចង់​មានការ​ផ្សាយ​ព័ត៌មាន​មិនល្អ​ដល់​រូប​នាង​នោះ​ឡើយ​។

កុស​ម៉ា លី​ន​ដា បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា សុំ​ទោស​បង​ៗ សារព័ត៌មាន​ផង ដែល​នាង​ខ្ញុំ​មិន​បាន​ផ្តល់​ព័ត៌មាន និង​មិន​បាន​បកស្រាយ​ហេតុការណ៍​ដែល​នាង​ខ្ញុំ​បាន​ជួប​គ្រោះថ្នាក់ «​មិន​ចង់អោយ​បងប្អូន​ឃើញ​ពី​ស្ថានភាព​នាង​ខ្ញុំ​ពេល​នេះ​» មិន​ចង់អោយ​បងប្អូន​ផ្អើល ណាមួយ​មិន​ចង់អោយ​បងប្អូន​ឃើញ​ពី​ព័ត៌មាន​មិនល្អ និង​រូបភាព​គ្រោះថ្នាក់ មិន​ស្អាត ពី​រូប​នាង​ខ្ញុំ​នោះ​ទេ ។ អរគុណ​កម្លាំងចិត្ត​ពី​បងប្អូន​សិល្បករ និង​មិត្ត​ៗ fanfan​។ ជួប​គ្នា​ឆាប់​ៗ​ខាង​មុខ​នេះ ខ្ញុំ​នឹង​ព្យាយាម​ព្យាបាល​អោយ​បាន​លឿន​បំផុត សុំ​ទោស​ដែល​មិន​បាន​បកស្រាយ​ក្នុង​ឆាត​បងប្អូន​សួរ​តាំងពី​ថ្ងៃ​ប្តូរ Profile មូលហេតុ​ដែល​ផុស​នេះ គ្រាន់​អោយ​ដឹង​ដំណឹង ប៉ុន្តែ​មិន​ចង់អោយ​ឃើញ​រូបភាព​។

បន្ថែម​ពី​អ្វី​ដែល​បាន​បង្ហោះ​ខាងលើ​នេះ កុស​ម៉ា លី​ន​ដា ក៏​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា នាង​បាន​ជួប​គ្រោះថ្នាក់​នេះ​នៅ​ពេល​ដែល​នាង​បាន​ធ្វើ​ដំណើរ​ទៅ​ហាត់ប្រាណ​។ នាង​បញ្ជាក់​ថា ហេតុការណ៍​នេះ បាន​បណ្តា​អោយ​នាងរង​របួស​ធ្ងន់ធ្ងរ​ផង​ដែរ ហើយ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​បច្ចុប្បន្ន​នាង​បាន​ចេញពី​មន្ទីរពេទ្យ​មក​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​វិញ​ហើយ​។

ទោះជា​យ៉ាងណា នាង​បាន​សុំ​មិន​បញ្ចេញ​ព័ត៌មាន វេលា និង​ហេតុការណ៍​នៃ​គ្រោះថ្នាក់​របស់​នាង​អោយ​បាន​លម្អិត​ជាង​នេះ​ទៀត​ឡើយ​។

ជា​ការ​កត់សម្គាល់ បើ​តាម កុស​ម៉ា លី​ន​ដា បន្ទាប់​ពី​ជួប​ហេតុការណ៍​ដ៏​អាក្រក់​នេះ​មក នាង​បាន​ខកខាន​ថត​ភាពយន្ត​ភាគ​ចំនួន​៣​រឿង​ដែល​នាង​មិន​ទាន់​ថត​ចប់​នៅឡើយ​។ យ៉ាងណា​នាង​បញ្ជាក់​ថា ខាង​ផលិតកម្ម​ក៏​បាន​យោគយល់​រូប​នាង​នា​ពេល​នេះ និង​បាន​ផ្ញើ​ពាក្យ​ជូនពរ​ដល់​រូប​នាង​ផង​ដែរ​។

កុស​ម៉ា លី​ន​ដា ក៏​បាន​ថ្លែងអំណរគុណ​ដល់​មិត្តភក្តិ ទស្សនិកជន ជា​ពិសេស​ប្រិ​យ​មិត្ត​គាំទ្រ​ដែល​បាន​ផ្ញើ​សារ​ជូនពរ​នាង​អោយ​បាន​ឆាប់​ជា​សះស្បើយ​។ នាង​រំពឹង​ថា ក្រោយ​សម្រាក​ព្យាបាល​ប្រមាណ​ជា​១​ខែ​ទៅ​២​ខែ​ខាង​មុខ នាង​អាច​នឹង​មាន​ភាព​ធូរស្រាល ហើយ​អាច​នឹង​វិល​មក​ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ