តំបន់ផ្លូវ ៦០ ម៉ែត្រក្លាយជាទីលម្ហែ និងលេងកីឡាដ៏ពេញនិយម !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មហាវិថី ៦០ ម៉ែត្រ ដែលជាតំបន់កំពុងអភិវឌ្ឍន៍ បានក្លាយជាទីកន្លែងពេញនិយមសម្រាប់ពលរដ្ឋរស់នៅជិតៗតំបន់នេះនាំគ្នាមកឈប់ សម្រាកលម្ហែកាយនៅពេលល្ងាច ។ នៅមុនព្រះសូរិយាជិតលិច…
រាជធានីភ្នំពេញ ៖ មហាវិថី ៦០ ម៉ែត្រ ដែលជាតំបន់កំពុងអភិវឌ្ឍន៍ បានក្លាយជាទីកន្លែងពេញនិយមសម្រាប់ពលរដ្ឋរស់នៅជិតៗតំបន់នេះនាំគ្នាមកឈប់ សម្រាកលម្ហែកាយនៅពេលល្ងាច ។ នៅមុនព្រះសូរិយាជិតលិច…
រាជធានីភ្នំពេញ ៖ មហាវិថី ៦០ ម៉ែត្រ ដែលជាតំបន់កំពុងអភិវឌ្ឍន៍ បានក្លាយជាទីកន្លែងពេញនិយមសម្រាប់ពលរដ្ឋរស់នៅជិតៗតំបន់នេះនាំគ្នាមកឈប់ សម្រាកលម្ហែកាយនៅពេលល្ងាច ។ នៅមុនព្រះសូរិយាជិតលិច គេសង្កេតឃើញពលរដ្ឋជិះម៉ូតូ រថយន្តមកឈប់នៅទីនោះយ៉ាងច្រើន ជាលក្ខណៈគ្រួសារ ឬជាក្រុមៗ ។ ក្រោយឈប់ចតមធ្យោបាយធ្វើដំណើររួចហើយ ជាទូទៅពលរដ្ឋនាំគ្នាដើរហាត់ប្រាណ លេងកីឡាតាមការចូលចិត្ត ហើយអ្នកខ្លះទៀតបានក្រាលន្ទេល អង្កូយជុំគ្រួសារទទួលទានអាហារពេលល្ងាច ឬអាហារសម្រន់ផ្សេងៗ ។ អ្នកខ្លះដាក់អាហារមកពីផ្ទះ អ្នកខ្លះរកទិញអាហារដែលមានលក់ទីនោះ ។
យុវជន ឆៃ សុចិត្រវិជ្ជា សិស្សរៀនថ្នាក់ទី ១១ បានប្រាប់ឱ្យដឹងថា គាត់ចូលចិត្តមកកាន់ទៅនោះដោយសារមានខ្យល់អាកាសល្អ ។ «ខ្ញុំចូលចិត្តជិះកង់ ហាត់ប្រាណជាមួយមិត្តភក្ដិ ពីរ បីនាក់ ស្ទើររាល់ល្ងាចដោយសារតែផ្លូវ ៦០ ម៉ែត្រនៅជិតផ្ទះ មានវាលស្រែវាលខ្យល់ត្រជាក់» ។
រឿង ដាវិត យុវវ័យម្នាក់ទៀតកំពុងមានវត្តមាននៅលើបណ្តោយផ្លូវ ៦០ ម៉ែត្រ ឬ វិថីសម្តេចតេជោ ហ៊ុន សែន បានពោលថា «ភាគច្រើនអ្នកដែលមកទីនេះ គឺមកហាត់ប្រាណ និងពិចនិចលក្ខណៈគ្រួសារ ។ មនុស្សភាគច្រើនមកទីនេះនៅពេលល្ងាច ។ ល្ងាចថ្ងៃចុងសប្តាហ៍ មនុស្សកាន់តែច្រើនជាងថ្ងៃធម្មតា» ។
នៅពេលមហាវិថី ៦០ ម៉ែត្រសម្បូរមនុស្សមកច្រើនកុះករបែបនេះ ប្រាកដណាស់ទីនោះ មិនខ្វះទេចំណីអាហារបែបអាហារសម្រន់ ម្ជូរ ទឹកអំពៅ កាហ្វេ ។ ពលរដ្ឋមួយចំនួនបានយកចំណីអាហារទំាងនោះមកលក់តាមរទេះ តាមម៉ូតូសណ្តោងរ៉ឺម៉ក់ ជាច្រើនផងដែរ ដែលធ្វើឲ្យវិថី ៦០ ម៉ែត្រជាកន្លែងកម្សាន្តបែបធម្មជាតិមួយក្នុងក្រុង មុនទីនោះត្រូវសាងសង់បុរីលំនៅដ្ឋាន មជ្ឈមណ្ឌលពាពាណិជ្ជកម្ម ព្រោងព្រាតនោះ ៕ ដោយ ៖ ថាវី
ចែករំលែកព័តមាននេះ