ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ ចូលវាយដល់ឆ្នាំងបាយសហគមន៍ទេសចរណ៍នៅជនបទ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មុននេះសកម្មភាពដើរកម្សាន្តរបស់អ្នកទេសចរក្នុងស្រុកមានជាអន្លើៗ ប៉ុន្តែការរាតត្បាតកាន់ខ្លំាងរបស់កូវីដ ១៩ ក្នុងរយៈពេលចុងក្រោយនេះ បានចូលទៅវាយបំបែកឆ្នាំងបាយរបស់ប្រជាពលរដ្ឋតាមសហគមន៍ទេសចរណ៍ជាច្រើននៅទូទាំងប្រទេស ។ សហគមន៍ទេសចរណ៍ជាច្រើនសុទ្ធតែបានត្អូញដូចៗគ្នាថា កូវីដ…

រាជធានីភ្នំពេញ ៖ មុននេះសកម្មភាពដើរកម្សាន្តរបស់អ្នកទេសចរក្នុងស្រុកមានជាអន្លើៗ ប៉ុន្តែការរាតត្បាតកាន់ខ្លំាងរបស់កូវីដ ១៩ ក្នុងរយៈពេលចុងក្រោយនេះ បានចូលទៅវាយបំបែកឆ្នាំងបាយរបស់ប្រជាពលរដ្ឋតាមសហគមន៍ទេសចរណ៍ជាច្រើននៅទូទាំងប្រទេស ។ សហគមន៍ទេសចរណ៍ជាច្រើនសុទ្ធតែបានត្អូញដូចៗគ្នាថា កូវីដ ១៩ បានកំពុងធ្វើបង្ករផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍តាមសហគមន៍ ។ លោក ប៊ុន បាន ប្រធាន សហគមន៍អេកូទេសចរណ៍កោះទ្រង់ ស្ថិតក្នុងសង្កាត់កោះទ្រង់ ទឹកដីខេត្តក្រចេះ បានអោយដឹងថា ជំងឺកូវីដ ១៩ មិនថមថយសោះ ទំាងស្ថានភាពពិភព លោក និងកម្ពុជា បានបង្ករផលប៉ះពាល់ដល់វិស័យទេសចរណ៍ជាខ្លំាង ។ ជាក់ស្តែងសហគមន៍អេកូទេសចរណ៍កោះទ្រង់បានរងផលប៉ះពាល់ ធ្ងន់ធ្ងរផងដែរ ។

«កាលពីព្រឹត្តិការណ៍ ៣ វិច្ឆិកា និង ២៩ វិច្ឆិកា យើងនៅតែទទួលបានភ្ញៀវទេសចរក្នុងនោះភាគច្រើនជាភ្ញៀវក្នុងស្រុក ។ អាចនិយាយថាភ្ញៀវទេស ចរណ៍មានការថយចុះក៏ពិតមែនតែថយក្នុងកម្រិតមួយប៉ុណ្ណោះ ។ ប៉ុន្តែក្រោយផ្ទុះព្រឹត្តិការណ៍ ២០ កុម្ភៈនេះ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិស្ទើរតែគ្មានតែម្ដង ធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់បងប្អូនសហគមន៍សំខាន់បងប្អូនដែលពឹងផ្អែកតែលើផ្នែកទេសចរណ៍» លោក ប៊ុន បាន ឲ្យដឹង ។

នៅកោះទ្រង់ ខេត្តក្រចេះ ដែលល្បីក្រូចថ្លុងឆ្ងាញ់នោះ ផ្លែឈើមួយប្រភេទនេះ ត្រូវអ្នកស្រុកបេះមកទទួលភ្ញៀវ ជាប្រភពចំណូលរបស់គ្រួសារជាច្រើន តែពេលនេះផលិតផលសក្ដានុពលសហគមន៍ មួយប្រភេទនេះ កំពុងតែទុំពេញដើមតែគ្មានអ្នកទិញនិងមកទទួលទានឡើយ ។ លោក ប៊ុន បាន ត្អូញជំនួសអ្នកស្រុកថា ប៉ះពាល់ខ្លាំងណាស់ដល់ចំណែកផ្ទះស្នាក់ក៏បានបិទទ្វា ទូកជិះដែលប្រភពចំណូលអ្នកស្រុកក្នុងវិស័យទេសចរណ៍នេះដែល ក៏ត្រូវចតចោលគ្មានអ្នកជូលជិះ ។ បើមានភ្ញៀវ សេវាកម្មអាហារ ទូក រទេះសេះ បងប្អូនរកចំណូលបានប្រមាណជាង ៤ ម៉ឺនរៀលក្នុងមួយថ្ងៃ តែឥឡូវរកតែមួយម៉ឺនមិនបានផង ។

ចំណែកលោក ថាត សុផល ប្រធានសហគមន៍អេកូទេសចរណ៍ប្រាសាទបន្ទាយឆ្មារ ស្ថិតនៅ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យវិញ ក៏បានត្អូញត្អែស្រដៀងគ្នាផងដែរ ។ លោកថា  ដោយជំងឺកូវីដ ១៩ នេះ ភ្ញៀវទេសចរអាចនិយាយថា គ្មានតែម្ដងទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ តាមស្ថិតិប្រចាំថ្ងៃពេលនេះយើងឃើញបងប្អូនក្នុងស្រុកយ៉ាងច្រើនជាង ១០ នាក់ចូលទៅទស្សនាប្រាសាទបន្ទាយឆ្មារ ។ ដូច្នេះអាចនិយាយថា សកម្មភាពទេស ចរណ៍ក្នុងសហគមន៍រួមមានផ្ទះសំណាក់ រទេះគោ គោយន្តដឹកភ្ញៀវជាដើម តែពេលនេះ គឺគ្មានសកម្មភាពតែម្ដង ។

 លោកប្រធានសហគមន៍បានបញ្ជាក់ថា ជំងឺកូវីដ ១៩ ហាក់ទាញទម្លាក់សកម្មភាពទេសចរណ៍ក្នុងសហគមន៍ ។ នៅពេលនេះពលរដ្ឋដែលធ្លាប់ពឹងវិស័យទេសចរណ៍បាន បានងាកទៅប្រកបរបរកសិកម្មជំនួសវិញដូចជាការដាំដំឡូងមី ជាដើម ។

 លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍ បានទទួលស្គាល់ពីផលប៉ះពាល់ដោយជំងឺឆ្លងសកលកូវីត ១៩ ដល់មាសប៉ៃតងកម្ពុជា ។ តែលោករំពឹងថា ក្រោយជំងឺកូវីដ ១៩ បានធូរស្បើយ រួមជាមួយការអនុវត្តវិធានការ និងការណែនាំក្រសួងមានសមត្ថកិច្ច គោល ដៅសហគមន៍ទេសចរណ៍អាចនឹងងើប ឬមានសកម្មភាពឡើងវិញក្នុងពេលឆាប់ៗនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ