ហ្វេសប៊ុក ៖ អ្នកមើលមាតិកាហ្គេមលើហ្វេសប៊ុកនៅកម្ពុជាមានការកើនឡើងខ្ពស់ក្នុងឆ្នាំ២០២១
បរទេស ៖ ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រជាប្រិយភាពបំផុតក្នុងការទស្សនាការផ្សាយផ្ទាល់តាម
បរទេស ៖ ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រជាប្រិយភាពបំផុតក្នុងការទស្សនាការផ្សាយផ្ទាល់តាម
បរទេស ៖ ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រជាប្រិយភាពបំផុតក្នុងការទស្សនាការផ្សាយផ្ទាល់តាមហ្វេសប៊ុកក្នុងឆ្នាំ ២០២០-២០២១ ។ នេះបើយោងតាមហ្វេសប៊ុក ។
សេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី ៣ មិថុនា ឆ្នាំ២០២១ នេះ ហ្វេសប៊ុកបានលើកឡើងថា កម្ពុជាជាប់ជាប្រទេសមួយដែលមានទស្សនា Live stream លើ Facebook Gaming ច្រើនបំផុត ផ្តល់ឱកាសសម្រាប់អ្នកផ្សាយបន្តផ្ទាល់ហ្គេម និងអ្នកបង្កើតហ្គេមក្នុងប្រទេសកម្ពុជា ។
ការទស្សនាការផ្សាយបន្តផ្ទាល់ (live stream) របស់ Facebook Gaming ក្នុងប្រទេសកម្ពុជាបានកើនឡើង ៦៥% កាលពីឆ្នាំមុនដោយហ្គេម Mobile Legends ហ្គេម PUBG Mobile និងហ្គេម Garena Free Fire ស្ថិតនៅលំដាប់កំពូលទាំង៣ ក្នុងនាមជាហ្គេមដែលមានអ្នកមើលច្រើនជាងគេពី Facebook Gaming ក្នុងប្រទេសកម្ពុជា។
អ្នកចូលចិត្តកីឡាអេឡិចត្រូនិច (eSport) និងអ្នកលេងកីឡាអេឡិចត្រូនិចអាជីពដែលកំពុងកើនឡើងមួយចំនួន ប្រើប្រាស់កម្មវិធីបង្កើត Facebook Gaming ដើម្បីបង្កើតមាតិកា ផ្សាយបន្តផ្ទាល់វីដេអូហ្គេម ភ្ជាប់និងចែករំលែកបទពិសោធជាមួយនឹងអ្នកគាំទ្ររបស់ពួកគេ ឬដើម្បីបង្កើតអាជីវកម្មរបស់ពួកគេ។
គ្រាន់តែកាលពីខែមុន អ្នកទស្សនាវីដេអូហ្គេមបានចូលមើលជាង ៨,៥លានដង និងបានផ្ញើផ្កាយជាង ៤លានផ្កាយ ដែលជាលក្ខណៈពិសេសមួយដែលអនុញ្ញាតឱ្យអ្នកបង្កើតវីដេអូហ្គេមអាចរកប្រាក់បានពីការផ្សាយបន្តផ្ទាល់មាតិការបស់ពួកគេ។
អ្នកបង្កើតវីដេអូហ្គេមដ៏មានប្រជាប្រិយភាព និងជាដៃគូហ្គេមម្នាក់របស់ក្រុមហ៊ុន Facebook ដែលហៅថា Ream Angkor បានថ្លែងថា៖ «ការប្រើប្រាស់ឧបករណ៍ចល័តនៅកម្ពុជាមានចំនួនច្រើន ហើយ Facebook ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាស់នៅទូទាំងប្រទេសសម្រាប់គោលបំណងផ្សេងៗគ្នា។ ដោយសារហ្គេម និងកីឡាអេឡិចត្រូនិចគឺជានិន្នាការថ្មីមួយ Facebook Gaming អាចឱ្យអ្នកលេងហ្គេមជាច្រើនរាប់ចាប់ពីអ្នកធម្មតារហូតដល់អ្នកលេងអាជីព បង្ហាញទេព្យកោសល្យរបស់ពួកគេក្នុងការផ្សាយបន្តផ្ទាល់ទៅកាន់ពិភពលោក។ អ្នកបង្កើតកីឡាអេឡិចត្រូនិចផ្សេងទៀត ក៏អាចប្រើប្រាស់ Facebook ដើម្បីបង្កើតព្រឹត្តិការណ៍នានាសម្រាប់សហគមន៍ផងដែរ»។
កម្មវិធី Facebook Gaming ផ្តល់ជាមធ្យោបាយមួយសម្រាប់មនុស្សក្នុងការស្វែងរក ទស្សនា លេង និងចែករំលែកមាតិកាផ្ទាល់ខ្លួនទាំងអស់របស់ពួកគេនៅទីកន្លែងតែមួយ។ កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនបទពិសោធកាន់តែស៊ីជម្រៅអំពីមាតិកា Facebook Gaming និងរួមបញ្ចូលទាំងមុខងារពិសេសថ្មីៗដែលត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់អ្នកលេងហ្គេម។ មុខងារពិសេសមួយចំនួនក្នុងចំណៅមមុខងារពិសេសរបស់កម្មវិធី Facebook Gaming រួមមានការស្វែងរកមាតិកាហ្គេមផ្ទាល់ខ្លួន ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកបង្កើតហ្គេមដើម្បីទស្សនាការលេងហ្គេម ការជជែកជាមួយមិត្តភក្តិអំពីហ្គេមដែលខ្លួនចូលចិត្ត និងការលេងហ្គេមជាមួយមិត្តភក្តិ និងគ្រួសារ។ កម្មវិធី Facebook Gaming តែឯកឯង ក៏អាចរកបានផងដែរនៅលើ Google Play និង iOS។
នៅទូទាំងពិភពលោក មនុស្សជាង ៧០០លាននាក់លេង ទស្សនា និងចែករំលេកហ្គេមនៅលើ Facebook រៀងរាល់ខែ ហើយជាង ៥៥% នៃអ្នកដែលមានគណនី Facebook លេងហ្គេមរៀងរាល់ខែ។
លោក Michael Rose ប្រធានផ្នែកអ្នកបង្កើតហ្គេមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Facebook បានថ្លែងថា៖ «តំបន់អាស៊ីអាគ្នេយ៍បានរីកលូតលាស់ក្លាយជាទីផ្សារមួយក្នុងចំណោមទីផ្សារដ៏មានប្រជាប្រិយភាពបំផុតសម្រាប់ Facebook Gaming ដែលត្រូវបានជំរុញមួយផ្នែកធំដោយសារប្រជាប្រិយភាពរបស់វីដេអូហ្គេម និងអ្នកបង្កើតហ្គេមរបស់យើងក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Facebook គាំទ្រអ្នកបង្កើតហ្គេមជនជាតិកម្ពុជា ដើម្បីកសាងសហគមន៍ដ៏រឹងមាំមួយ និងបង្កើតទំនាក់ទំនងពោរពេញដោយអត្ថន័យជាមួយអ្នកគាំទ្ររបស់ពួកគេ ខណៈក្នុងពេលជាមួយគ្នានេះដែរផ្តល់ជូនមធ្យោបាយជាច្រើនសម្រាប់អ្នកបង្កើតហ្កេមទាំងនេះដើម្បីបង្កើតអាជីវកម្មដែលសាកសមបំផុតទៅនឹងមាតិកា និងអ្នកទស្សនារបស់ពួកគេ»៕
ចែករំលែកព័តមាននេះ