ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​! តារា​សម្តែង​ជើង​ចាស់ អ្នកស្រី ណ​យ សំណាង កំពុង​នៅ​ក្នុង​ឡានសង្គ្រោះ​បន្ទាន់ (​វី​ដេ​អូ)

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ កូនប្រុស​របស់​តារា​សម្តែង​ជើង​ចាស់​អ្នកស្រី ណ​យ សំណាង គឺ​តារាចម្រៀង​លោក វ​ណ្ណា ស័ក្តិ បាន​បង្ហោះ​រូបភាព…

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ កូនប្រុស​របស់​តារា​សម្តែង​ជើង​ចាស់​អ្នកស្រី ណ​យ សំណាង គឺ​តារាចម្រៀង​លោក វ​ណ្ណា ស័ក្តិ បាន​បង្ហោះ​រូបភាព និង​ខ្លឹមសារ​ដ៏​គួរ​ឱ្យ​តក់ស្លុត​មួយ ដោយ​បាន​បង្ហាញ​ពី​ម្តាយ​របស់​ខ្លួន​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ឡានពេទ្យ​សង្គ្រោះ​បន្ទាន់​។ ប៉ុន្តែ​លោក វ​ណ្ណា ស័ក្តិ មិន​បាន​បញ្ជាក់​អំពី​ជំងឺ​របស់​អ្នកស្រី​ថា តើ​ជា​ជំងឺ​អ្វី​ឱ្យ​ពិតប្រាកដ​នោះ​ទេ?

លោក វ​ណ្ណា ស័ក្តិ បាន​បង្ហោះ​សារ​ថា «​មិន​គួរ​ណា​មាន​បញ្ហា​ចឹ​ង​មក​លើ​ម៉ាក់​ខ្ញុំ និង​គ្រួសារ​ខ្ញុំ​សោះ ហេតុ​អ្វី​ទៅ​លោក​អើយ​…​? អាណិត​ម៉ាក់​ណាស់ សូម​វត្ថុ​ស័ក្ដិសិទ្ធិ​ជួយ​តាម​ថែរក្សា​ម៉ាក់​ខ្ញុំ​ឆាប់​ជា​ពី​ជំងឺ​នេះ​ផង សុខចិត្ត​អោយ​ខ្ញុំ​ធ្វើ​អ្វី​ក៏​បាន​ដែរ ខ្ញុំ​ព្រម​ធ្វើ​តាម​ទាំងអស់ អោយ​តែ​ម៉ាក់​បានជា​សះស្បើយ​ពី​ជំងឺ​ដ៏​កាច​សា​.​ហាវ​នេះ​»​។

លោក​ថា «​ខ្ញុំ​មិនដឹង​និយាយ​ថា​ម៉េច​អោយ​ត្រូវ​ទេ គាំង​អស់ហើយ មាន​តែ​សុំ​ពាក្យ​ជូនពរ​ពី​បងប្អូន​ទាំងអស់​គ្នា អោយ​ម៉ាក់​ខ្ញុំ និង​គ្រួសារ​ខ្ញុំ​បានជា​សះស្បើយ​ពី​ជំងឺ​នេះ​ផង​ចុះ​។ យក​ជីវិត​ខ្ញុំ​ទៅ សូមកុំ​យក​ជីវិត​ម៉ាក់​ខ្ញុំ​អី​»​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ កោះសន្តិភាព​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​លោក វ​ណ្ណា ស័​ក្តី បាន​នៅឡើយ​ទេ នា​ពេល​នេះ ខណៈ​ការ​ទាក់ទង​ទៅ​មិន​មានការ​ឆ្លើ​តប​។ យ៉ាងណា ក្នុង​ស្ថានភាព​នេះ គេ​ឃើញ​មាន​មហាជន និង​អ្នកសិល្បៈ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ជូនពរ​សុំ​អោយ​អ្នកស្រី ណ​យ សំណាង បាន​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​ដ៏​កាច​សា​.​ហាវ​មួយ​នេះ​។

ព័ត៌មាន​លំអិត​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ