ការនាំស្រូវចេញពីខេត្តតាកែវ ទៅកាន់ប្រទេសវៀតណាម នៅតែបន្ត !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ យោងតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍នៅព្រឹកថ្ងៃទី ៥…
រាជធានីភ្នំពេញ ៖ យោងតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍នៅព្រឹកថ្ងៃទី ៥…
រាជធានីភ្នំពេញ ៖ យោងតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍នៅព្រឹកថ្ងៃទី ៥ ខែមេសានេះ តាមបណ្តាញសង្គមហ្វេសបុ៊ុកថា យោងតាមរបាយការណ៍ ពីប្រធានមន្ទីរកសិកម្មខេត្តតាកែវ កាលពីថ្ងៃទី ៤ ខែមេសា ខេត្តតាកែវ នៅតែបន្តការនាំស្រូវចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាមដដែលទេ គ្រាន់តែប្រទេសវៀតណាម មានការតឹងតែងនៅតាមមាត់ច្រក ទាក់ទងទៅនឹងការអនុវត្តវិធានការទប់ស្កាត់ការរីករាលនៃមេរោគកូវិីដ-១៩ តែប៉ុណ្ណោះ ។
ជាក់ស្តែងនៅថ្ងៃទី ៤កន្លងទៅនេះ កម្ពុជាបាននាំចេញស្រូវពីខេត្តតាកែវទៅកាន់ប្រទេសវៀតណាមបានចំនួន ៣ ៨៤៨ តោន តាមច្រក កំពង់អំពិល ក្នុងស្រុកបូរីជលសារ និងតាមច្រកភ្នំដិន ក្នុងស្រុកគិរីរង់ ។ រីឯតម្លៃស្រូវសើមវិញ នៅតែទទួលបានតម្លៃល្អដដែលទេ គឺតម្លៃស្រូវទិញដល់ស្រែ ៨៥០ រៀលក្នុងមួយគីឡូក្រាម និងលក់ដល់មាត់ច្រកមានតម្លៃ ៩៣០ រៀលក្នុងមួយគីឡូក្រាម ៕
ចែករំលែកព័តមាននេះ