ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! រុ​ស្ស៊ី​ចុះបញ្ជី​វ៉ាក់សាំង​កូ​វី​ដ​​ដំបូង​បង្អស់​របស់​ពិភព​លោក​ សម្រាប់​សត្វ

3 ឆ្នាំ មុន

រុ​ស្ស៊ី ៖ រុ​ស្ស៊ី​បាន​ចុះបញ្ជី​វ៉ាក់សាំង​កូ​វី​ដ​១៩ ដំបូង​គេ​បង្អស់​របស់​ពិភពលោក​សម្រាប់​សត្វ​ដែល​ត្រូវ​បាន​រាយការណ៍​ថា ដើម្បី​បញ្ឈប់​ការ​ផ្លាស់​ប្តូរ​មេរោគ​រវាង​សត្វ និង​មនុស្ស​។ នេះ​បើ​តាម​ការ​ចេញពី​ផ្សាយ​ពី​សារព័ត៌មាន Aljazeera​។ រុ​ស្សី​បច្ចុប្បន្ន​មាន​វ៉ាក់សាំង​កូ​វី​ដ​១៩​ចំនួន ៣…

រុ​ស្ស៊ី ៖ រុ​ស្ស៊ី​បាន​ចុះបញ្ជី​វ៉ាក់សាំង​កូ​វី​ដ​១៩ ដំបូង​គេ​បង្អស់​របស់​ពិភពលោក​សម្រាប់​សត្វ​ដែល​ត្រូវ​បាន​រាយការណ៍​ថា ដើម្បី​បញ្ឈប់​ការ​ផ្លាស់​ប្តូរ​មេរោគ​រវាង​សត្វ និង​មនុស្ស​។ នេះ​បើ​តាម​ការ​ចេញពី​ផ្សាយ​ពី​សារព័ត៌មាន Aljazeera​។

រុ​ស្សី​បច្ចុប្បន្ន​មាន​វ៉ាក់សាំង​កូ​វី​ដ​១៩​ចំនួន ៣ ប្រើ​សម្រាប់​មនុស្ស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ជាងគេ​គឺ Sputnik V ដោយ​យកឈ្មោះ​តាម Sputnik ជា​ផ្កាយ​រណប​ដំបូង​បង្អស់​របស់​ពិភពលោក ដែល​បង្ហោះ​ដោយ​សហភាព​សូ​វៀត​។ ហើយ​និង ២​ប្រភេទ​ទៀត​មានឈ្មោះ​ថា EpiVacCorona និង CoviVac​។

ក្រុម​អ្នក​ឃ្លាំមើល​បាន​និយាយ​ថា វ៉ាក់សាំង​សម្រាប់​សត្វ​ដែល​អភិវឌ្ឍ​ដោយ​មជ្ឈមណ្ឌល​សហព័ន្ធ​សម្រាប់​សុខភាព​សត្វ​របស់ Rosselkhoznadzor ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា Carnivac-Cov​។

បើ​តាម​លោក Konstantin Savenkov អនុប្រធាន​របស់ Rosselkhoznadzor បាន​មាន​ប្រសាសន៍​ថា «​ការ​សាកល្បង​សម្រាប់​វ៉ាក់សាំង Carnivac-Cov បាន​ចាប់ផ្តើម​កាលពី​ខែតុលា​ទៅ​លើ​សត្វ​ឆ្កែ​, ឆ្មា​, កញ្ជ្រោង​, កញ្ជ្រោង​ទឹកកក​, ស្ការ រួម​និង​សត្វ​ផ្សេង​ៗ​ទៀត​»​។
«​ហើយ​ជា​លទ្ធផល​បាន​អនុញ្ញាត​ឱ្យ​យើង​សន្និដ្ឋាន​ថា​វ៉ាក់សាំង​នេះ គ្មាន​គ្រោះថ្នាក់ និង​មាន​ភាពស៊ាំ​ខ្លាំង​នៅ​ពេល​សត្វ​ទាំងនោះ​ដែល​ចាក់​វ៉ាក់សាំង​នេះ​។ ដោយ​បាន​បង្កើត​អង់​ទី​ករ​ប្រឆាំង​នឹង​មេរោគ​បាន ១០០​ភាគរយ​នៃ​ករណី​ទាំងអស់​» នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោក Savenkov ។

ក្រុម​អ្នក​ឃ្លាំមើល​បាន​និយាយ​ថា​ភាពស៊ាំ​មាន​រយៈពេល​៦​ខែ បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង ប៉ុន្តែ​ក្រុម​អ្នក​អភិវឌ្ឍន៍​កំពុង​តែ​បន្ត​វិភាគ​លើ​បញ្ហា​នេះ​បន្ថែម​ទៀត​។ ហើយ​ការ​ប្រើប្រាស់​វ៉ាក់សាំង​នេះ បើ​យោង​តាម​ការ​បញ្ជាក់​ពី​អ្នក​វិទ្យាសាស្ត្រ​រុ​ស្ស៊ី​បានឱ្យ​ដឹង​ថា វា​មាន​សមត្ថភាព​អាច​ការពារ​កា​រវិ​វត្ត​នៃ​ការ​ផ្លាស់​ប្តូរ​មេរោគ​។

Rosselkhoznadzor បាន​អះអាង​ថា ការ​ផលិត​វ៉ាក់សាំង​នេះ អាច​ចាប់ផ្តើម​នៅ​ដើម​ខែមេសា​នេះ​ផ្ទាល់​តែ​ម្តង​។ ហើយ​មក​ទល់​នឹង​ពេល​នេះ កន្លែង​ចិញ្ចឹមសត្វ និង​ក្រុមហ៊ុន​ឯកជន​មក​ពី​ប្រទេស​រួម​មាន​ក្រិ​ក​, ប៉ូ​ឡូញ​, អូ​ទ្រី​ស​, សហរដ្ឋអាមេរិក​, កា​ណា​ដា និង​សិង្ហ​បុរី បាន​បង្ហាញ​ចំណាប់អារម្មណ៍​លើ​វ៉ាក់សាំង Carnivac-Cov នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ