ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី ឌី​ណែ​ត បង្ហាញ​ដំណឹង​លោក​ហួរ ឡា​វី និង​សមាជិកគ្រួសារ​ក្រោយ​ធ្វើតេស្ត​រួច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ហួរ ឡា​វី បាន​រួច​ផុត​ពី​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ហើយ ក្រោយ​ពេល វី ឌី​ណែ​ត ប្រកាស​មុន​នេះ​។…

រាជធានី​ភ្នំពេញ ៖ លោក ហួរ ឡា​វី បាន​រួច​ផុត​ពី​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ហើយ ក្រោយ​ពេល វី ឌី​ណែ​ត ប្រកាស​មុន​នេះ​។ លោក​ក៏​ត្រូវការ​តាមដាន​ចំនួន​២​លើក​ទៀត ដើម្បី​ឱ្យ​ដឹង​ពី​ភាព​ប្រាកដ​មួយ​។

លោក​ហួរ ឡា​វី បាន​យក​សំណាក​ទៅ​ធ្វើតេស្ត​រក​មេរោគ​វីរុស​កូ​វី​ដ​១៩ យ៉ាង​ប្រញាប់ប្រញាល់ ក្រោយ​ពេល​រក​ឃើញ​កូនស្រី​លោក និង​ភរិយា មាន​មេរោគ​នេះ​ពេញលេញ​។ រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​ដែល​លោក​ហួរ ឡា​វី រង់ចាំ​ដំណឹង ហើយ​លទ្ធផល​គឺ​រួច​ផុត​ការ​ឆ្លង​។

ចំណែក​កញ្ញា វី ឌី​ណែ​ត ដែល​កំពុង​តែ​ផ្តាច់ខ្លួន ដើម្បី​ព្យាបាល​មេរោគ​កូ​វី​ដ​១៩​នេះ បាន​បង្ហាញ​ដំណឹង​ផ្លូវការ​ថា «​នៅ​ពេល​នេះ លទ្ធផល​សំណាក​របស់​លោកប៉ា​គឺ​អវិជ្ជមាន រួម​ទាំង​សមាជិក​គ្រួសារ​របស់​នាង​ខ្ញុំ​ផ្សេង​ទៀត​ក៏​អវិជ្ជមាន​ដែរ តែ​ទោះជា​យ៉ាងណា ក៏​ក្រុម​គ្រួសារ​នាង​ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​រង់ចាំ​ការ​ធ្វើ​សំណាក​ជា​លើក​ទី​២​ផង​ដែរ​។ សូម​ទេវតា​តាម​ថែរក្សា​ក្រុម​គ្រួសារ​​ខ្ញុំ​ផង »​។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២១ គឺ​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ លើ​តារា​នៅ​ហង្ស​មាស​លំដាប់​ជួរ​មុខ​មួយ​ចំនួន​ហើយ​ដែល​ឆ្លង​កូ​វី​ដ​១៩​នេះ ដូច​ជា ៖ ចាន់ កែវ​និមល​, ណុ​ប បា​យ៉ា​រិ​ទ្ធ​, សុគន្ធ នី​សា​, វី ឌី​ណែ​ត ព្រមទាំង​ម្តាយ និង​បងថ្លៃ ឱ​ក សុគន្ធ កញ្ញា​, ស្វាមី​អ្នក​នាង​ប៉ែន ស្រី​ពេជ្រ​, លោក អេកូ វ៉ា​ក់​សង អ្នកដឹកនាំ​សម្តែង​ជាដើម ហើយ​ចុង​ក្រោយ​ស្រាប់តែ​តារា​កំប្លែង ស្រី​អ៊ី​ត ក៏​ត្រូវ​បាន​សុខាភិបាល​ប្រកាស​ពេញលេញ​ថា មាន​វីរុស​កូ​វី​ដ​១៩​ដែរ​។

រីឯ​អ្នក​រួច​ផុត កងព័ន្ធ​ទី​១ ក្រោយ​តេស្ត​រួច មាន ៖ គង់ សុ​ជាតិ​, ជា វិបុល​, ថន ល​ក្ខិ​ណា​, ឆ​ន សុវណ្ណ​រាជ​, សុខ ស្រី​នាង​, សួ​ស វិ​ហ្សា និង​ឈិ​ន ម៉ា​និច្ច​, ម៉​ង់ ចាន់​កញ្ញា​, រ៉េ​ត ហ្សូ​សា​ណា​, ពៅ ពិសិដ្ឋ និង​តារា​ផ្សេង​ៗ​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ