ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉េ​ត ស៊ូ​ហ្សា​ណា និង ឈិ​ន រត​នះ ទទួល​លទ្ធផល​អវិជ្ជមាន​កូ​វី​ដ​លើក​ទី​១

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នេះ​ជា​ដំណឹង​ល្អ​បន្ថែម​ទៀត សម្រាប់​គ្រួសារ​ហង្ស​មាស ក្នុង​ពេល​ដែល​តារា​វ័យក្មេង​២​ដួង គឺ រ៉េ​ត ស៊ូ​ហ្សា​ណា និង ឈិ​ន…

រាជធានី​ភ្នំពេញ ៖ នេះ​ជា​ដំណឹង​ល្អ​បន្ថែម​ទៀត សម្រាប់​គ្រួសារ​ហង្ស​មាស ក្នុង​ពេល​ដែល​តារា​វ័យក្មេង​២​ដួង គឺ រ៉េ​ត ស៊ូ​ហ្សា​ណា និង ឈិ​ន រត​នះ បាន​ទទួលលទ្ធផល​អវិជ្ជមាន ក្រោយ​ពេល​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩​លើក​ទី​មួយ​។

រ៉េ​ត ស៊ូ​ហ្សា​ណា បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃនេះ​ថា ជម្រាបសួរ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា នាង​ខ្ញុំ​បាន​ធ្វើការ​ធ្វើតេស្ត​រក​មេរោគ Covid 19 លើក​ទី​មួយ ពេល​នេះ​នាង​ខ្ញុំ​បាន​ទទួល លទ្ធផល គឺ​អវិជ្ជមាន ( Negative ) ។ យ៉ាងណា នៅ​ក្នុងអំឡុងពេល​នេះ នាង​ខ្ញុំ​ក៏​នៅ​តែ​ឃុំ​ខ្លួនឯង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ បន្ត​តាមដាន​សុខភាព ដើម្បី​ធ្វើតេស្ត​ជា​លើក​ទី​2 បន្ត​ទៀត តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

អរគុណ​ណាស់​ដល់​ពុក​ម៉ែ​បងប្អូន អ្នក​ស្រលាញ់​គាំទ្រ​នាង​ខ្ញុំ​ទាំងអស់​គ្នា​ដែល​បាន chat សួរ​សុខ​ទុក្ខ​ជា​ច្រើន​ដែរ និង​បារម្ភ​ពី​ខ្ញុំ​ក៏​ដូច​ជា​ក្រុម​គ្រួសារ​ផង​ដែរ សូម​បងប្អូន​ទាំងអស់​គ្នា​បន្ត​ការ ការពារ ” ៣​កុំ ៣​កា​ពារ​” សូម​ជូនពរ​អោយ​បង​ៗ ដែល​កំពុង​សម្រាក​ព្យាបាល អោយ​ឆាប់​ជា រឹង​មាំ និង​ឆាប់​ត្រឡប់​មក​គេហដ្ឋាន​វិញ​។ សូម​ជូនពរ​បងប្អូន​អោយ​គេច​ផុត​ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ពី​នាង​ខ្ញុំ​ហ្សា​ណា​។

ចំណែក ឈិ​ន រត​នះ វិញ​ក៏​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ផង​ដែរ​ថា ជម្រាបសួរ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា នាង​ខ្ញុំ​បាន​ធ្វើការ​ធ្វើតេស្ត​រក​មេរោគ Covid 19 លើក​ទី​មួយ​កាលពី​ថ្ងៃ​ទី​9 ខែមីនា​នេះ លទ្ធផល​គឺ​អវិជ្ជមាន ។ ( Negative ) យ៉ាងណា​នៅ​ក្នុងអំឡុងពេល​នេះ​នាង​ខ្ញុំ​ក៏​នៅ​តែ​ឃុំ​ខ្លួនឯង​រយៈពេល​14 ថ្ងៃ ដើម្បី​តាមដាន​សុខភាព​ខ្លួនឯង​បន្ត​ទៀត ដើម្បី​ធ្វើតេស្ត​លើក​ទី​២ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​បន្ត​ទៀត​។

នាង​ខ្ញុំ​សូម​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន និង fan ទាំងអស់​ដែល​បាន Chat មក​សួរសុខទុក្ខ និង​ព្រួយបារម្ភ​ពី​នាង​ខ្ញុំ​។ សូម​ជូនពរ​បង​ៗ​ដែល​កុំ​ពុង​សម្រាក​ព្យាបាល សូម​អោយ​ឆាប់​ជា​សះ​ស្បើយ និង​រឹង​មាំ​ជម្នះ​អោយ​បាន នាង​ខ្ញុំ​សូម​ជូនពរ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា​ចៀស​ឆ្ងាយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ