ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​ក សុ​គ​ន្ឋ​កញ្ញា បង្ហាញ​លទ្ធផល​ធ្វើ​តេស្ត​កូ​វី​ដ​១៩ ដំណាក់កាល​ទី​១​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត តារាចម្រៀង​ដ៏​កំពូល ឱ​ក សុគន្ធ​កញ្ញា បាន​ចេញ​លទ្ធផល​តេស្ត​កូ​វី​ដ​១៩​ហើយ ដោយ​ជា​ជោគវាសនា​ល្អ អ្នក​នាង និង​ស្វាមី…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត តារាចម្រៀង​ដ៏​កំពូល ឱ​ក សុគន្ធ​កញ្ញា បាន​ចេញ​លទ្ធផល​តេស្ត​កូ​វី​ដ​១៩​ហើយ ដោយ​ជា​ជោគវាសនា​ល្អ អ្នក​នាង និង​ស្វាមី ព្រមទាំង​កូន មិន​មាន​មេរោគ​នោះ​ឆ្លង​ចូល​ទេ​។ ហើយ​អ្វី​ដែល​គេ​នៅ​តាមដាន​នោះ គឺ​២​ដំណាក់កាល​ទៀត អ្នក​នាង នៅ​បន្ត​តេស្ត​នៅឡើយ​។

សូម​ចូលរួម​អបអរ​ចំពោះ​តារា​ដ៏​មាន​ប្រជាប្រិយភាព​នេះ​ផង​ដែរ​។ មុន​នេះ (​នា​ព្រឹក​ថ្ងៃ​១១ មីនា ២០២១) ឱ​ក សុ​គ​ន្ឋ​កញ្ញា បាន​ចេញ​ពាក្យពេចន៍​បង្ហោះ​ថា «​ជម្រាបសួរ និង​សូម​អរគុណ​ជា​ថ្មី​ម្តងទៀត ចំពោះ​ការ​ជូនពរ​ពី​បងប្អូន​។ សម្រាប់​នាង​ខ្ញុំ និង​ក្រុម​គ្រួសារ ព្រមទាំង​បុត្រ បាន​ចូលរួម​ធ្វើតេស្ត​លើក​ទី​១ រក​មេរោគ​ជំងឺ​កូ​វី​ដ​១៩ ពេល​នេះ នាង​ខ្ញុំ​បាន​ទទួលលទ្ធផល​រួច​ហើយ គឺ​អវិជ្ជមាន (Negative) ប៉ុន្តែ​ក្នុងអំឡុងពេល​នេះ នាង​ខ្ញុំ និង​ក្រុម​គ្រួសារ ក៏​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ បន្ត​តាមដាន​សុខភាព ដើម្បី​ធ្វើតេស្ត​ជា​លើក​ទី​2 បន្ត​ទៀត តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​» ។

ឱ​ក សុ​គ​ន្ឋ​កញ្ញា ក៏​បាន​បង្ហោះ​ពាក្យពេចន៍​ទៀត​ថា អរគុណ​ណាស់ ដល់​ពុក​ម៉ែ​បងប្អូន អ្នក​ស្រលាញ់​គាំទ្រ​នាង​ខ្ញុំ​ទាំងអស់​គ្នា ដែល​បាន​បារម្ភ និង​សួរសុខទុក្ខ​ជា​ច្រើន​ដែល​នាង​ខ្ញុំ​មិន​បាន​ឆ្លើយ​តប​បាន​ទាំងអស់​គ្នា ! សូម​ជូនពរ​មិត្តភក្តិ​បងប្អូន​ដែល​កំពុង​សម្រាក​ព្យាបាល ទទួល​បាន​សុខភាព​ល្អ​រឹង​មាំ​មក​វិញ​ឆាប់​ៗ និង​សូមអ្នក​ទាំងអស់​គ្នា​រក្សា​ជំហរ​ជំនះ​ឲ្យ​បាន ហង្ស​មាស​ត្រូវ​តែ​រឹង​មាំ ។ សូម​ប្រុង​ប្រយ័ត្ន​នឹង​បន្ត​ការពារ​ថែទាំ​សុខភាព​ឱ្យ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​ចំពោះ​កូ​វី​ដ​១៩​នេះ «៣​កុំ ៣​កា​ពារ​» ។

បើ​គិត​មក​ទល់​ពេល​នេះ តារា​នៅ​ហង្ស​មាស​លំដាប់​ជួរ​មុខ​មួយ​ចំនួន​ហើយ​ដែល​ឆ្លង​កូ​វី​ដ​១៩ ដូច​ជា ចាន់ កែវ​និមល​, ណុ​ប បា​យ៉ា​រិ​ទ្ឋ​, សុ​គ​ន្ឋ និសា​, វី ឌី​ណែ​ត និង​បងថ្លៃ​ឱ​ក សុគន្ធ​កញ្ញា​ជាដើម​។ រីឯ​អ្នក​រួច​ផុត​ក្រោយ​តេស្ត​មាន ឆ​ន សុវណ្ណ​រាជ​, សុខ ស្រី​នាង​, សួ​ស វិ​ហ្សា និង​ឈិ​ន ម៉ា​និច្ច ជា​ដើម​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ