តារាចម្រៀង វី ឌីណែត ថ្ងៃនេះរង់ចាំលទ្ធផលតេស្តមេរោគកូវីដ១៩
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាចម្រៀង វី ឌីណែត និងជាម្ចាស់ពាន I am a singer…
រាជធានីភ្នំពេញ ៖ តារាចម្រៀង វី ឌីណែត និងជាម្ចាស់ពាន I am a singer…
រាជធានីភ្នំពេញ ៖ តារាចម្រៀង វី ឌីណែត និងជាម្ចាស់ពាន I am a singer Cambodian រដូវកាលទី២ បានប្រញាប់ប្រញាល់យកសំណាករបស់ខ្លួនទៅពិនិត្យ ដើម្បីធ្វើតេស្តលទ្ធផលមេរោគកូវីដ១៩ ក្រោយពេលផ្ទុះជំងឺមួយនេះលើ អ្នកនាង កែវ ចាន់និមល យ៉ាងកក្រើកហង្សមាស និងមហាជនតែម្តង។ យ៉ាងណា វី ឌីណែត បានតាំងចិត្តយ៉ាងមុតមាំទទួលយកលទ្ធផល ព្រោះរឿងដែលចង់កើតហើយ គឺនឹងកើត ហើយព្យាយាមដោះស្រាយ។
កាលពីម្សិលមិញនេះ គឺថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ វី ឌីណែត បានយកសំណាកទៅពិនិត្យ ដោយនាងសរសេរថា «ជាដំបូង នាងខ្ញុំសូមអរគុណដល់ពុកម៉ែ បងប្អូន អ៊ុំ ពូមីងទាំងអស់ដែលបានបារម្ភសួរនាំសុខទុក្ខ កាលពីថ្ងៃមិញនេះ ខាងបងៗក្រុមគ្រូពេទ្យជំនាញបានយកសំណាករបស់នាងខ្ញុំទៅធ្វើតេស្តរកមេរោគកូវីដ១៩ ហើយ ។ ចឹងលទ្ធផលយ៉ាងណា នាងខ្ញុំនឹងរង់ចាំនៅថ្ងៃស្អែកនេះ (ថ្ងៃទី១០ ខែមីនា) ទោះជាយ៉ាងណា នាងខ្ញុំនឹងរឹងមាំតទៅមុខទៀត ហើយសូមសំណូមពរដល់បងប្អូនទាំងអស់ទូទាំងប្រទេស ត្រូវតែថែរក្សាសុខភាពឱ្យបានល្អទាំងអស់គ្នា»។
បញ្ហាមេរោគកូវីដ១៩ រលកទី៣នេះ បានបង្កឱ្យប្រទេសកម្ពុជា រងនូវសម្ពាធយ៉ាងខ្លាំងអំពី ការរីករាលដាលស្ទើរគ្រប់ជ្រុងជ្រោយ។ ហើយប្រមុលរដ្ឋាភិបាលកម្ពុជា បានខ្នះខ្នែងណាស់នូវការចេញវិធានការ ដើម្បីការពារអាយុជីវិតពលរដ្ឋខ្លួន។ ដូចនេះ ជនរួមជាតិគួរ គោរពតាមបទបញ្ជា ហើយអនុវត្តន៍តាមការណែនាំ ដោយរក្សានូវគម្លាត និងអនាម័យខ្ពស់។
គួរបញ្ជាក់ថា មកទល់ពេលនេះ គ្រប់តារាចម្រៀងទាំងអស់ និងបុគ្គលិកមួយចំនួននៅហង្សមាស ក៏បាននាំគ្នាយកសំណាកទៅធ្វើតេស្តគ្រប់គ្នាផងដែរ។ ហើយហ្វេនៗ និងមហាជន សុទ្ធតែជូនពរស្ថាប័នហង្សមាស និងតារាហង្សមាស ឱ្យសុខសប្បាយរួចចាកផុត ពីមេរោគដ៏សាហាវនេះ ហើយជនរួមជាតិក៏ត្រូវចេះការពារឱ្យម៉ឺងមាត់បំផុត។ យើងនឹងតាមដានលទ្ធផលរបស់ ឌីណែត និងផ្សាយជូនលោកអ្នកឱ្យបានជ្រាបបន្តទៀត។
ចែករំលែកព័តមាននេះ