ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការ​! លោក ណុ​ប ប៉ា​យ៉ា​រិ​ទ្ធ ប្រកាស​ថា «​លោក​ពិតជា​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ មែន»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ដ៏​ល្បី​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ នៅ​ទីបំផុត​បាន​ប្រកាស​បញ្ជាក់​នៅ​មុន​នេះ​បន្តិច​ថា ​រូប​លោក​ពិតជា​បាន​ឆ្លង​ជំងឺ Covid-19 ពិតប្រាកដ​មែន ដូច្នេះ​លោក​គឺជា​អ្នក​សិល្បៈ​ទី​២…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ដ៏​ល្បី​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ នៅ​ទីបំផុត​បាន​ប្រកាស​បញ្ជាក់​នៅ​មុន​នេះ​បន្តិច​ថា ​រូប​លោក​ពិតជា​បាន​ឆ្លង​ជំងឺ Covid-19 ពិតប្រាកដ​មែន ដូច្នេះ​លោក​គឺជា​អ្នក​សិល្បៈ​ទី​២ ហើយ​ដែល​បាន​ប្រកាស​ទទួលស្គាល់​ថា ​បាន​ឆ្លង​ជំងឺ​មួយ​នេះ បន្ទាប់​ពី​រក​ឃើញ​ពិធី​ការិនី កែវ ចាន់​និមល និង​ក្រុម​គ្រួសារ​ត្រូវ​បាន​តេស្ត​វិជ្ជមាន​ចំពោះ​ជំងឺ​កូ​វី​ដ​-១៩ ។

តារាចម្រៀង​សាច់​សខ្ចី ​និង​ល្បីឈ្មោះ​មួយ​ដួង​របស់​ផលិតកម្ម​ហង្ស​មាស លោក ណុ​ប បា​យ៉ា​រិ​ទ្ធ បាន​​ប្រកាស​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «​ជំរាបសួ​រ ពុក​ម៉ែ​ បងប្អូន ជនរួមជាតិ​ពិសេស​ fans​ ទាំងអស់​របស់ខ្ញុំ ។ ដំបូង​ខ្ញុំ​គិត​ថា ​នៅ​ស្ងៀម​សិន អត់​ចង់​ផុស​អី​ទេ​ដ​រា​ប​លទ្ធផល​ជាក់ស្តែង​មិន​ទាន់​ចេញ តែ​ឃើញ​ព​ត៌​មាន​ចុះ​ច្រើន​ពេក ក្នុង​នោះ​ខ្ញុំបាទ​សូម​អរគុណ​ជា​ខ្លាំង​សម្រាប់​ការ​ព្រួយបារម្ភ​របស់​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា​ចំពោះ​ស្ថានភាព​របស់ខ្ញុំ​នៅ​ក្នុង​ពេល​នេះ»។

លោក​បាន​បន្ត​ថា «​ហើយក៏​ជា​ការ​ពិត​ដែរ ​ខ្ញុំបាទ​ពិតជា​បាន​យក​សំណាក​ទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ស្វែងរក​មេរោគ​កូ​វី​ដ​១៩​មែន​កាលពី​យប់​ម៉ិ​ញ​នេះ ដោយសារ​នៅ​ថ្ងៃ​ទី​១ ​កម្មវិធី​មួយ​ដែល​ធ្វើការ​ឡាយ​ផ្ទាល់​មាន​អ្នក​នាង​និមល​ គាត់​ធ្វើ​ជា​ពិធីករ តែ​ខ្ញុំ​អត់​បាន​នៅ​ជិត​កៀក​កិត​ជាមួយ​គាត់​ទេ ដោយសារ​ខ្ញុំ​ជា​អ្នកកាន់កា​មេ​រ៉ា​ថត ។

ប៉ុន្តែ​បើ​ទោះជា​យ៉ាងណា ​ខ្ញុំ​ក៏មាន​អ​កា​រៈ​ផ្តាសាយ ឈឺ​.ក​ខ្លះ និងល្ហិតល្ហៃ​នៅ​រយៈពេល​២ទៅ​៣​ថ្ងៃ​ដំបូង តែ​កំ​ដៅ​មិន​ឡើង​ឡើ​ស​ពី​៣៦​កន្លះ​ទេ សូ​ម្បី​ពេល​នេះ​ម៉ោង​នេះ ។ ហើយ​នៅ​យប់​ម៉ិ​ញ​នេះ​ដែរ ​មន្ត្រី​ការងារ​ខាង​ក្រសួង​បាន​ចុះ​មក​យក​សំណាក​របស់ខ្ញុំ​ និង​មនុស្ស​ជាប់​ពាក់ព័ន្ធ​ទាំង​អស់​រួចរាល់ បច្ចុប្បន្ន​ខ្ញុំ​ស្នាក់​នៅ​ក្នុង​ហាង​របស់ខ្ញុំ ​ដោយ​មិន​ចេញ​ទៅ​ណា​ទាំងអស់ ​រហូត​ដឹង​ពី​លទ្ធផល ។ ២​ថ្ងៃនេះ ​ខ្ញុំ​ព្យាយាម​ឆ្ពុង​មួយ​ថ្ងៃ​២​ដង ញ៉ាំទឹក​ក្តៅ និងវីតាមីន ​C បច្ចុប្បន្ន​ខ្ញុំ​បាត់​ឈឺ​.ក តែ​នៅ​តឹង​ច្រមុះ បាត់​ល្ហិតល្ហៃ រី​ឯកំ​ដៅ​នៅ​តែ​៣៦.៤ មិន​លើស​ដល់​៣៧ ៣៨​ទេ » ។

តារាចម្រៀង​រូប​នេះ​បាន​បន្ថែម​ទៀត​ថា «​ហ៊ឹ​ម​……​សំណាង​ណាស់​ដែល​តាំងពី​ចូល​ឆ្នាំ​ចិន​ គឺ​អត់​បាន​ទៅ​ជួបជុំ​គ្រួសារ​សោះ ព្រោះ​រវល់​ការងារ​ពេក ទើបតែ​យប់​ម៉ិញ​បាន​គាត់​ដឹង​រឿង​ពេល​ព័​ត៌​​មាន​ចុះ បាន​ត្រឹម​ខ​ល​សួរសុខទុក្ខ​» ។

លោក​បាន​បន្ត​ថា «​ទោះជា​លទ្ធផល​បែប​ណា ខ្ញុំ​តាំងស្មារតី​ថា នឹង​រឹង​មាំ ប្រយុទ្ធ​ប្រឆាំង តស៊ូ​ជាមួយ​ជំងឺ​មួយ​នេះ​អោយ​ដល់ទី​បំផុត សូម​បងប្អូន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ កូ​វី​ដ​វា​ពិតជា​នៅ​កៀក​កិត​ក្បែ​រ​ខ្លួន​យើង​គ្រប់​ទិស​ទី ដែល​យើង​មើល​នឹង​ភ្នែក​មិនឃើញ ប្រុង​ប្រយ័ត្ន​ខ្លាំង​ណាស់ ចុង​ក្រោយ​នៅ​តែ​ជៀស​មិន​ផុត តែ​ខ្ញុំ​មិន​បន្ទោស​នរ​ណា​ម្នាក់​ទេ ត្បិត​យើង​គ្រប់​គ្នា​សុទ្ធតែ​ប្រុង​ប្រយ័ត្ន​អស់​លទ្ធភាព ក៏​គ្មាន​ន​រណា​ចង់​ឈឺ គ្មាន​នរ​ណា​ចង់អោយ​ឆ្លង​ទៅ​គេ គ្មាន​ន​រណា​ដឹង​មុន​ថា​ខ្លួនឯង​ក្លាយជា​អ្នកជំងឺ​កូ​វី​ដ បើ​គ្រប់យ៉ាង​កើត​ត្រឹម​មួយ​ប៉​​ប្រិច​ភ្នែក » ។

ណុ​ប បា​យ៉ា​រិ​ទ្ធ បាន​បន្ថែម​ថា លោក​សូម​បួងសួង​វត្ថុ​ស័ក្ដិសិទ្ធិ​ជួយ​បីបាច់​ថែរក្សា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​អោយ​សុខ​សប្បាយ​ជៀស​ផុត​ពី​ជំងឺ​កាច​សាហាវ​មួយ​នេះ ។ ដាច់ខាត​កុំ​ធ្វេស​ប្រហែស​អោយ​សោះ ចូរ​ចង​ចាំ​ថា កូ​វី​ដ​មើល​យើង​ឃើញ តែ​យើង​មើល​វា​មិនឃើញ​នោះ​ទេ ។

«​ម៉ោង​នេះ​ ពេល​នេះ ​អ​ក្កា​រៈ​ខ្ញុំ​ធម្មតា ឃុំខ្លួន​ក្នុង​ហាង​រង់ចាំ​លទ្ធផល បើ​ទោះជា​បែប​ណា​ក៏​​ត្រូវ​ក្លាហាន​ទទួល និង​ចូលខ្លួន​ទៅ​ព្យាបាល​ជា​ដាច់ខាត សូម​អរគុណ​ពុក​ម៉ែ ​បងប្អូន ថ្នាក់​ដឹង​នាំ​ក្រុម​ហ៊ុន​ហង្ស​មាស ដែល​លោក​បាន​ខ​លម​ក​សួរសុខទុក្ខ​ក្មួយ​រហូត ពិសេស​ក្រុម​គ្រួសារ​របស់ខ្ញុំ និង អ្នកគាំទ្រ​ទាំងអស់​របស់ខ្ញុំ» ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ