ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! កែវ ចាន់​និមល បង្ហាញមុខ ហើយ​ផ្ញើ​ពាក្យពេចន៍ ក្រោយ​ឆ្លង​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ផ្ទុះ​កូ​វី​ដ​១៩ ទៅ​លើ​ពិធី​ការិនី កែវ ចាន់​និមល ធ្វើ​ឱ្យ​ផ្អើល​ពេញ​វិស័យ​សិល្បៈ​មក​ឃើញ​ថា អ្នក​សង្ស័យ​ប៉ុន្មាន​នាក់​បាន​ចេញ​មុខ​បង្ហោះ​នូវ​សារ​ការពារ​សុខភាព សុវត្ថិ​ភាព​រៀង​ៗ​ខ្លួន ។…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ផ្ទុះ​កូ​វី​ដ​១៩ ទៅ​លើ​ពិធី​ការិនី កែវ ចាន់​និមល ធ្វើ​ឱ្យ​ផ្អើល​ពេញ​វិស័យ​សិល្បៈ​មក​ឃើញ​ថា អ្នក​សង្ស័យ​ប៉ុន្មាន​នាក់​បាន​ចេញ​មុខ​បង្ហោះ​នូវ​សារ​ការពារ​សុខភាព សុវត្ថិ​ភាព​រៀង​ៗ​ខ្លួន ។

ក្នុង​នោះ​នោះ​ដែរ ក៏​មាន ឱ​ក សុ​គ​ន្ឋ​កញ្ញា និង សុគន្ធ និសា ហើយ​ថ្ងៃ​ដដែល​នេះ គឺ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២១ ពិធី​ការិនី កែវ ចាន់​និមល និង​ស្វាមី ព្រមទាំង​កូន ដែល​មាន​មេរោគ​ជំងឺ​កូ​វី​ដ​១៩ វិជ្ជមាន បាន​បង្ហោះ​សារ​ចេញ​មុខ​មួយ​សន្លឹក​ជាមួយ​ពាក្យ​ជូនពរ​មហាជន ដែល​ព្រួយបារម្ភ​។

អ្នក​នាង កែវ ចាន់​និមល បាន​បង្ហោះ​សារ​ថា « អរគុណ​បងប្អូន​ទាំងអស់​គ្នា សម្រាប់​ការ​ព្រួយ​បារម្ភ និង​សួរសុខទុក្ខ ស្ថានភាព​គ្រួសារ​ខ្ញុំ​ពេល​នេះ​មិន​មាន​ជា​បញ្ហា​ចោទ​ធំ​ទេ គ្រប់យ៉ាង​គឺ​ត្រូវ​បាន​មើលថែ​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ យ៉ាងណា​ក៏​ស្នើ​សុំ​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ហើយ​ក៏​សូម​អធ្យាស្រ័យ​ដល់​មិត្ត​ភ​ក្កិ ក្រុមការងារ​ទាំងអស់​ផង​ដែរ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អធិការ​នគរបាល​ខណ្ឌមានជ័យ លោក ម៉េ​ង វិមាន​តារា បាន​ឲ្យ​ដឹង​ថា ពិធី​ការិនី​ទូរទស្សន៍​ហង្ស​មាស លោកស្រី កែវ ចាន់​និមល និង​ស្វាមី រួម​ទាំង​កូនស្រី បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ ចុះ​ទៅ​យក​ទាំង​យប់​នៅ​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២១​នេះ ពី​ផ្ទះ​នៅ​បុរី អ័​រ​គី​ដេ ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ ផ្លូវ​២០០៤ ជិត​សាលារៀន ណ​ត​ប្រ៊ី​ដ ។

លោក​អធិការ ម៉េ​ង វិមាន​តារា បាន​បន្ត​ថា ពិ​ធិ​ការិនី​ហង្ស​មាស លោកស្រី កែវ ចាន់​និមល បាន​ប្រាប់​ថា បាន​ឆ្លង​កូ​វី​ដ រួម​ទាំង​ប្តី និង​កូនស្រី​។ លោកស្រី កែវ ចាន់​និមល (​ពិធី​ការិនី​ហង្ស​មាស​) ប្តី និង​កូនស្រី​របស់​គាត់​អាយុ​១០​ឆ្នាំ បាន​ធ្វើតេស្ត រក​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ទី​៧ ខែមីនា ហើយ​លទ្ធ​ផល​ចេញ​មក​មាន​កូ​វី​ដ​១៩ ទាំង​គ្រួសារ (៣​នាក់​)​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ