រាជធានីភ្នំពេញ ៖ តារាសម្តែងដែលពេលនេះកំពុងលឹបលៗក្នុងវិស័យសិល្បៈ សម ម៉ាណា បានធ្វើអោយគេចាប់អារម្មណ៍ ត្បិតជីវិតក្រៅឆាកសម្តែងមើលទៅពិតជានៅតែមានភាពឡូយឆាយ។
ការធ្លាយរឿង ម៉ាណា មានកូន១ ទាំងមិនទាន់រៀបការនេះ ធ្វើឲ្យមជ្ឈដ្ឋានមហាជនកាន់តែផ្ដោតថា បច្ចុប្បន្នតារាយកកូនមុនរៀបការកាន់តែជាទីពេញនិយម ខណៈដែលអ្នកខ្លះសុខចិត្តលាក់មុខប្ដីជាច្រើនឆ្នាំ រហូតដល់មានកូនធំៗ ទើបពួកគេដឹងថា មានស្វាមីយូរហើយ។
មានកូនរាងធំបន្តិចមែន តែសម ម៉ាណា នៅបន្តលាក់មុខប្តីបិទជិតឈឹងតែម្តង ខុសពីតារាសុខចិត្តបង្ហាញអោយមហាជនគាំទ្រ។
យ៉ាងណាមិញ នេះជាជីវិតឯកជនដែល ម៉ាណា សុំជ្រើសរើស តែភាពស្ងប់ស្ងាត់មកវិញប៉ុណ្ណោះ មិនចង់អោយមានអ្នកណារំខានចិត្ត។ បើទោះជាមានពេលខ្លះ នាងហួរម៉ៅការផ្សាយ ក៏នាងហាក់មិនតបវិញដែរ។
លើសពីនេះ នៅថ្ងៃខួបកំណើតកូនរបស់នាង ក៏គេមិនបានឃើញឪពុកកូន និងមុខមាត់ ក្រៅពីឃើញប៉ាៗ រូបនោះជូនកាដូយ៉ាងសំខាន់ដល់កូន។ បើទោះជាសម ម៉ាណា មានកម្រិតជីវភាពហ៊ឺហារតែក៏ តារារូបនេះនៅតែងាកខ្លួនមកបម្រើសិល្បៈម្តងម្កាលដូចជា ការដើរបង្ហាញម៉ូដជាដើម។
ចំណែកការថតខ្សែភាពយន្តទៀតសោត ក៏ហាក់មិនឃើញនាងថតសម្តែង ទំនងប្រហែលជាលាឈប់ ទុកតែការងារដើរបង្ហាញម៉ូត និងច្រៀងតាមកញ្ចក់ទូរទស្សន៍ម្តងម្កាលប៉ុណ្ណោះ។
ចែករំលែកព័តមាននេះ