បវរកញ្ញាលំដាប់រងទី១ ម្នាក់ទៀតហើយ ត្រូវដកតំណែង ដូចជាសេង រដ្ឋា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីបវរកញ្ញា លីម សុធាវី ប្រកាសមិនទទួលចេញទៅប្រកួតជំនួស សេង រដ្ឋា Miss…
រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីបវរកញ្ញា លីម សុធាវី ប្រកាសមិនទទួលចេញទៅប្រកួតជំនួស សេង រដ្ឋា Miss…
រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីបវរកញ្ញា លីម សុធាវី ប្រកាសមិនទទួលចេញទៅប្រកួតជំនួស សេង រដ្ឋា Miss Grand Cambodia ដោយហេតុផលថា មិនបានត្រៀមខ្លួន។ មានការទម្លាយថា គឺបណ្ដាលមកពីនាងរវល់ការងារសិល្បៈច្រើនពេក ហើយមិនចង់បន្តជាប់កុងត្រាជាមួយនឹងកម្មវិធីមួយនេះ ទើបបណ្ដាលអោយនាងបដិសេធចេញប្រកួត ហើយចុងក្រោយក៏ត្រូវក្រុមហ៊ុនសម្រេចដកយកមកុដ និងឆៀង ហើយលុបឈ្មោះចេញពីបញ្ជីជាបវរកញ្ញា។
យោងតាមការបង្ហោះនៅលើផេក Miss Grand Cambodia កាលពីល្ងាចថ្ងៃទី២៩ មករា ឆ្នាំ២០២១ បានសរសេរថា «ក្រោយពីភាគីខាងក្រុមហ៊ុនបានជួបកិច្ចពិភាក្សាជាមួយនឹងភាគីខាងកញ្ញា លឹម សុធាវី រួចមក គឺកញ្ញាបានបដិសេដមិនព្រមទទួលតំណែងបន្តជាកញ្ញាឯក Miss Grand Cambodia 2020 តាមការស្នើរបស់ក្រុមហ៊ុន ដើម្បីចេញទៅប្រកួតនៅលើឆាកអន្តរជាតិ គឺ Miss Grand International 2020 ដែលប្រព្រឹត្តធ្វើឡើងនៅទីក្រុងបាងកក ដើមខែមីនា ឆ្នាំ២០២១ ខាងមុខនោះទេ។
ដូចនេះ «ក្រុមហ៊ុនបានសម្រេចបញ្ចប់កិច្ចកុងត្រាជាមួយ កញ្ញាលឹម សុធាវី និងកំណត់សម្រេចដកហូតតំណែងលំដាប់រងទី១ កញ្ញាឯក 1st Runner Up Miss Grand Cambodia 2020 ជាផ្លូវការចាប់ពីពេលនេះតទៅ» សូមបណ្តាអ្នកគាំទ្រទាំងអស់ មេត្តាពិនិត្យមើលកិច្ចព្រមព្រៀងចុងក្រោយ និងកុងត្រាដែលភាគីខាងក្រុមហ៊ុនបានធ្វើរួមគ្នាជាមួយ ភាគីខាងកញ្ញាលឹម សុធាវី។
ជាមួយនឹងការដកហូតតំណែងយ៉ាងនេះ បានធ្វើឱ្យកញ្ញាបានក្លាយជាបេក្ខភាពបវរកញ្ញា មួយរូបទៀតហើយ បន្ទាប់ពីកញ្ញា សេង រដ្ឋា មិនទទួលខុសត្រូវលើតួនាទីបង្កការលំបាកដល់អ្នកគ្រប់គ្រង ខណៈដែលហេតុផលដែលនាងមិនទៅប្រកួត គឺត្រូវគេដឹងថា ដោយសារតែនាងមមាញឹកនឹងការទទួលសិល្បៈ ដែលទំនងមិនចង់បន្តកុងត្រានាំអោយមានសម្ពាធ។
ការបោះបង់របស់នាង ត្រូវគេមើលឃើញថា នឹងធ្វើឱ្យនាងបាត់បង់ឱកាសក្លាយជាសិល្បការិនីដែលមានប្រវត្តិល្អ ហើយអាចនឹងធ្វើឱ្យក្រុមហ៊ុនដែលកំពុងធ្វើការជាមួយនាង មានការខ្លាចរអារ។
នេះទោះជា នាងឆ្លើយថា មិនអាចទៅប្រកួត ព្រោះបញ្ហាសុខភាព និងគ្មានការត្រៀមខ្លួន តែប្រភពដែលស្និទ្ធិនឹងតារាស្រីរូបនេះ បានព្រលយថា គឺដោយសារតែក្រោយជាប់ជាបវរកញ្ញា ផលិតកម្មមហាហង្ស បានបើកដៃឱ្យនាងថតរឿង និង MV ដោយសេរី ខណៈដែលការថតម៉ូដ និងស្ពតក៏កាត់តែ៣០ភាគរយ ហើយគឺកត់សម្គាល់ថា នាងទទួលបានការងារដល់ថ្នាក់ទទួលលែងចង់រួច។
លីម សុធាវី ត្រូវបានគេទម្លាយថា បើនាងទទួលប្រកួតនោះ ការងារដែលនាងទទួល និង ខាតបង់ ទើបធ្វើឱ្យសុខចិត្តមិនទទួលពាក្យរបស់ក្រុមហ៊ុន ហើយចុងក្រោយក៏ត្រូវក្រុមហ៊ុនសម្រេចដកមកុដ និងឆៀងតែម្តង។ មានការលើកឡើងថា ការសម្រេចចិត្តរបស់នាង នឹងធ្វើឱ្យនាងរងការរិះគន់ ហើយឱកាសការងារដែលនាងកំពុងក្ដោបរាល់ថ្ងៃក៏នឹងរបូតផងដែរ ក្រោយពេលដំណឹងឆេះឆួលរឿងត្រូវគេដកមកុដស្ងប់ស្ងាត់៕
ចែករំលែកព័តមាននេះ