ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ខ្មែរ​សញ្ជាតិ​បារាំង​វ័យក្មេង​ដំបូង​បំផុត​​ទៅ​បង្ហាញ​ម៉ូត​លើ​ឆាក​អន្តរជាតិ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កុមា​រា ម​ល្លី​ឋានន្ត​រ៍ បាន​ក្លាយជា​តារា​បង្ហាញ​ម៉ូត​វ័យក្មេង​ដំបូង​គេ​បង្អស់​ដែល​នឹង​ត្រូវ​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត Global Kids Pageant 2021 ដែល​គ្រោង​នឹង​រៀបចំ​នៅ​ក្នុង​ប្រទេស​ចិន…

រាជធានី​ភ្នំពេញ ៖ កុមា​រា ម​ល្លី​ឋានន្ត​រ៍ បាន​ក្លាយជា​តារា​បង្ហាញ​ម៉ូត​វ័យក្មេង​ដំបូង​គេ​បង្អស់​ដែល​នឹង​ត្រូវ​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត Global Kids Pageant 2021 ដែល​គ្រោង​នឹង​រៀបចំ​នៅ​ក្នុង​ប្រទេស​ចិន នា​អំឡុង​ខែសីហា ខាង​មុខ​នេះ ក្នុង​ករណី​ដែល​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ មាន​ភាព​ធូរស្រាល​។

កុមា​រា ម​ល្លី​ឋានន្ត​រ៍ ជា​តារា​បង្ហាញ​ម៉ូត​ក្មេង​ដំបូង​គេ​បង្អស់​តំណាង​កម្ពុជា ក្នុង​កម្មវិធី​ប្រកួត Global Kids Pageant ២០២១ មាន​អាយុ​១០​ឆ្នាំ មាន​សញ្ជាតិ​ខ្មែរ​-​បារាំង ដែល​បច្ចុប្បន្ន​កុមារ​រូប​នេះ​កំពុង​សិក្សា​នៅ​ឆ្នាំ​ទី​៤ នៃ​សាលា​បារាំង Lycée Francais René Descartes ក្រុងភ្នំពេញ​។

លោក ម៉ែ​ន និមល​រតន៍ ប្រធាន​ក្លឹ​ប​បង្ហាញ​ម៉ូត​កម្ពុជា​អន្តរជាតិ (CIM) បាន​ឲ្យ​ដឹង​ថា កុមា​រា ម​ល្លី​ឋានន្ត​រ៍ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​ប្រកួត​កម្មវិធី​ថ្នាក់​អន្តរជាតិ​ខាងលើ ដោយសារ​គាត់​មាន​សមត្ថភាព ដោយសារ​គាត់​អាច​និយាយ​ភាសា​ខ្មែរ អង់គ្លេស និង​បារាំង ហើយ​គាត់​ចូល​ចិត្ត​ធ្វើ​ជា​តារា​បង្ហាញ​ម៉ូត​តាំងពី​គាត់​នៅ​ក្មេង កាលពី​គាត់​មាន​អាយុ​២​ឆ្នាំ​ម្ល៉េះ​។

លោក​ថា ឥឡូវនេះ គាត់​ក៏​កំពុង​បណ្តុះបណ្តាល​ជំនាញ​ដើរ​ម៉ូត ដើម្បី​រៀបចំ​ខ្លួន​គាត់​សម្រាប់​ការ​ប្រកួត​នៅ​ប្រទេស​ចិន​នា​ពេល​ខាង​មុខ​នេះ​។

លោក​បញ្ជាក់​ថា មក​ទល់​នា​ពេល​នេះ កុមា​រា ម​ល្លី​ឋានន្ត​រ៍ កំពុង​តែ​ហ្វឹកហាត់​ពី​ការ​ដើរ​ម៉ូត​ក្នុង​រយៈពេល​ប្រមាណ​ជាង​១​ខែ ហើយ នៅ​ពេល​ដែល​ការ​ហ្វឹកហាត់​នេះ​ចប់ គាត់​នឹង​ត្រូវ​បាន​បន្ត​រៀន​ជំនាញ​ផ្សេង​ទៀត​ដែល​គាត់​អាច​នឹង​ចាប់​យក​មាន​ដូច​ជា ការ​ច្រៀង រាំ និង​ការ​លេង​តន្ត្រី​ជាដើម​។​ល​។

យ៉ាងណា បើ​តាម​លោក ម៉ែ​ន និមល​រតន៍ កន្លង​មក អ្នក​រៀបចំ​កម្មវិធី​ប្រកួត Global Kids Pageant បាន​ទាក់ទង​មក​ជា​ច្រើន​ដង ប៉ុន្តែ​យើង​មិន​មាន​បេក្ខភាព​សម្រាប់​ចូលរួម ដោយពេល​ខ្លះ​លោក​មាន​កុមារ​ដែល​អាច​ចូលរួម​ប្រកួត​ដែរ ប៉ុន្តែ​ខាង​អាណាព្យាបាល​ខ្លះ​គាត់​មិន​ព្រម​ឲ្យ​កូន​របស់​គាត់​ទៅ​ចូលរួម​។ យ៉ាងណា​នៅ​ឆ្នាំ​នេះ យើង​មាន​កុមារ​ដែល​តំណាង​កម្ពុជា​ជា​លើក​ដំបូង​ដែល​អាច​ចេញ​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នា​ពេល​នេះ ដែល​នោះ​ចាត់ទុកជា​មោនភាព​មួយ​ផង​ដែរ សម្រាប់​ប្រទេស​របស់​យើង​ដែល​មាន​កុមារ​ដែល​មាន​អាយុ​តិច ហើយ​មាន​សមត្ថភាព​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​ដែល​មាន​អ្នកចូលរួម​ច្រើន​ប្រទេស​។

លោក​បន្ថែម​ថា តាម​ការ​គ្រោងទុក​កម្មវិធី​ប្រកួត Global Kids Pageant ២០២១ នឹង​ធ្វើ​ឡើង​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍នា​អំឡុង​ខែសីហា ឆ្នាំ​២០២១​ខាង​មុខ​នេះ ហើយ​ប្រសិនបើ​ការ​រីក​រាល​នៃ​ជំងឺ​កូ​វី​ដ​១៩ អាច​នឹង​មានការ​ថមថយ​នោះ កម្មវិធី​ទាំងមូល​នឹង​ប្រ​ប្រឹ​ត្តទៅ​តាម​កាលវិភាគ​ដែល​បាន​កំណត់​។

លោក ម៉ែ​ន និមល​រតន៍ រយៈពេល​១​ស​ប្តា​ហ៍​នៃ​ការ​ប្រកួត​នេះ គឺ​គេ​សំដៅ​ជ្រើសរើស​យក​បេក្ខជន​តែ​ទៅ​ការ​ដើរ​ម៉ូត និង​ការ​បញ្ចេញ​សមត្ថភាព​ដែល​មាន​ប៉ុណ្ណោះ ហើយ​នៅ​តាម​ប្រទេស​នីមួយ​ៗ គឺ​គេ​ជ្រើសរើស​បេក្ខជន​ពី​ម្នាក់​ទៅ​៤​នាក់​ប៉ុណ្ណោះ អាស្រ័យ​លើ​ប្រទេស​នោះ​មាន​លទ្ធភាព​ដើម្បី​បញ្ជូន​បេក្ខជន​ឲ្យ​ចូលរួម​។

លោក​បញ្ជាក់​ថា រហូត​មក​ទល់​នា​ពេល​នេះ Global Kids Pageant បាន​ទទួល​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​នៅ​ជុំវិញ​ពិភពលោក​មាន​ចំនួន​ប្រមាណ​ជា​៥០​រូប​រួច​ហើយ​។ កម្មវិធី​បង្ហាញ​ម៉ូត​កុមារ​លំដាប់​ពិភពលោក​ខាងលើ​នេះ នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ពាក់កណ្តាល​ខែសីហា ឆ្នាំ​២០២១ នៅ​ទីក្រុង​សា​យ៉ា ប្រទេស​ចិន​។ កម្មវិធី​ប្រកួតប្រជែង​នេះ នឹង​ត្រូវ​ចែក​ចេញពី​ពីរ​ក្រុម គឺ​ក្រុម A មាន​កុមារ​អាយុ​៦​ដល់​៨​ឆ្នាំ និង​ក្រុម​B មាន​កុមារ​ចាប់ពី​អាយុ​៩​ដល់​១២​ឆ្នាំ ខណៈ​ពេល​ដែល​កម្ពុជា​ស្ថិត​នៅ​ក្នុង​ក្រុម​B ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ