ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ័​យ​លី ដា​ឡែ​ន ស្ទើរ​សន្លប់​ពេល​ដឹង​រឿង​​មរណភាព​បងស្រី​​​ក្នុង​មួយ​ប៉ប្រិច​ភ្នែក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាត់​ទុក​ថា នេះ​ជា​ព្រឹត្តិការណ៍​សង្គម​សិល្បៈ​សំខាន់​មួយទៀត​ដែល​កើត​លើ​សិល្ប​ការិនី​ល្បីឈ្មោះ ឆ័​យ​លី ដា​ឡែ​ន​។ នាង​បាន​ទន់ដៃទន់ជើង នៅ​ពេល​ដែល​ម្តាយ​ខ​លម​ក​ប្រាប់​ថា ទប់ចិត្ត បើ​អាច​ចាំ​ព្រឹក​ឡើង…

រាជធានី​ភ្នំពេញ ៖ ចាត់​ទុក​ថា នេះ​ជា​ព្រឹត្តិការណ៍​សង្គម​សិល្បៈ​សំខាន់​មួយទៀត​ដែល​កើត​លើ​សិល្ប​ការិនី​ល្បីឈ្មោះ ឆ័​យ​លី ដា​ឡែ​ន​។ នាង​បាន​ទន់ដៃទន់ជើង នៅ​ពេល​ដែល​ម្តាយ​ខ​លម​ក​ប្រាប់​ថា ទប់ចិត្ត បើ​អាច​ចាំ​ព្រឹក​ឡើង បើកឡាន​មក​បាត់ដំបង កុំមក​យប់​អី ព្រោះ​បង​ឯង​ខូច​ហើយ អាច​គាំងបេះដូង​។ យ៉ាងណា​នេះ ធ្វើ​ឱ្យ​នាង ដា​ឡែ​ន ស្លុតចិត្ត​ពេល​បាន​ជ្រាប​នូវ​រឿង​ដ៏​សោកសៅ​មួយ​នេះ​។

ឆ័​យ​លី ដា​ឡែ​ន ទើបតែ​រំងាប់ និង​កាត់​ចិត្តបាន​ខ្លះ​ពី​អារម្មណ៍​បាត់បង់​ឪពុក​ដែល​នាង​បាន​គោរព និង​ស្រឡាញ ហើយ​មរណភាព​របស់​លោកឪពុក​នាង​ទើបតែ​រំលង​បាន​១​ឆ្នាំ​ជាង​តែ​ប៉ុណ្ណោះ​។ នា​ពេល​ដើមឆ្នាំ​នេះ នាង​បែរជា​ពើត​ប្រទះ​ការ​បាត់បង់ បងស្រី​ជាទី​គោរព​មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ​។ ម្ល៉ោះហើយ អារម្មណ៍​មួយ​នេះ​ធ្វើ​ឱ្យ​នាង​ពិបាក​ទទួលយក​បាន និង​បង្ខំចិត្ត​ចាប់​ក្តោប​យក​ទាំង​ក្តុកក្តួល​បំផុត​។ នេះ​ភាព​សោកសង្រេង បាន​មក​ទុំ​លើ​ជីវិត​របស់​នាង​ម្តងទៀត ទាំង​ទើបបាន​ទទួល​នូវ​អារម្មណ៍​រីករាយ មិន​ទាន់​បាន​កក់ក្តៅ​ស្រួលបួល​ផង​នោះ​។

នា​បណ្តាញ​សង្គម​របស់ ឆ័​យ​លី ដា​ឡែ​ន ដែល​បាន​បង្ហោះ​ដំណឹង​សោកសៅ​នេះ​កាលពី​យប់​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២១ ដោយ​លើក​សរសេរ​ថា «​បង​ក្រោក​មក​វិញ​មក គ្រួសារ​យើង​ទើបតែ​បាត់បង់​ប៉ា​មួយ​ទេ បង​កុំទៅ​មួយទៀត​អី គ្រួសារ​យើង​ទើប​ដើរ​ជុំ​គ្នា​ថ្ងៃមុន​ទេ ពួក​យើង​ទើបបាន​សប្បាយ​ទេ បង​ឮ​ខ្ញុំ​ហៅ​អត់? តើ​បាន​អ្នក​ណា​ពិភាក្សា​ជាមួយ​ខ្ញុំ​ទៀត​ពេល​ខ្ញុំ​មិន​សប្បាយចិត្ត ខ្ញុំ​ទទួលយក​មិន​បាន​ទេ ខ្ញុំ​គេង​មិន​លក់​ទេ បិត​ភ្នែក​ឃើញ​តែ​បងស្រី បង​មក​វិញ​មក ទេវតា​អើយ​អោយ​បងស្រី​ខ្ញុំ​វិញ​មក​»​។

និយាយ​ទប់​ជំហរ ទាំង​ខ្សឹកខ្សួល​ពេល​ធ្វើ​ដំណើរ​ឡើង​ទៅ​បាត់ដំបង ឆ័​យ​លី ដា​ឡែ​ន ដែល​មានឈ្មោះ មឿ​ន ម៉ា​ឡែ​ន បាន​ប្រាប់​តាម​ឆាត​ហ្វេ​ស​ប៊ុ​កថា «​បងស្រី​បង្កើត​នាង​ជា​បង​ទី​១ មានឈ្មោះ មឿ​ន ម៉ា​រ័​ត្ន ហៅ​ពេញ ក្នុង​ចំណោម​បងប្អូន​បង្កើត​៤​នាក់ ស្រី​២​ប្រុស​២ នាង​ជា​កូន​ទី​៣​។ បងស្រី​ធំ​នេះ មាន​វ័យ​ប្រមាណ​ជិត​៥០​ឆ្នាំ​ហើយ ដោយ​មានកូន​ប្រុស​២​នាក់ និង​មាន​ចៅ​ម្នាក់ ឯ​ស្វាមី​គាត់​ជា​អ្នកភ្លេង​ខ្មែរ​។

ខ្ញុំ​អត់​ដឹង​ថា គាត់​បែប​ណា ឈឺ​យ៉ាងម៉េច​ទេ តែ​ដំបូង​គាត់​ថប់ដង្ហើម ហើយ​ក្រោយមក​គាត់​បាត់​មាត់​យក​ទៅ​ពេទ្យ គេ​ឱ្យ​យក​ទៅ​ពេ​ទ្រ​មួយទៀត​នៅ​សំឡូត ដល់​យក​ទៅ​ពេ​ទ្រ​សំឡូត​គាត់​ផុស​បាត់​។ ពី​មុន​ដឹង​ថា ឡើង​ជាតិ​ស្ក​រ និង​ក្រពះ​តែ​ជា​ច្រើន​មក​ហើយ​។

នេះ​ជា​អារម្មណ៍​ពិបាក​ទប់ ដោយសារ​តែ​យើង​ទើប​ឃ្លាត​ពី​លោកឪពុក ហើយ​អ្នក​ម្តាយ​ក៏​គាត់​ពិបាក​ទប់ចិត្ត​ដែរ នៅ​មិន​នៅ​ស្រាប់តែ​បាត់បង់​កូនស្រី​ម្នាក់​ទៀត​។ ពេល​នេះ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២១​នេះ នាង​នៅ​លើ​ឡាន​នៅឡើយ ដោយ​មួយ​យប់​គេង​លើ​ឡាន ទាំង​បែក​កង់ ហើយ​ពិបាក​បំផុត​កម្សត់​ពេញ ហ្នឹង ហេតុតែ​ចង់​បន្តដំណើរ​ទៅ​មើល​បងស្រី​ទី​១​?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ