ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! ទូច ស៊ុន​និ​ច កំពុង​តែ​សន្សំ​ចិត្ត​ចង់​វិ​ល​មក​មាតុប្រទេស​វិញ​ពេល​ណា​មួយ

3 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​តារាចម្រៀង​ដ៏​ល្បីល្បាញ​នាង ទូច ស៊ុន​និ​ច បាន​បង្ហាញ​អារម្មណ៍​ចង់​វិល​មក​មាតុប្រទេស​ជា​ថ្មី​នៅ​ក្នុងអំឡុងពេល​ណាមួយ ក្នុង​ពេល​ដែល​នាង​បាន​និង​កំពុង​សម្រាល​ព្យាបាល​ជំងឺ​នៅ​នៅ​ក្រៅប្រទេស​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ទូច ស៊ុន​និ​ច ហាក់​មានការ​នឹករលឹក​មក​ដល់​ប្រទេស​កម្ពុជា ជា​ពិសេស​ខេត្តសៀមរាប​ដែល​មាន​ប្រាសាទអង្គរវត្ត ដែល​នាង​ធ្លាប់​មាន​អន​ស្សាវ​រី​យ៍​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ…

អតីត​តារាចម្រៀង​ដ៏​ល្បីល្បាញ​នាង ទូច ស៊ុន​និ​ច បាន​បង្ហាញ​អារម្មណ៍​ចង់​វិល​មក​មាតុប្រទេស​ជា​ថ្មី​នៅ​ក្នុងអំឡុងពេល​ណាមួយ ក្នុង​ពេល​ដែល​នាង​បាន​និង​កំពុង​សម្រាល​ព្យាបាល​ជំងឺ​នៅ​នៅ​ក្រៅប្រទេស​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

ទូច ស៊ុន​និ​ច ហាក់​មានការ​នឹករលឹក​មក​ដល់​ប្រទេស​កម្ពុជា ជា​ពិសេស​ខេត្តសៀមរាប​ដែល​មាន​ប្រាសាទអង្គរវត្ត ដែល​នាង​ធ្លាប់​មាន​អន​ស្សាវ​រី​យ៍​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ដែល​នាង​បាន​សម្តែង​ច្រៀង​នៅ​ទីនោះ​។

ទូច ស៊ុន​និ​ច បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ដោយ​ភ្ជាប់​ជាមួយ​រូបថត​កាល​ពី​អតីតកាល​នៅ​លើ​ទឹកដី​អច្ឆរិយ​ថា រូបថត​អនុស្សាវរីយ៍​កាលពី​ឆ្នាំ​២០០២ ពេល​ដែល​នាង​ខ្ញុំ​ទៅ​សំដែង concert នៅ​ខេត្តសៀមរាប ហើយ​ឆ្លៀតពេល​ក្រុម​គ្រួសារ​ខ្ញុំ មាន​លោកប៉ា អ្នក​ម៉ាក់ ប្អូន​ប្រុស និង​នាង​ខ្ញុំ បាន​ទៅ​ទស្សនា​កំសាន្ត​នៅ​តាម​ប្រាសាទបុរាណ​ដ៏​អច្ឆរិយ ដែល​ជា​កេរ្ដិ៍​តំណែល​របស់​បុព្វបុរស​ខ្មែរ​យើង​បន្សល់​ទុក​អោយ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ការពារ​ថែរក្សា​ជា​ដួង​ព្រលឹង​ជាតិ។

នាង​ថា នាង​ខ្ញុំ​មានការ​ស្ញប់ស្ញែង និង​មាន​មោទនភាព​ខ្លាំង​ណាស់​ចំពោះ​សំណង់​ប្រាសាទបុរាណ​ដ៏​អច្ឆរិយៈ​របស់​ដូនតា​ខ្មែរ​។ នាង​បញ្ជាក់​ថា នាង​ខ្ញុំ​ស្រលាញ់ និង​នឹករលឹក​ទៅ​ដល់​ទឹកដី​សុវណ្ណ​ភូមិ​ខ្មែរ​ជា​និច្ច ហើយ​ថ្ងៃ​ណាមួយ​នាង​ខ្ញុំ​នឹង​ទៅ​គោរព​សក្ការ និង​បាន​ដើរ​ទស្សនា​នៅ​តាម​ប្រាសាទបុរាណ​ដ៏​អច្ឆរិយ​ដែល​ជា​កេរ្ដិ៍​តំណែល​របស់​បុព្វបុរស​ខ្មែរ​យើង​វិញទៀត​ជាក់​ជា​មិន​ខាន។

រហូត​មក​ទល់​ពេល​នេះ តារាចម្រៀង​នាង ទូច ស៊ុន​និ​ច បាន​និង​កំពុង​សម្រាក​ព្យាបាល​ជំងឺ​របស់​នាង​នៅ​ទឹកដី​អា​មេ​រិ​ក ក្រោយ​ពេល​ដែល​នាង​ទទួល​រង​នូវ​ការ​បាញ់ប្រហារ​យ៉ាង​ឃោរឃៅ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​។ នាង​បាន​ធ្លាក់ខ្លួន​ពិការ​សម្រាក​តែ​នៅ​លើ​គ្រែ​ក្នុងផ្ទះ​របស់​នាង ក្នុង​ទីក្រុង Sacramento នៃ​រដ្ឋ California សហរដ្ឋអាមេរិក​។ នាង​កំពុង​រស់នៅ​ក្រោម​ការ​មើល​ថែ​ពី​ឪពុក​នាង ដើម្បី​ជួយ​ធ្វើ​ចលនា​ខ្លួនប្រាណ​ឲ្យ​មាន​សកម្មភាព ដូច​ជា​ជួយ​ក្នុង​ការ​ហាត់ប្រាណ ដើម្បី​ឲ្យ​ដំណើរ​ឈាម​រត់​ស្រួល​។

កន្លង​មក ទូច ស៊ុន​និ​ច ក៏​ធ្លាប់់​អះអាង​ស្រ​ដៀង​គ្នា​នេះ​ថា នាង​នៅ​តែ​មាន​អារម្មណ៍​នឹក​ទៅ​ដល់​ស្រុក​​ខ្មែរ​ជា​និច្ច ទោះបីជា​នាង​ធ្លាក់ខ្លួន​ពិការ​សម្រាន្ត​នៅ​លើ​គ្រែ​ក៏​ដោយ នាង​នៅ​តែ​មាន​មហិច្ឆតា​ចង់​ធ្វើ​ជា​អ្នកចម្រៀង និង​ជា​គ្រូបង្រៀន​នៅ​ស្រុក​ខ្មែរ ដែល​ជា​អាជីព​របស់​នាង​ពី​មុន​មក​។ ដូច្នេះ​ហើយ ទូច ស៊ុន​និ​ច តែងតែ​បង្ហោះ​យូ​ធូប​នូវ​បទ​ចម្រៀង​របស់​នាង​ចាស់​ៗ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ជា​បន្តបន្ទាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ