រាជធានីភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូស្មាស់មកពីផ្លូវកម្ពុជាក្រោមឡើងទៅលើស្ពានអាកាស៧មករា ក្នុងសភាពស្រវឹងទោរទាំង២ បើកក្នុងល្បឿនលឿនរេពេញស្ពាន ក៏ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្តាលឱ្យម៉ូតូ និងមនុស្សខ្ទាតចេញពីគ្នាប្រមាណ៣ម៉ែត្ររងរបួសធ្ងន់ទាំង២នាក់កាលពីវេលាម៉ោង៣និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ កក្កដា ២០១២ ត្រង់ចំណុចលើស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុយុវជនទាំង២នាក់ខាងលើជិះម៉ូតូម៉ាកស្មាស់ ពណ៌ក្រហម តាមបណ្តោយផ្លូវកម្ពុជាក្រោម រួចបានជិះឡើងស្ពានអាកាស៧មករា ក្នុងល្បឿនលឿន ហើយជិះរេពេញលើស្ពានក៏ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានទាំងកំរោល បណ្តាលឱ្យជនរងគ្រោះទាំង២នាក់ ខ្ទាតចេញពីម៉ូតូប្រមាណ៣ម៉ែត្រ និងហោះទៅបោក នឹងបង្កាន់ដៃស្ពានរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកម៉ូតូជនរងគ្រោះត្រូវបានប៉ូលិសប៉ុស្តិ៍ទឹកល្អក់១ យកទៅរក្សាទុករង់ចាំជនរងគ្រោះទៅទទួលយក ៕
ចែករំលែកព័តមាននេះ