រាជធានីភ្នំពេញ ៖ រថយន្ត CR-V និងរថយន្តបាឡែនបើកជែងគ្នាក៏ជ្រុលទៅបុករបាំងចែកផ្លូវខូចខាតអស់៥កង់ ហើយរថយន្ត CR-V បែរក្បាលត្រឡប់ក្រោយវិញ ត្រូវរថយន្តបាឡែនមកដល់បុកចំពីមុខពេញទំហឹង បណ្តាលឱ្យអ្នកបើកបររថយន្ត CR-V រងរបួសធ្ងន់ ចំណែករថយន្តទាំង២គ្រឿងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៩ កក្កដា តាមបណ្តោយមហាវិថីកម្ពុជាក្រោមមុខផ្ទះលេខ៧៣៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
ក្រោយពេលកើតហេតុអ្នកជិះក្នុងរថយន្តទាំងពីរគ្រឿងទាំងអ្នករងរបួស និងមិនមានរងរបួសបាននាំគ្នារត់គេចខ្លួនបាត់អស់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។ ចំណែករថយន្តត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ