ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហារីក​ថ្លើម​ដំណាក់កាល​ដំបូង​ៗ ការ​ព្យាបាល​ដោយ​វះកាត់​ប្តូរ​ថ្លើម​ថ្មី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដុំ​មហារីក​សាច់​ថ្លើម​ភាគច្រើន គឺ​បណ្តាល​មក​ពី​ការ​រលាក​សាច់​ថ្លើម​រ៉ាំ​រៃ (Chronic Hepatitis) ហើយ​មហារីក​ថ្លើម​ដំណាក់កាល​ដំបូង​ៗ ការ​ព្យាបាល​ដោយ​វះកាត់​ប្តូរ​ថ្លើម​ថ្មី ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត…

រាជធានី​ភ្នំពេញ ៖ ដុំ​មហារីក​សាច់​ថ្លើម​ភាគច្រើន គឺ​បណ្តាល​មក​ពី​ការ​រលាក​សាច់​ថ្លើម​រ៉ាំ​រៃ (Chronic Hepatitis) ហើយ​មហារីក​ថ្លើម​ដំណាក់កាល​ដំបូង​ៗ ការ​ព្យាបាល​ដោយ​វះកាត់​ប្តូរ​ថ្លើម​ថ្មី ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ឈាង ស៊ី​ដេ​ត ឯកទេស ថ្លើម ក្រពះ ពោះ​វៀន​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

លោក​វេជ្ជបណ្ឌិត ឈាង ស៊ី​ដេ​ត ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ៖​ដោយសារ​មេរោគ​រលាក​ថ្លើម​ប្រភេទ សេ ប្រភេទ បេ និង​ការ​ពិសារ​គ្រឿង​ស្រវឹង​ច្រើន ហើយ​រយៈពេល​យូរ​ជាដើម ហើយ​វិវត្តន៍​ទៅ​ជា​ថ្លើម​ក្រិន និង​ដំណាក់កាល​ចុង​ក្រោយ គឺ​ការ​លេច​ចេញ​នៃ​ដុំ​មហារីក នៅ​លើ​សាច់​ថ្លើម​ដែល​ក្រិន​នោះ (80-90%)​។ មូលហេតុ​ខ្លះ​ៗ​បន្ថែម​ទៀត​មាន ៖

-សត្វល្អិត​ម្យ៉ាង​រស់​តាម​ដង​ទន្លេមេគង្គ​លើ ម្តុំ​ខេត្តក្រចេះ និង​ស្ទឹង​ត្រែង (liver fluke) អាច​ឆ្លង​មក​មនុស្ស​ដោយ​ការ​ទទួលទាន​ខ្ចៅ ខ្យង ឬ​ត្រី​ដែល​មាន​ពង ឬ​កូន​សត្វល្អិត​ប៉ារ៉ាស៊ីត​នេះ​ហើយ​ចំអិន​មិន​ឆ្អិន​ល្អ​។

– ការ​បរិភោគ​អាហារ​ផ្អាប់​យូរ មាន​ដុះ​ផ្សិត Beta Aflatoxin ជា​ប្រចាំ អាច​បណ្តាល​អោយ​កើត​មហារីក​ថ្លើម មាន​អត្រា​ខ្ពស់​ជាង មេរោគ​រលាក​ថ្លើម បេ និង សេ រួម​បញ្ចូល​គ្នា​ទៅ​ទៀត​។

ចំណាំ ៖ ដុំ​មហារីក​ថ្លើម​ក៏​អាច​មាននៅ​លើ​អ្នកជំងឺ​ដែល​មិន​ទាន់​មាន​បញ្ហា​ក្រិន​ថ្លើម​ផង​ដែរ (១០% ទៅ ២០%) ជា​ពិសេស​គឺ​អ្នកជំងឺ​ដែល​មាន​ផ្ទុកមេរោគ​រលាក​ថ្លើម​ប្រភេទ បេ រ៉ាំរ៉ៃ (chronic hepatitis B )​។

ក​) រោគ​សញ្ញា ៖ រោគ​សញ្ញា​ដែល​អាច​ឲ្យ​យើង​ដឹង​អំពី​ជំងឺ​មួយ​នេះ គឺ​មាន​ដូច​ជា ៖
-មានការ​ឈឺ​ចុកចាប់​នៅ​ផ្នែក​ខាងស្តាំ​នៃ​ពោះ
-ថ្លើម​រីក​ធំ (​ដោយ​ការ​ពិនិត្យ​របស់​វេជ្ជបណ្ឌិត​)
-អ្នកជំងឺ​ភាគច្រើន​មាន​មក​ជាមួយ​រោគ​សញ្ញា​នៃ​ជំងឺ​គ្រិ​ន​ថ្លើម (​លឿង​ភ្នែក និង​ស្បែក ទាច​ទឹក​ក្នុង​ស្រោមពោះ ហើមជើង​…)
-មាន​ពេល​ខ្លះ​អ្នកជំងឺ​បាន​រក​ឃើញ​ដុំ​សាច់​មហារីក​ថ្លើម​នេះ​ដោយ​ការ​ពិនិត្យ​មើល​អេកូ​ពោះ (Medical checkup)…​។

ខ​) ការ​ធ្វើ​រោគវិនិច្ឆ័យ ៖ យើង​អាច​ធ្វើ​ឡើង​បាន​តាម​រយៈ
-ការ​សាកសួរ​អំពី​ប្រវត្តិ​របស់​ជំងឺ
-ការ​ពិនិត្យ​របស់​វេជ្ជបណ្ឌិត (Physical examination)
-ការ​ធ្វើ​អេកូ​ពោះ​រក​មើល​ដុំ​សាច់​ថ្លើម
-ការ​ពិនិត្យ​ឈាម​មើល​ជាតិ AFP ដែល​ជា Tumors marker
-ការ​ចាក់​យក​សាច់​ថ្លើម​ទៅ​វិភាគ (Hepatic biopsy)
-ការ​ធ្វើ​ស្កា​ន់​នែរ​ពោះ​ដោយ​ចាក់​ថ្នាំ (Injection abdominal CT scan) ។

គ​) ការ​ព្យាបាល ៖ វិធីសាស្ត្រ​នៃ​ការ​ព្យាបាល​មាន​ដូច​ជា ការ​វះកាត់​, ការ​ចាក់​បញ្ចូល​ជាតិ​អាល់​កុល និង​សារជាតិ​គីមី (Chemo embolisation) ដើម្បី​កំទិច​ដុំ​សាច់​មហារីក​នេះ និង​ការ​ប្រើ​ប្រាស់​ថ្នាំ ដើម្បី​ជួយ​ពន្យារ​ការ​លូតលាស់​របស់​ដុំ​សាច់​នេះ​។

គោលបំណង​សំខាន់​របស់​ការ​ព្យាបាល​ទាំង​អស់នេះ គឺ​ដើម្បី​លើកកំពស់​កា​រស់នៅ​របស់​អ្នកជំងឺ និង​ពន្យារពេល​នៃ​ការ​រស់នៅ​របស់​អ្នកជំងឺ​ឱ្យ​បាន​កាន់តែ​យូរ​បំផុត​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​។ បច្ចុប្បន្ន​នេះ មានការ​ព្យាបាល​ទំនើប​ថ្មី​មាន​ដូច​ជា ៖

១. ការ​ព្យាបាល​ដោយ​ថ្នាំ​ឆ្លាត​កំទេច​ហ្សែ​ន អាច​ពន្យា​ជីវិត​អ្នកជំងឺ​បាន​យូរ​ដល់​២​ឆ្នាំ​ភាគច្រើន ហើយ​គុណភាព​ជីវិត​របស់​អ្នកជំងឺ​ប្រសើរ​ជាង​ការ​មិន​ព្យាបាល​ឆ្ងាយ​ណាស់​។ អ្នកជំងឺ​ភាគច្រើន​រស់នៅ​ដូច​មនុស្ស​ធម្មតា មិន​មានការ​ឈឺចាប់​អ្វី​ទាំងអស់​។

២. មហារីក​ថ្លើម​ដំណាក់កាល​ដំបូង​ៗ ការ​ព្យាបាល​ដោយ​វះកាត់​ប្តូរ​ថ្លើម​ថ្មី បន្ទាប់​មក​បន្ត​ការ​ព្យាបាល​ដោយ​ថ្នាំ​ឆ្លាត រយៈពេល​២​ឆ្នាំ អ្នកជំងឺរ​ស់បាន​លើស​ពី​៥​ឆ្នាំ ៥០%​។

បញ្ជាក់ ៖ ការ​ប្រើប្រាស់​ថ្នាំ​គីមី​ចាក់​តាម​សរសៃ (Chemotherapy) និង​ការ​បាញ់​កាំរស្មី (Radiotherapy) ទៅ​លើ​ដុំ​សាច់​មហារីក​នេះ គឺ​មិន​មាន​ចម្លើយ​ល្អជា​វិជ្ជមាន​នោះ​ទេ សំរាប់​ប្រភេទ​នៃ​ដុំ​មហារីក​មួយ​នេះ​។ ជំងឺមហារីក​ថ្លើម​មិន​អាច​បង្ការ​បាន​100%​ទេ​។

វេជ្ជបណ្ឌិត ឈាង ស៊ី​ដេ​ត ឯកទេស ថ្លើម ក្រពះ ពោះវៀន​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​បញ្ជាក់​ថា ៖ ដំបូន្មាន​របស់​ក្រុមការងារ​វេជ្ជបណ្ឌិត​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត គឺ​មាន​តែ​ការ​បង្ការ និង​ការពារ​តែ​មួយ​គត់​ដែល​ជា​វិធី​ល្អ​បំផុត​សំរាប់​គ្រប់​អ្នកជំងឺ​។ ការ​ព្យាបាល​មេរោគ​រលាក​ថ្លើម​ប្រភេទ បេ និង សេ អោយ​បាន​ត្រឹមត្រូវ និង​ប្រាកដប្រជា​មុន​ពេល​វិ​វត្ត​ទៅ​ដល់​ដំណាក់កាល​ក្រិន​ថ្លើម​នេះ ការ​ចាក់​ថ្នាំ​បង្ការ​ការពារ​មេរោគ​រលាក​ថ្លើម​ប្រភេទ បេ ពី​ដំបូង​ទី និង​ជៀសវាង​ការ​ពិសារ​គ្រឿង​ស្រវឹង​រយៈពេល​យូរ​ជាដើម គឺជា​វិធានការ​ដ៏​ប្រសើរ​បំផុត​។

យោង​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រជាជន​ប្រមាណ​ប្រហែល ២៥៧​លាន​នាក់ មាន​ផ្ទុកមេរោគ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ប្រភេទ​បេ (Chronic hepatitis ក្នុង​នោះ​ភាគ​ច្រើន​ប្រមូលផ្តុំ​នៅ​ប្រទេស​អាស៊ី និង ១៦,៧% កំពុង​ព្យាបាល​។ ជា​ទូទៅ​នៅ​ក្នុង​ដំណាក់​កាល​ផ្ទុកមេរោគ​ថ្លើម​ប្រភេទ​បេ​រ៉ាំរ៉ៃ​ភាគច្រើន អ្នកជំងឺ​មិន​មាន​រោគ​សញ្ញា​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ទេ នេះ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​អោយ​អត្រា​ក្រិន​និង​មហារីក​ថ្លើម​បង្ក​ឡើង​ដោយ​មេរោគ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ប្រភេទ​បេ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ