មហាសេដ្ឋីកំពូលថា យ៉ាងហោចណាស់ក៏ឆ្នាំ២០២២ដែរ ទើបចប់កូវីដ
អាមេរិក ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា មហាសេដ្ឋីពិភពលោកកំពូល លោក Bill Gates ស្ថាបនិកក្រុមហ៊ុន…
អាមេរិក ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា មហាសេដ្ឋីពិភពលោកកំពូល លោក Bill Gates ស្ថាបនិកក្រុមហ៊ុន…
អាមេរិក ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា មហាសេដ្ឋីពិភពលោកកំពូល លោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft និងជាសហប្រធាននៃមូលនិធិ Bill and Melinda Gates បាននិយាយថា ទោះបីគាត់រំពឹងថាការអនុម័តវ៉ាក់សាំងកូវីដនឹងមកដល់នៅដើមឆ្នាំក្រោយ ហើយឃើញថាសហរដ្ឋអាមេរិកចាប់ផ្តើមវិលមករកភាពធម្មតាវិញនៅរដូវក្តៅឆ្នាំ ២០២១ក៏ដោយ ប៉ុន្តែលោកជឿជាក់ថា កូវីដនឹងអាចចប់សព្វគ្រប់យ៉ាងហោចណាស់ក៏នៅឆ្នាំ២០២២ដែរ។
លោក Bill Gates បាននិយាយនៅលើ Fox News កាលពីថ្ងៃអាទិត្យថា៖ “ការបញ្ចប់នៃការរាតត្បាតនេះជាករណីដ៏ល្អបំផុតប្រហែលជាឆ្នាំ ២០២២។ ប៉ុន្តែក្នុងកំឡុងឆ្នាំ ២០២១ ចំនួនយើងគួរតែអាចកាត់បន្ថយឥទ្ធិពលរបស់ជំងឺនេះ ដោយប្រកាន់យកវិធីសាស្ត្រសកល។ អរគុណបច្ចេកវិទ្យាផលិតវ៉ាក់សាំងល្អ ប្រាក់ដែលគេឧបត្ថម្ភ និង ក្រុមហ៊ុនដែលខិតខំផលិត។ ទាំងអស់នេះហើយ គឺជាហេតុផលដែលខ្ញុំគិតក្នុងផ្លូវល្អថា កូវីដនឹងមិននៅបន្តរហូតទេ។
លោកក៏បានសម្តែងការមិនសប្បាយចិត្តចំពោះរបៀប ដែលសហរដ្ឋអាមេរិកបានដោះស្រាយលើការឆ្លងជម្ងឹកូវីដនៅក្នុងប្រទេសរបស់ខ្លួនផងដែរ ដោយបាននិយាយថា៖ “ជាអកុសល យើងចាត់ការលើបញ្ហានេះមិនបានល្អទាល់តែសោះ ហើយយើងអាចមើលឃើញជាទូរលេខបានបើប្រៀបទៅនឹងប្រទេសនៅអាស៊ី ដូចជាកូរ៉េខាងត្បូង និង អូស្ត្រាលីជាដើម។”
លើសពីនេះទៀត លោកបានធ្វើការកត់សម្គាល់ពីវិធីដែលការធ្វើតេស្តដែលបានអនុវត្តតាំងពីចាប់ផ្តើមការឆ្លង រហូតមកដល់ពេលនេះ ថាជាការដែលនាំឱ្យមានការរីករាលដាលនៅអាមេរិក៕
ចែករំលែកព័តមាននេះ